ទាន់ហេតុការណ៍
ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ... ==> អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល..
0

អនុប្រធានទី២ព្រឹទ្ធសភា ណែនាំឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី ត្រូវខិតខំរៀនសូត្របង្កើនសមត្ថភាព ដើម្បីបន្តវេនសម្រាប់ប្រទេសជាតិ

ភ្នំពេញ÷អនុប្រធានទី២ ព្រឹទ្ធសភា ណែនាំឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី ត្រូវខិតខំរៀនសូត្របង្កើនសមត្ថភាព ដើម្បីបន្តវេនសម្រាប់ប្រទេសជាតិ ខណៈដែលរាជរដ្ឋាភិបាលត្រូវការយុវជនចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីចម្រើនដូចបណ្តាប្រទេសនានានៅលើពិភពលោក។ ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូបេក្ខជនជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីចំនួន២២នាក់ ចូលជួបសំដែងការគួរសម និងទទួលអនុសាសន៍ មុននឹងចេញដំណើរទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី ឆ្នាំ២០២២ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈនេះ នៅវិមានព្រឹទ្ធសភា ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវចេះថែរក្សាកិត្តិយសប្រទេសជាតិយើង ត្រូវខិតខំរៀងសូត្រទោះបីយើងសិក្សានៅសាលាខុសៗគ្នាក៏ដោយ ត្រូវចេះជួយគ្នា អប់រំ ផ្តល់ដំបូន្មាន និងសាមគ្គីគ្នាទៅវិញទៅមក ត្រូវគោរពវិន័យរបស់សាលា គោរពលោកគ្រូ អ្នកគ្រូដែលផ្តល់ចំណេះដឹងឱ្យយើង ដើម្បីវិលត្រឡប់មកវិញជួយកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងវិញ។ ឯកឧត្តម បានបញ្ជាក់ថា នៅពេលក្មួយៗទៅសិក្សានៅប្រទេសអូស្ត្រាលី ត្រូវក្តាប់ឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងការអភិវឌ្ឍប្រទេសជាតិគឺ មនុស្ស ផ្លូវ ទឹក ភ្លើង ដែលអត្ថន័យថា ទី១មនុស្ស សំដៅលើការបណ្តុះបណ្តាលធនធានមនុស្ស ដែល រាជរដ្ឋាភិបាលតែងតែគិតគូរបង្កើតឱ្យមានសាលារៀនគ្រប់ទីកន្លែង ក្នុងនោះតម្រូវឱ្យក្នុងឃុំនីមួយៗត្រូវមានអនុវិទ្យាល័យ ដើម្បីផ្តល់ឱកាសឱ្យក្មួយៗនៅតាមជនបទ មានឱកាសបានសិក្សារហូតដល់ថ្នាក់មហាវិទ្យាល័យ។ ទី២ ផ្លូវ គឺជាការងារអទិភាពទី២ ដែលរហូតមកដល់ពេលនេះ ប្រទេសយើងមានផ្លូវគ្រប់ទីកន្លែងទាំងអស់ ជាពិសេសផ្លូវនៅតាមតំបន់ព្រំដែន។ ទី៣ ទឹក គឺមានសារសំខាន់ណាស់ទាំងទឹកប្រើប្រាស់ និងទឹកប្រើក្នុងវិស័យ កសិកម្ម ក្នុងការដាំដំណាំផ្សេងៗ ជាពិសេសដំណាំស្រូវ ហើយបច្ចុប្បន្ននេះ ប្រទេសយើងបាននាំអង្ករចេញទៅបរទេសជាច្រើន។ និងទី៤- ភ្លើង គឺសំដៅលើអគ្គិសនី ដូចនេះគោលនយោបាយរបស់រាជរដ្ឋាភិបាលធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទាំងអស់មានអគ្គិសនីប្រើប្រាស់។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានរំលឹកអំពីការតស៊ូរំដោះប្រទេសជាតិមាតុភូមិរបស់ថ្នាក់ដឹកនាំ ធ្វើឱ្យមានសុខសន្តិភាពប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ។ បច្ចុប្បន្ននេះ ថា្នក់ដឹកនាំបានគិតគូរអំពីអ្នកបន្តវេន ដូចនេះមានតែក្មួយៗនេះហើយ ជាអ្នកបន្តវេនសម្រាប់ប្រទេសជាតិ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានសំដែងនូវមោទនភាពចំពោះរាជរដ្ឋាភិបាលដែលមានគោលការណ៍ និងគោលនយោបាយច្បាស់លាស់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីចម្រើនដូចបណ្តាប្រទេសនានានៅលើពិភពលោក។ សូមបញ្ជាក់ថា ឆ្នាំនេះបេក្ខជនជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី មានសមាជិកសរុបចំនួន២២នាក់ ក្នុងនោះមានស្រីចំនួន១០នាក់ មានសមាសភាពចេញពីមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល។ សមាជិកចំនួន ៥នាក់ នឹងត្រៀមចេញដំណើរទៅបន្តការសិក្សានៅដើមខែកុម្ភៈ និងសមាជិកដទៃទៀត នៅខែមិថុនា ឆ្នាំ២០២២នេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com