ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

ព្រៃឈើ​នៅ​ខាងក្រៅ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២នៅតែ​រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​

ព្រៃឈើ​នៅ​ខាងក្រៅ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២នៅតែ​រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​

20/01/2022

​ប្រភពពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ព្រៃឈើ​ដែល​នៅ​សេសសល់​ខាងក្រៅ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង កំពុង​រង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ក្នុងស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នៅតែ​បន្តសកម្មភាព​កាប់​ឈើ​នៅ​ខាងក្រៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ចូលទៅ​ទីតាំង​បាត​អាង​ដើម្បី​អារច្រៀក ហើយ​ដឹកជញ្ជូន​ចេញ​វិញ​យ៉ាង​រលូន​។ មួយរយៈ​ចុងក្រោយ​នេះ​ឧកញ៉ា ជ័យ បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។

 

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា រយៈពេល​ជាង​កន្លះ​ខែ​មកហើយ​ដែល​ឧកញ៉ា ជ័យ សម្រុក​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ តាម​រថយន្ត​សាំ​យ៉ុង​ក្នុង​មួយ​យប់ៗ​ពី​១០​ទៅ​១៥​គ្រឿង​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា បើទោះបី​នៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ គ្មាន​នៅសល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​តទៅទៀត​ក៏ដោយ ក៏​ឧកញ៉ា ជ័យ នៅតែមាន​ឈើ​ដឹកជញ្ជូន​ចេញ​យ៉ាង​ពេញបន្ទុក​ដដែល​។ សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ឈើ​ទាំងនោះ​ត្រូវបាន​គេ​បំពាន​កាប់​ក្នុង​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស នៅ​ស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង ហើយ​ដឹកជញ្ជូន​ចូល​ទីតាំង​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដើម្បី​ឲ្យ​ក្លាយជា​ឈើ​ស្របច្បាប់​។ ក្រោយពេល​អារច្រៀក​រួច​ទើប​ឧកញ៉ា ជ័យ ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​ដោយមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​ដែល​គិតតែ​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉យ៉ាង។

ប្រជាពលរដ្ឋ​ក្នុងស្រុក​សេ​សាន ខេត្តស្ទឹងត្រែង បាន​រិះគន់ថា លោក អភិបាលខេត្ត​ស្ទឹងត្រែង និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅ​ស្រុក​សេសា​ន និង​ស្រុក​សៀម​ប៉ាង នោះទេ​។ ជាក់ស្ដែង​រយៈពេល​ជាង​កន្លះ​ខែ​កន្លងទៅនេះ ឈ្មួញ​សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដោយ​គ្មាន​ញញើត​អ្វី​ទាំង​អស់ហើយ​ព្រៃ​អភិរក្ស ព្រៃ​ការពារ ក្នុងស្រុក​សេសា​ន និង​ស្រុក​សៀម​ប៉ាង ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​សាបសូន្យ​ឡើយ​។ ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង ជាបន្ទាន់​ព្រោះ​ព្រៃ​អភិរក្ស ព្រៃ​សហគមន៍ និង​ព្រៃ​ការពារ​ក្នុងស្រុក​ទាំង​២​នេះ កំពុង​រង​ការបំផ្លាញ​យ៉ាង​រាលដាល​។បឋម

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com