ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ពលរដ្ឋជាច្រើនគ្រួសារនៅតែបង្ហាញពីការតស៊ូព្យាយាមទាមទារដីរួមរបស់ពួកគាត់ពីកណ្ដាប់ដៃចៅហ្វាយស្រុកស្ទោងនិងមេឃុំបន្ទាយស្ទោង ខណៈរឿងនេះក៏កំពុងមានការប្ដឹងផ្ដល់គ្នាទៅតុលាការផងដែរ!

កំពង់ធំថ្ងៃចន្ទទី 20 ខែឧសភាឆ្នាំ 2024
បើតាមលោកស្រី សាយ ណាត អាយុ៦៤ឆ្នាំ បានប្រាប់ឲ្យដឹងថា គាត់ជាប្រជាជននៅភូមិតាម៉ើនេះ តាំងពីកើតពីពោះម៉ែមកម៉្លេះ។
លោកស្រីបន្តថា លោកស្រីបានស្គាល់កេរ្តិ៍ដូនតារបស់លោកស្រីទាំងអស់ ដោយលោកស្រីបានបន្តថា តាំងពីឆ្នាំ២០០០ ប្រជាពលរដ្ឋមកកាប់ចម្កាវិលជុំគឺមិនមានអ្នកណាមកទាស់ទែងអ្វីទាំងអស់នៅព្រៃកន្សុំអកនេះ។ លោកស្រីបានបញ្ជាក់ឲ្យដឹងទៀតថា កាលពីឆ្នាំ២០១៤ មានតាំងពីប៉េអឹម ទាំងសន្តិសុខ ទាំងមេឃុំ ពិសេសប៉េអឹមបានមកចាប់ឃាត់ខ្លួនគាត់មុនដំបូងគេបង្អស់ យកទៅដាក់កន្លែងសាលាប៉ុស្តិ៍ប៉េអឹមធ្វើឲ្យប្រជាពលរដ្ឋរអាល់អស់រលីង។
លោកស្រីបន្ថែមថា ការចាប់ឃាត់ខ្លួនគាត់គឺរឿងដីនេះឯង ថាគាត់ចេះដឹង ហើយបន្ទាប់មកចាប់៥នាក់ទៀត។ ហើយដោយសារតែមានប្រជាពលរដ្ឋបរអាកាឡេថងទៅព្រោងព្រាតក៏គេដោះលែងគាត់ឲ្យមកវិញត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ដោយប្រជាពលរដ្ឋថា មិនមែនយាយ សាយ ណាត ជាអ្នកយកដីនោះទេ។ លោកស្រីបានបន្តទៀតថា លោកស្រីត្រូវបានប្រជាពលរដ្ឋគាំទ្រឲ្យធ្វើជាអ្នកតំណាង ហើយគាត់ក៏បាននាំគ្នាទៅសាលាឃុំនំនួន៥កាឡេថង ប៉ុន្តែត្រូវបានមេឃុំដេញឲ្យមកផ្ទះវិញ និងបាននិយាយថា បើពួកគាត់ចង់ដឹងឲ្យទៅស្រុកទៅ ហើយពួកគាត់ក៏ទៅស្រុកទៀត។ លោកស្រីវ័យ៦៤ឆ្នាំរូបនេះ ក៏បានសំនូមពរដល់សម្ដេចពុក សម្ដេចម៉ែឲ្យជួយប្រជាពលរដ្ឋគាត់ឲ្យបានដីវិញដោយប្រជាពលរដ្ឋគាត់កំពុងពេញក្រកំពុងឈ្លក់ទឹក។

បើតាមប្រភពបានឲ្យដឹងដែរថា កាលពីឆ្នាំ២០១៤ ស្ថិតនៅភូមិតាម៉ើ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ មានឈ្មោះ សាយ គឹមឡម ភេទប្រុស,ឈ្មោះ ស៊ឹង ផល្លា ភេទស្រី និងឈ្មោះ សូត្រ អ៊ុល ភេទប្រុស បានបន្លំហត្ថលេខារំលោភយកដីចំការ ដែលដីនោះដែរគឺជាដីរួមរបស់ប្រជាពលរដ្ឋនៅក្នុងភូមិតាម៉ើ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។ ដោយឈ្មោះ សាយ គឹមឡម ភេទប្រុស,ឈ្មោះ ស៊ឹង ផល្លា ភេទស្រី និងឈ្មោះ សូត្រ អ៊ុល ភេទប្រុស បានឲ្យត្រាក់ទ័រទៅភ្ជួរ និង ឈូសឆាយនៅលើដីចំការ ជាដីរួមរបស់ប្រជាពលរដ្ឋនៅក្នុងភូមិតាម៉ើដែលមានចំនួន៥០គ្រួសារជាង ដោយដីនោះមានចំនួន ០៧ហិកតា។ ចំពោះដីចំការនោះដែរ គឺជាដីកេរ្តិ៍ដូនតារបស់អ្នកភូមិទាំង៤៩គ្រួសារដែលបានធ្វើការបង្កបង្កើនផលជារៀងរាល់ឆ្នាំ ។ ចំពោះដីចំការនោះដែរ គឺមិនទាន់មានប្លង់រឹង ឬលិខិតបញ្ជាក់អ្វី នោះទេ ប៉ុន្តែពីដើមមកជាកម្មសិទ្ធិកេរ្តិ៍ដូនតារបស់អ្នករស់នៅភូមិតាម៉ើចំនួន៥០គ្រួសារជាងតាំងពីយូរណាស់មកហើយ ហើយប្រជាពលរដ្ឋទាំងនោះ មិនដែលធ្លាប់មានអ្នកណាហ៊ានលក់ដីចំការនោះទៅឲ្យអ្នកណាឡើយ ពីព្រោះដីនោះជាដីរួម របស់អ្នកភូមិតាម៉ើទាំង៥០គ្រួសារជាង ។ ហើយនៅពេលដែលខ្លួននិងប្រជាពលរដ្ឋទាំងអស់ដែលរស់នៅភូមិតាម៉ើ បានដឹងថាឈ្មោះ សាយ គីមឡម ភេទប្រុស, ឈ្មោះ ស៊ឹង ផល្លា ភេទស្រី និងឈ្មោះ សូត្រ អ៊ុល ភេទប្រុស បានរំលោភ យកដីចំការខាងលើ ទើបខ្លួន និងប្រជាពលរដ្ឋ កើតទុក្ខមិនសុខចិត្តក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងប្តឹងពីជនខាងលើនេះតែ ម្តងទៅ។ ពួកគាត់ក៏បានសូមសំណូមពរ សម្ដេចតេជោ ហ៊ុន សែន សម្ដេចម៉ែ និងសម្ដេចធិបតី មេត្តាជួយរកយុត្តិធម៍ឲ្យពួកគាត់ជាប្រជាពលរដ្ឋទាំង៥០គ្រួសារជាង ដែលរស់នៅភូមិតាម៉ី ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយក្តីអនុគ្រោះផង៕ ដោយ ចាន់ សុភា

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com