ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំក្រោមឱវាទ និងក្រុមការងារថតកម្មវិធីសិល្បៈកម្សាន្ត របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា អញ្ជើញពិនិត្យទីតាំងសម្រាប់ថតកម្មវិធី ល្បែងប្រជាប្រិយ និងល្បែងកម្សាន្តផ្សេងៗ នៅទីតាំងកោះស្លាកែត ស្ថិតក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញពិនិត្យមើលស្ទូឌីយោកោះស្លាកែត របស់លោក ពេជ្រ ចិត្រ្តា អគ្គនាយកក្រុមហ៊ុន Davitra Media ដែលជាផលិតកម្មដំបូង បោះទុនរាប់លានដុល្លារនាំយកឧបករណ៍ស្ទូឌីយោលំដាប់ពិភពលោកមកកាន់កម្ពុជា នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។






