ទាន់ហេតុការណ៍
ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ... ==> អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»..
0

រដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រៀមជានិច្ចគាំទ្រ​គំនិតផ្តួចផ្តើម និងសហការជាមួយសមាគមជប៉ុន-កម្ពុជា (JCA) ​គ្រប់សកម្មភាព​ដែលនាំមកនូវការរីកចម្រើនដល់ខេត្ត​

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានថ្លែងថារដ្ឋបាលខេត្តបន្ទាយ មានជ័យ បានត្រៀមជានិច្ចគាំទ្រនូវគំនិតផ្តួចផ្តើម និងសហការជាមួយសមាគមជប៉ុន-កម្ពុជា(JCA) នូវគ្រប់សកម្មភាពទាំងឡាយណាដែលនាំមកនូវការរីកចម្រើនដល់ខេត្ត​នោះ។​ការថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះរបស់ឯកឧត្តម អ៊ុំ រាត្រី បានធ្វើឡើងក្នុងឱកាស ជួប ប្រជុំពិភាក្សាការងារជាមួយ ​Mr.Tamura Tsutomu នាយកសមាគមជប៉ុន-កម្ពុជា(JCA) និងជា ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន NIPPON KOEI CO,LTD និងសហការី ដែលបានអញ្ជើញមក ទស្សនកិច្ចនៅលើទឹកដីខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ឯកឧត្តម អ៊ុំ រាត្រី ក៏បានសំណូមពរដល់លោកនាយកសមាគមជប៉ុនកម្ពុជាមេត្តា ជួយផ្ស​ព្វផ្យាយក៏ដូចជា​ជំរុញដល់អ្នកវិនិយោគ និងអ្នកទេសចរជប៉ុន ឱ្យចូលមកវិនិយោគទុន និងទស្សនាកម្សាន្តនៅលើទឹកដីនៃខេត្តបន្ទាយមានជ័យ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋឱ្យកាន់តែមានការរីកចម្រើនថែនទៀតនោះ។​

ជាមួយនោះឯកឧត្តម អ៊ុំ រាត្រី បានបង្ហាញឱ្យដឹងដែរថា ខេត្តបន្ទាយមានជ័យស្ថិតនៅ ប៉ែកពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយប្រមាណ ៣៥៩គីឡូម៉ែត្រ ពីរាជធានី ភ្នំពេញ មានព្រំប្រទល់ជាប់ប្រទេសថៃ ប្រវែង ១៥៣ គីឡូម៉ែត្រ។ ខេត្តមានផ្ទៃដីសរុប ​ ៦៦៧៩ គីឡូម៉ែត្រការ៉េ ចែកចេញជា០២ ក្រុង ០៧ស្រុក ៥៥ ឃុំ១០សង្កាត់ និង៦៥៨ ភូមិ មានប្រជា​ពលរដ្ឋ ប្រមាណ ៧៩ម៉ឺននាក់ ក្នុងនោះមាន ៨៥ភាគរយប្រកបមុខរបរធ្វើស្រែចំការ និង១៥ ភាគរយជាអាជីវករ ពាណិជ្ជករ សិប្បករ កម្មករ នេសាទត្រី និងចិញ្ចឹមសត្វ។​

ខេត្តបន្ទាយមានជ័យមានច្រកសេដ្ឋកិច្ចសំខាន់ៗចំនួន០៣គឺ ច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត ច្រក​បឹងត្រកួន និងច្រក​ម៉ាឡៃ ខេត្តក៏មានតំបន់សេដ្ឋកិច្ច ពិសេស០៥ កន្លែង នៅក្រុងប៉ោយប៉ែត គឺតំបន់សេដ្ឋកិច្ចពិសេសអូរនាង តំបន់សេដ្ឋកិច្ចពិសេសសានកូ តំបន់សេដ្ឋកិច្ច ពិសេសប៉ោយប៉ែតភីភី តំបន់សេដ្ឋកិច្ចពិសេស លី អ៊ុតនី ព្រមទាំង ឧទ្យានឧស្សា ហកម្ម០១កន្លែង នៅក្រុងសិរីសោភ័ណ។

ដោយឡែកនៅក្រុងប៉ោយប៉ែត មាន ក្រុមហ៊ុនជប៉ុនចំនួន០៦កន្លែងកំពុងដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេសសានកូ និង០១ ក្រុមហ៊ុនទៀតនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតភីភី(ផលិតសម្ភារបរិក្ខារអេឡិចត្រូនិក)។​ ​

Mr.Tamura Tsutomu នាយកសមាគមជប៉ុន-កម្ពុជា(JCA) បានជម្រាបថា សមាគម ជប៉ុនគ្រោងនឹងដឹកនាំវិនិយោគទុនជប៉ុន មកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នឹង មកកាន់ទឹកដីខេត្តបន្ទាយមានជ័យ លើសក្តានុពលដែលប្រទេសកម្ពុជា និងខេត្ត បន្ទាយ មានជ័យកំពុងមានដូចជាលើវិស័យ កសិកម្ម ស្រូវដំឡូងមី និងវិស័យឧស្សាហកម្ម ទេសចរណ៍ជាដើម។​

លោកបានបញ្ជាក់ថា គោលបំណងដំណើរទស្សនកិច្ចលើទឹកដីខេត្តបន្ទាយមានជ័យ​ឱកាសនេះជា ការសិក្សាឈ្វេងយល់បន្ថែមពីសក្តានុពលខេត្ត ប្រមូលព័ត៌មានថ្មីៗបន្ថែម និងពិនិត្យមើលលទ្ធផលបញ្ហាប្រឈមផ្សេងៗ ដំណើរការរបស់ក្រុមហ៊ុនរោងចក្ររបស់ជប៉ុន​ដែលបានកំពុងដំណើរការនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ។​

លោកនាយកសមាគមជប៉ុន-កម្ពុជា(JCA) បន្តថា អ្វីដែលជាសំណូមពររបស់ ឯកឧត្តម អភិបាលខេត្ត លោកនឹងខិតខំជួយជំរុញផ្សព្វផ្សាយព័ត៌មានពីសក្តានុពលរបស់ខេត្ត​បន្ទាយ មានជ័យនេះជូនទៅកាន់បណ្តាវិនិយោគទុនក្រុមហ៊ុនជប៉ុនទាំង ដែលមានសកម្មភាពវិនិ យោគនៅកម្ពុជា និងវិនិយោគនៅបរទេសក្រោយពីមានភាពធូរស្រាលនៃវិបត្តិជំងឺកូវីដ ១៩នេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com