ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ច្រកអូរយ៉ាដាវ  កំពង់នាំបារីគេចពន្ធចេញបាន ដោយឈ្មួញមានការខុបខិតគ្នាជាមួយមេប៉ុស្ដិលេខ៦០១ ឆ្លងដែនទៅប្រទេសវៀតណាមយ៉ាងរលូនមិនរំខានដល់សមត្ថកិច្ចបន្តិចឡើយ..

 

រតនគិរី ; រថយន្តកែឆ្នៃ ដឹកជញ្ជូន បារីគេចពន្ធឆ្លងដែនអត់ច្បាប់តាមច្រករបៀងប៉ុស្តិ៍ ៦០១ {ហៅប៉ុស្តិ៍ភ្នំក្រហម} ដែលមានមេប៉ុស្ពិ៍ {ឈ្មោះ ដា} ពាក់ព័ន្ធករណីរថយន្តដឹកបារីខាងលើឆ្លងកាត់ប៉ុស្ដិភ្នំក្រហមនេះ នៅក្នុងភូមិសាស្ត្រ ភូមិ ប៉ក់តូច ឃុំ ប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

បើតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះបានអោយដឹងថារថយន្តដឹកបារីនេះ ដឹកចេញពីទីរួមខេត្តរតនគិរី ឆ្ពោះទៅលក់នៅប្រទេសវៀតណាម ទាំងថ្ងៃទាំងយប់ជារៀងរាល់ថ្ងៃតាមច្រករបៀង ប៉ុស្ដិភ្នំក្រហមបានយ៉ាងរលូន តែគ្មានសមត្ថកិច្ចណាពាក់ពន្ធ័មួយណាហ៊ានចេញមុខទប់ស្កាត់ ឬបង្រ្កាបនោះឡេីយ។

ករណីខាងលើនេះ លោក នាយប៉ុស្តិ៍ ៦០១ បានទទួលស្គាល់ថា បារីទាំងនោះ គឺពិតជាដឹកជញ្ជូនឆ្លងកាត់តាមច្រករបៀងរបស់លោក ពិតប្រាកដមែន
តែត្រង់ថា មានច្បាប់ឬអត់ច្បាប់នោះសូម្បីតែ លោក ក៏ដឹងមិនច្បាស់នោះដែរ!!
លោកមេប៉ុស្តិ៍បន្តទៀតថា បើចង់ដឹងច្បាស់អោយទៅសួរ ថ្នាក់ខេត្តទៅ តែគាត់មិនបានបញ្ជាក់ថា ថ្នាក់ខេត្តនោះជា នរណានោះឡើយ។

បេីតាមការអោយដឹងពីប្រភពដដែលបានបញ្ជាក់ថាឈ្មួញរត់ពន្ធបារីឆ្លងដែនខុសច្បាប់នោះមានឈ្មោះថា លោក កយ មានតួនាទីជានាយរងប៉ុស្ដិ ភូមិឡុំ រកស៊ីខុសច្បាប់នេះជាយូរឆ្នាំមកហើយមិនដែលរំខានដល់អាជ្ញាធរឬសមត្ថកិច្ចម្តងណាឡើយ និងមានការលើកឡើងពីមន្រ្តីវរៈការពារព្រំដែនគោកលេខ ៦២៣ បាននិយាយបែបលេងសើចថាបារីគេ មានច្បាប់ គឺច្បាប់ស្រុកខ្មែរយើង សូម្បីតែផ្កាយ២រឺផ្កាយ៣ក៍មិនហ៊ានប៉ះ មេឈ្មួញនេះដែរ!!

ក្នុងករណីនេះតើពិតដូចមន្ត្រីលើកឡើងនោះដែរឬទេ?
បើដូច្នោះមែន សូម លោក ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការដ្ឋាននរគបាលខេត្ត រតនគិរី ពិនិត្យមើលមន្រ្តីច្រកដូចបានជម្រាបខាងលេីផង នឹងសូមមានវិធានការលេីមន្រ្តីខិលខូច លួចឃុបឃិតទាំងនេះផង។

មជ្ឈដ្ឋានទូទៅកំពុងតែរង់ចាំមើលថា÷ តើ លោកស្នងការ មានចំណាត់ការបែបណាចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួនខាងលើ?

ជាពិសេសសំណុំពរ ដល់ ឯកឧត្តម អភិបាលនៃគណ:អភិបាលខេត្តរតន:គីរី និងជាប្រធានគណបញ្ជាការឯកភាពខេត្ត មេត្តាមានវិធានការលេីមន្រ្តីដែលខិលខូចដែលធ្វើឲប៉ះពាល់ដល់មន្រ្តីល្អផងទាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com