ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

អាជ្ញាធរស្រុកត្រពាំងប្រាសាទនៅតែបណ្ដែតបណ្ដោយឱ្យមានល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ (មាន់ជល់តាមទូរទស្សន៍)បន្តមានក្នុងទឹកដីដែលខ្លួនគ្រប់គ្រងទោះទទួលបានព័ត៌មានពីការចុះផ្សាយពីអង្គភាពខ្លះរួចទៅហើយ

 

ខេត្តឧត្តរមានជ័យ÷ បន្ទាប់ពីមានការព្រមានធ្ងន់ៗ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ឱ្យបិទជាស្ថាពរល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គេសង្កេតឃើញថា គ្រប់រាជធានី-ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា មានការថមថយជាអតិបរមា ល្បែងស៊ីសងខុសច្បាប់។ ជាមួយគ្នានោះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ មានជ័យ ក៍បានសង្កេតឃើញថា ល្បែងស៊ីសងជល់មាន់ តាមប្រព័ន្ធទូរទស្សន៍អនឡាញ,ក៏ដូចជាឆ្នោតឡូតូ ថយចុះនិងស្ងប់ស្ងាត់ផងដែរ។ ប៉ុន្តែស្ងាត់បានត្រឹមតែមួយ រយៈពេលខ្លី តែប៉ុណ្ណោះ ឥឡូវនេះក៍ចាប់ដំណើរការលេងយ៉ាងគគ្រឹកគគ្រេងវិញហើយ។

ប្រជាពលរដ្ឋកត់សម្គាល់ឃើញថា បន្ទាប់ពីមានការដោះ ដូរស្នងការនគរបាលខេត្តឧត្តរមានជ័យ មកល្បែងស៊ី សងអនឡាញទាំងឡាយ បានចាប់ដំណើរការឡើងវិញប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា ទីតាំងនេះបច្ចុប្បន្នបើកល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍អនឡាញ ជាច្រើនកន្លែងស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យនេះ កំពុងបើក ឲ្យក្រុមអ្នកញៀនល្បែង ចូលលេងយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃ។ ប្រជាពលរដ្ឋបានបន្តថា បើទោះបីជាមានការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏គេនៅ តែសង្កេតឃើញថា អាជ្ញាធរនិងសមត្ថកិច្ច ក្នុងមូលដ្ឋាន បានត្រឹមតែនាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការបង្ក្រាបឡើយ។

ល្បែងស៊ីសងអនឡាញជាច្រើនប្រភេទ កំពុងដំណើរការបន្ថែមទៀត នៅតាមពីជនបទក្នុងស្រុកត្រពាំងប្រាសាទក៏ដូចជាស្រុកអន្លង់វែងជាដើម។ ជាការកត់សម្គាល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងនេះមើលឃើញថា ចាប់ តាំងពីការផ្លាស់ប្ដូរ ស្នងការនគរបាលខេត្តឧត្តរមានជ័យពោលគឺលោកហួត សុធីចេញ,លោកខូវ លី ចូល,បញ្ហាល្បែងស៊ីសងអនឡាញហាក់ដូចជាមានការកម្រើកខ្លាំងឡើងវិញ។ យ៉ាងដូច្នេះ ប្រជាពលរដ្ឋមិនមែនមានន័យ ថា ល្បែងស៊ីសងត្រូវបានអនុញ្ញាតឲ្យដំណើរការឡើង វិញក្រោមការដឹកនាំរបស់លោកខូវ លី នោះទេ។ ប៉ុន្តែមួយរយៈក្រោយនេះល្បែងស៊ីសងតាមអនឡាញ ច្រើនប្រភេទពិតជាបានដំណើរការឡើងវិញ គួរឲ្យកត់សម្គាល់ក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែងនៃខេត្តឧត្តរមានជ័យ។

ពាក់ព័ន្ធនិងករណីល្បែងស៊ីសងខាងលើនេះ លោកជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទបានថ្លែងមកពេញចិត្តមេឌាថា ចំពោះករណីល្បែងស៊ីសងនៅក្នុងស្រុកត្រពាំងប្រាសាទ ដែលឃើញមានអ្នកសារព័ត៌មានផ្សាយជាហូរហែមកនោះ គឺជាព័ត៌មានពិត យករូបភាពចាស់មកចុះផ្សាយ លោកបានបន្ថែមថា កន្លងមកកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ តែងតែយកចិត្តទុកដាក់បង្ក្រាបរកបទល្មើសល្បែងស៊ីសងក៏ដូចជាបទល្មើសផ្សេងៗទៀត។ និងស្នើសុំឲ្យអ្នកសារព័ត៌មានចូលរួមសហការរាយការណ៍ជូនដល់កម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនិងបទល្មើសផ្សេងៗទៀតឲ្យបានទាន់ពេលវេលា។

ប្រជាពលរដ្ឋ បានសំណូមពរដល់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ដែលទើបនឹងចូលកាន់តំណែងថ្មី ជំនួសឧត្តមសេនីយ៍ទោ ហួត សុធី ដែលបានផ្លាស់ប្ដូរទៅកាន់តំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីពេលថ្មីៗកន្លងទៅនិងជាពិសេស លោកប៉ែន កុសល អភិបាលនៃ គណៈអភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងខុសច្បាប់ ជល់មាន់ តាមប្រព័ន្ធ ទូរទស្សន៍អនឡាញ នៅស្រុកត្រពាំងប្រាសាទនិងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យផង ដើម្បីជាការចូលរួមជា មួយរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋាន៕ប្រភព សានដេ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com