ទាន់ហេតុការណ៍
ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ... ==> អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»..
0

កម្មវិធីទេសចរណ៍បរិស្ថាននឹងជួយឱ្យប្រជាសហគមន៍មេជ្រៃអាចទទួលចំណូលដោយផ្ទាល់ពីទេសចរ និងការសម្អាតបរិស្ថានបឹងទន្លេសាប

តាមរយៈសកម្មភាពអុំទូកកម្សាន្ត និងការប្រមូលសំណល់ប្លាស្ទិកបឹងទន្លេសាប ដែលបានបង្កើតឡើងនៅភូមិបណ្តែតទឹកពាមតាអួរ ក្នុងឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប គឺជាផលិតផលទេសចរណ៍ថ្មីមួយ ដែលបានទាញផលប្រយោជន៍ជាច្រើនដល់ប្រជាសហគមន៍ និងបានទាំងសម្អាតសំរាមប្លាស្ទិកពីក្នុងបឹងទន្លេសាបផង។

អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍!

ថ្លែងក្នុងឱកាសបើកជាផ្លូវការកម្មវិធីទេសចរណ៍បរិស្ថាន នៅភូមិបណ្តែតទឹកពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី មានប្រសាសន៍ថា កម្មវិធីទេសចរណ៍បរិស្ថាន ត្រូវបានបង្កើតឡើង ក្រោមកិច្ចសហការរវាងអង្គការមូលនិធិទំពាំងស្នងឫស្សី ជាមួយនិងសមាគមទេសចរណ៍កម្ពុជា (CATA) ដែលកម្មវិធីនេះ នឹងលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈការបង្កើតចំណូលដោយផ្ទាល់ពីទេសចរ។ លោកបន្តថា ស្របពេលដែលប្រជាសហគមន៍អាចប្រមូលប្លាស្ទិកច្រកដប ប្តូរយកអង្ករពីគម្រោង និងក៏ជាការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យទៅកម្សាន្ត តាមរយៈកម្មវិធីអុំទូក គយគន់សម្រស់ធម្មជាតិដែលសហគមន៍បានបង្កើតឡើងដោយអ្នកទេសចរត្រូវប្រើប្រាស់សេវាកម្មអុំទូក របស់សហគមន៍ដោយផ្ទាល់ ពេលនោះប្រាក់ចំណូលដែលបងប្អូនទទួលបាន នឹងជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ឱ្យល្អប្រសើរ។

 

លោកបន្តថា៖«ស្របពេលដែលបងប្អូនប្រមូលប្លាស្ទិក ទុកដាក់សម្អាតបរិស្ថាន ហើយទុកដូរយកអង្ករផង ហើយក៏ក្លាយជាសកម្មភាពថ្មី អាចទាក់ទាញទេសចរ ដល់អ៊ីចឹងមិនបាច់រង់ចាំ ៣ខែម្តងសប្បុរសជនយកអំណោយមកចែក ពេលហ្នឹងបងប្អូនបានចំណូលដោយផ្ទាល់ ពីទេសចរ ហើយអុំទូកលេងកន្លែងណា ឃើញសំរាមទាក់ យើងសម្អាតរាល់ថ្ងៃ វាទៅជាសកម្មភាពប្រចាំថ្ងៃ អ៊ីចឹងសង្ឈឹមថាចាប់ពីថ្ងៃនេះទៅ ជាថ្ងៃប្រវត្តិសាស្រ្តមួយសម្រាប់សហគមន៍ »។

 

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា មានប្រសាសន៍ថា កម្មវិធី ទេសចរណ៍បរិស្ថាន បានផ្តល់អត្ថប្រយោជន៍ជាច្រើន សម្រាប់បងប្អូនរស់នៅក្នុងភូមិពាមតាអួរ នៃសហគមន៍មេជ្រៃ ព្រោះថាពួកគាត់អាចទទួលបានការ រស់នៅស្អាត គ្មានសំរាមប្លាស្ទិក និងទទួលបានប្រាក់ចំណូលដោយផ្ទាល់ពីវិស័យទេសចរណ៍ ដោយគ្រាន់តែពួកគាត់ត្រូវថែរក្សាអ្វីដែលមានស្រាប់ ទាំងកត្តាអំណោយផលពីធម្មជាតិ និងការសម្អាតបរិស្ថានជាដើម។

 

លោកស្រីបញ្ជាក់ថា៖«ដែលហៅថាកន្លែងទាក់ទាញទេសចរជាកន្លែងដែលស្អាត ហើយយើងមានអ្វីឱ្យគេមើល យើងមានទឹក មានភូមិស្ថានមានសកម្មភាពមុខរបរប្រចាំថ្ងៃរបស់ប្រជាជនយើង យើងមានព្រៃ មានសត្វ មានត្រី ទាំងអស់ហ្នឹងគឺជាចំណុចទាក់ទាញទេសចរ ទាំងក្នុងនិងក្រៅស្រុក អ៊ីចឹងបើយើងមិនបានថែរក្សារបស់ទាំងអស់ហ្នឹងទេ យើងអត់មានអ្វីត្រូវទទួល ភ្ញៀវទេ យើងយកឱកាសក្នុងពេលនេះ ជាពេលដែលយើងអបអរ នូវទេសចរណ៍បរិស្ថាន ដែលបានចូលរួមកន្លងមក ហើយក៏យកឱកាសនេះក្នុងការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងជាពិសេសទៅលើបងប្អូនរស់នៅក្នុងឃុំកែវពណ៌ ឱ្យបានយល់ដឹងពីការ សម្អាតអនាម័យ ការទទួល ភ្ញៀវទេសចរ ការផ្តល់នូវសេវាកម្ម។»

 

សូមជម្រាបផងដែរថា កម្មវិធីទេសចរណ៍បរិស្ថាន ធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការបើកវិស័យទេសចរណ៍ និងទទួលទេសចរអន្ដរជាតិឡើងវិញ នៅខេត្តសៀមរាប នាខែមករា ឆ្នាំ២០២២នេះ។ ការគាំទ្រសហគមន៍ទាក់ទងនឹងការងារបរិស្ថាន គឺមានសារសំខាន់ណាស់ ដើម្បីឱ្យសហគមន៍មានការរៀបចំ សម្អាតអនាម័យ បរិស្ថាន ត្រៀមទទួលទេសចរឡើងវិញ ដែលជាផ្នែកមួយលើកកម្ពស់សេដ្ឋកិច្ចសហគមន៍តាមរយៈវិស័យទេសចរណ៍។ ក្នុងនោះឆ្នាំ២០២២នេះអង្គការមូលនិធិទំពាំងស្នងឬស្សី នឹងជួយរៀបចំ គាំទ្រ ឱ្យមានកម្មវិធីចំនួនពីរ ក្នុងសហគមន៍មេជ្រៃ រួមមាន ទី១គម្រោងប្រមូលប្លាស្ទិកបឹងទន្លេសាបច្រកដប ដូរ យកអង្ករ ចាប់ផ្តើមអនុវត្តចាប់ពីចុងខែមករា រហូតដល់ចុងខែមិថុនា មុនទឹកជំនន់បឹងទន្លេសាបហូរត្រឡប់មកវិញ និងទី២ កម្មវិធីទេសចរណ៍បរិស្ថាន ដែល នឹងមានការជិះទូកកម្សាន្តមើលជីវភាពសហគមន៍ និងទស្សនាជីវៈចម្រុះនានា ដែលនឹងផ្សារភ្ជាប់នឹងសកម្មភាពជួយប្រមូលសំរាមប្លាស្ទិកបឹងទន្លេសាប ដែលទើរតាមដើមឈើជាដើម ហើយវានឹងក្លាយជាសកម្មភាពផលិតផលទេសចរណ៍ថ្មីនៅតាមសហគមន៍បឹងទន្លេសាប៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com