
ភ្នំពេញ ៖ ឯកឧត្តម ឧបនា យករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា អាសិបនឹងជំរុញពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់កាន់តែល្អមួយកម្រិតទៀត ក្នុងការស្តារឡើងវិញនៃសេដ្ឋកិច្ចសង្គមក្រោយវិបត្តិជំងឺកូវីដ-១៩ ។ តាមរយៈហ្វេសបុកផ្លូវការរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហ ប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា អាសិប គឺជាកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីធំជាងគេបង្អស់នៅលើពិភពលោក ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា ក្រុមការងារសម្រប សម្រួលការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ បានរៀបចំសិក្ខាសាលារយៈពេលពីរថ្ងៃស្តីពី អាសិប សម្រាប់មន្ត្រីពាក់ព័ន្ធ ជាពិសេសអ្នក ការទូតនៅតាមស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស។ដោយមាន ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ជាវាគ្មិនកិត្តិយស ក្នុងការធ្វើបទបង្ហាញ និងពន្យល់យ៉ាងក្បោះក្បាយ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា អាសិបនឹងជំរុញពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ទៅមួយកម្រិតទៀត ធ្វើឱ្យសមាហរ ណកម្មសេដ្ឋកិច្ចក្នុងតំបន់កាន់តែស៊ីជម្រៅ ជួយជ្រោម ជ្រែងការស្តារឡើងវិញនៃសេដ្ឋកិច្ចសង្គមក្រោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងតំណាងឱ្យការវិលត្រឡប់មកវិញនូវពហុភាគីនិយម ៕





