ទាន់ហេតុការណ៍
ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយ លោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះសំណេះសំណាល សួរសុខទុក្ខនិងនាំយកអំណោយរួម... ==> សម្ដេចបវរធិបតី  នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត  បានអញ្ជើញសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ចំនួន ៣នាក់ដែលរងរបួសដោយសា.. ==> ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល និងអភិបាលរង នៃគណៈអភិបាលខណ្ឌ នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនានា នៃរាជធានីភ្នំពេញ.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី សេង សុទ្ធ ស្នងការរង រួមជាមួយ លោកឧត្តមសេនីយ៍ត្រី ត្រី ជា សំអាត ស្នងការរងជាតំណាង ចូលរួម.. ==> លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាប៖. ==> (សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា)ខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ជាតំណាងចូលរួមកិច្ចប្រជុំប្រចាំខែតុលា របស់.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន​ និងនិវត្តជនខេត្តកណ្តាល.. ==> សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដែលមានប្រជាជនច្រើនជាង ២០០លាននាក់ ជាប្រទេសនៅទ្វីបអាមេរិកខាងត្បូងដំបូងគេ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី សេង សុទ្ធ ស្នងការរងជាតំណាងរួមជាមួយនឹងលោកស្នងការរងចំនួន០៦រូប ដើម្បីចូលរួមក្នុងកិច្ចប្រជុំ..
0

ការប្រមូលផលស្រូវប្រាំងក្នុងខេត្តត្បូងឃ្មុំសម្រេចបានប្រមាណ៣០ភាគរយហើយ

ការប្រមូលផលស្រូវប្រាំងក្នុងខេត្តត្បូងឃ្មុំ សម្រេចបានប្រមាណ៣០ភាគរយហើយ លើផ្ទៃដីសរុបប្រមាណជាង១ ម៉ឺនហិកតា ។ លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានឱ្យដឹងថា មកដល់ពេលនេះកសិករក្នុងខេត្ត បានប្រមូលផលស្រូវប្រាំងសម្រេចបានប្រមាណ៣៥៧០ហិកតាហើយ ស្មើនឹងជិត៣០ភាគ រយ លើផ្ទៃដីសរុបចំនួន ១១៩៥០ហិកតា ដោយទទួលបានទិន្នផលជាមធ្យមពី៤ ទៅ៤,៥តោនក្នុង១ហិកតា។ លោកបានបន្តថា ស្រូវប្រាំងដែលកសិករកំពុងតែប្រមូលផលនាពេលនេះ សុទ្ធសឹងតែជាប្រភេទពូជស្រូវដែលបានដាំដុះជារៀងរាល់ឆ្នាំ ហើយទទួលបានទន្និផលល្អប្រសើរ និងមានទីផ្សារ ដែលរួមមាន ៖ ស្រូវប្រភេទ៥១៥៤ OM៥១៥៤ OM៥០៤ ER៤៩ ជាដើម ។ សំឡេង ៖ « សម្រាប់ខេត្តត្បូងឃ្មុំគឺគិតមកដល់ពេលនេះ យើងប្រមូលផលស្រូវរដូវប្រាំងបានប្រមាណ ៣៥៧០ហិកតាហើយ បើគិតជាភាគរយគឺស្មើនឹងប្រមាណ ២៩.៨៧ភាគរយ ហើយផ្ទៃដីដែលបានដាំដុះស្រូវប្រាំងនេះ គឺមាន១១៩៥០ហិកតាហើយ ដែលក្នុងនោះទទួលបានទិន្នផលជាមធ្យមគឺ ៤,៥ តោនក្នុង១ហិកតា ចំពោះប្រភេទពូជស្រូវដែលប្រជាកសិករបានធ្វើការដាំដុះនៅក្នុងខេត្តនេះ គឺមានពូជស្រូវស្រាល ៥១៥៤ OM៥១៥៤ OM៥០៤ និងER៤៩ ដែលនេះគឺជាប្រភេទពូជស្រូវដែលកសិករយើងបានធ្វើការដាំដុះ » ។ លោកប្រធាន ក៏បានអំពាវនាវឱ្យកសិករទាំងអស់ ក្រោយពេលប្រមូលផលស្រូវរួចរាល់ ពួកគាត់គួរតែពង្រីករបរកសិកម្មបន្ថែមទៀត ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ជៀសវាងការទុកដីទំនេរចោល ជាពិសេសប្រជាកសិករត្រូវតែចេះស្វែងយល់ពីបច្ចេកទេសឱ្យបានច្បាស់លាស់មុននឹងធ្វើការដាំដុះ ជាពិសេសត្រូវយកចិត្តទុកដាក់លើដំណាំដែលបានដាំដុះរួចរាល់ដោយត្រូវឧស្សាហ៍ចុះត្រួតពិនិត្យដំណាំជាប្រចាំ ដើម្បីទទួលបានទិន្នផលល្អ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com