ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

រដ្ឋបាលខេត្តកណ្ដាល រៀបចំកម្មវិធីមនសិការពលរដ្ឋល្អ ដើម្បីបណ្ដុះបណ្ដាល​ឱ្យ​យុវជន​ក្លាយ​ជា​ពលរដ្ឋ​ល្អ​នៅ​ក្នុង​សង្គម

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល និងលោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងធ្វើជាវាគ្មិនកិត្តិយសក្នុងកម្មវិធី “មនសិការពលរដ្ឋល្អ” ក្រោមប្រធានបទ “យុវជន និងកាតព្វកិច្ចជាពលរដ្ឋល្អ” នៅសាលាខេត្តកណ្តាល ដោយមានការចូលរួមពីសិស្សានុសិស្សប្រមាណ ៣០០នាក់។

ថ្លែងក្នុងពិធីនេះ លោកជំទាវ ស្រូយ សុជាតិ បានបញ្ចាក់ថា ដោយមានកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា កម្មវិធី “មនសិការពលរដ្ឋល្អ” បានចាប់ផ្តើមដំណើរការ ជាកម្មវិធីក្រៅម៉ោងសិក្សា សម្រាប់កម្រិតថ្នាក់ទី១០ និងទី១១ នៅវិទ្យាល័យគោលដៅចំនួន២១ នៅតាមបណ្តារាជធានី-ខេត្តចំនួន៧។ លោកជំទាវបានបញ្ចាក់បន្តថា កម្មវិធី “មនសិការពលរដ្ឋល្អ” ជាការបណ្ដុះបណ្ដាលសមត្ថភាព ស្មារតីឆន្ទៈ សេចក្ដីថ្លៃថ្នូរ និងភាពជាពលរដ្ឋល្អរបស់យុវជនសម្រាប់កម្ពុជា និងជាការផ្ដល់ឱកាសដល់យុវជនក្នុងការកសាងភាពជាពលរដ្ឋល្អ ដើម្បីត្រៀមខ្លួនចូលរួមអភិវឌ្ឍប្រទេសជាតិ ក្នុងគោលបំណងកសាងកម្លាំងរួមជាធ្លុងមួយប្រកបដោយសាមគ្គីភាព ឯកភាពជាតិ និងសុខុដុមនីយកម្មជាតិដើម្បីអនាគតកម្ពុជា។

លោកជំទាវអគ្គនាយក បានបញ្ចាក់បន្ថែមថា បច្ចុប្បន្ននេះកម្មវិធី “មនសិការពលរដ្ឋល្អ” ត្រូវបានដាក់ឱ្យអនុវត្តសាកល្បងក្នុងឆ្នាំទី១ ចំពោះរាជធានី ខេត្ត គោលដៅចំនួន៧ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដោយត្រូវអនុវត្តរយៈពេល៣ខែ ចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២៤ ។

ពាក់ព័ន្ធនិងក្រុមការងារ “មនសិការពលរដ្ឋល្អ» ក្នុងខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានឱ្យដឹងថា ខេត្តបានរៀបចំចងក្រងរចនាសម្ព័ន្ធដឹកនាំកម្មវិធី ក្នុងវិទ្យាល័យគោលដៅទាំង៣ រួមមាន៖ ១-វិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ក្នុងនោះថ្នាក់ទី១០ មានចំនួន៣ក្លិប និងថ្នាក់ទី១១ ចំនួន២ក្លិប ដែលក្នុងមួយក្លិបៗមានសិស្សចំនួន ២០នាក់ សរុបសមាជិកទាំងអស់ចំនួន ១០០ នាក់។ ២-វិទ្យាល័យ ហ៊ុន សែន ស្អាង ស្រុកស្អាង ដោយថ្នាក់ទី១០ មានចំនួន៣ក្លិប និងថ្នាក់ទី១១ ចំនួន២ ក្លិប ក្នុងមួយក្លិបៗមានសិស្សចំនួន ២០នាក់ សរុបសមាជិកទាំងអស់ចំនួន ១០០ នាក់។ ៣-វិទ្យាល័យ ហ៊ុន សែន អង្គស្នួល ស្រុកអង្គស្នួល ក្នុងនោះថ្នាក់ទី១០ មានចំនួន ៣ក្លិប និងថ្នាក់ទី១១ ចំនួន ២ក្លិប ក្នុងមួយក្លិបៗមានសិស្សចំនួន ២០នាក់ សរុបសមាជិកទាំងអស់ចំនួន ១០០ នាក់។

សូមបញ្ចាក់ថា ក្នុងកម្មវិធី “មនសិការពលរដ្ឋល្អ”នាព្រឹកនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ និងលោកជំទាវ ស្រូយ សុជាតិ ក៏បានធ្វើជាវាគ្មិនកិត្តិយស ដោយបានឆ្លើយនូវរាល់សំណួរ ដែលលើកឡើងដោយសិស្សានុសិស្ស ព្រមទាំងបានផ្ដល់ជាមេរៀន បទពិសោធន៍ល្អៗ ក្នុងការសិក្សា ក្នុងការងារ ជូនដល់សិស្សានុសិស្សដែលចូលរួមផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com