ទាន់ហេតុការណ៍
បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន..
0

ពិតជាហ៊ានមែន ឧកញ៉ាអ៊ាង  ថៅកែ រមណីយដ្ឋានកោះស្នេហ៍ ចាក់ថ្មចូលទន្លេមេគង្គធ្វើជាកម្មសិទ្ធិ នៅភូមិព្រែកទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្កកំពង់ចាម

 

ខេត្តកំពង់ចាម÷អាចនិយាយបានថា ជាព្រឹត្តិការណ៍បំពានច្បាប់ដ៏ធំមួយដែលបុរសម្នាក់គេស្គាល់ថា ឈ្មោះអ៊ាង បានចាក់ដីប៉ុនប៉ងលុបទន្លេមេគង្គចូលចម្ងាយជាង៥០ ម៉ែត្រនិងបណ្ដោយចិត្ត 100 ម៉ែត្រ នៅចំណុចភូមិព្រែកទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ ចាម ដែលបង្កឲ្យមានការភ្ញាក់ផ្អើលជាទូទៅនៅតាមបណ្ដាញសង្គម ហើយអាជ្ញាធរខេត្តកំពង់ចាមក៏បានកោះប្រជុំក្នុងរឿងនេះដែរ។ វិធានការជាបន្ទាន់ គឺឲ្យផ្អាកសកម្មភាពនិងកាយចេញ ប៉ុន្តែវិធានការយូរអង្វែងមិន ដឹងថា តើត្រូវចាប់អ្នកប្រព្រឹត្តល្មើសផ្តន្ទាទោសដែរឬយ៉ាងណាទេ?

សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីចាក់ថ្មចូលទៅ លើផ្ទៃទឹកទន្លេមេគង្គ ព័ទ្ធធ្វើជាគ្រឹះរួចចាក់ដីបន្ថែមដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ ស្ថិតនៅភូមិព្រែកទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ដែលអាជ្ញាធរខេត្តកំពង់ចាម មិនគួរមានតែវិធានការ ត្រឹមតែធ្វើកិច្ចសន្យាបញ្ឈប់ និងឲ្យកាយចេញនោះទេ។ ផ្ទុយទៅវិញ គួរតែចាត់វិធានការតាមផ្លូវច្បាប់បញ្ជូនបុគ្គលពាក់ព័ន្ធ ទៅតុលាការទើប សមនឹងទង្វើដែលពួកគេបានធ្វើ។ បើច្បាប់មានហើយ ចំពោះអ្នក ប្រព្រឹត្តល្មើស គួរតែត្រូវអនុវត្តឲ្យបានតឹង តែងបំផុត មិនមែនដោយការយោគយល់បែបនេះទេ។

គួរបញ្ជាក់ថា រសៀលថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ដ​កកំពង់ចាមលោក ស្រី​ សុភ័ក្រ្ត​ អភិបាលរងខេត្ដ​ តំណាង លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្ដកំពង់ចាម​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្ដ​ ដេីម្បីត្រួតពិនិត្យ និងដាក់ចេញវិធានការទប់ ស្កាត់ការចាក់ថ្មចូលផ្ទៃទន្លេ​មេគង្គ នៅចំណុចឃុំឫស្សី ស្រុក​ ស្រុកស្រីសន្ធរ​ ខេត្ដកំពង់ចាម​ ។ កិច្ចប្រជុំនោះបានជំរុញឲ្យជនប្រព្រឹត្តល្មើសច្បាប់ប្រទេសនេះ បញ្ឈប់សកម្មភាព ហើយត្រូវកាយថ្មនោះចេញវិញ ដោយមិនមានទោសកំហុសប្រឈមនឹងផ្លូវច្បាប់អ្វីឡើយ។

អ្នកភូមិនិយាយថា លោកអ៊ាង គឺជាជនដែលមានមុខ មាត់ហើយក៏ជាអ្នកមានលុយនៅតំបន់នោះ និងជាអ្នកដែលជិតស្និទ្ធជាមួយនឹងថ្នាក់ដឹកនាំខេត្តកំពង់ចាមដូច្នេះបើទោះបីជាគាត់មានទោសកំហុសយ៉ាងណា ក៏គេមិនអាចចេះតែអនុវត្តច្បាប់ទាំងទទឹងទទែងនោះបានឡើយ។ មិនតែប៉ុណ្ណោះគម្រោងនៃការចាក់ដីរំលោភយកផ្ទៃទន្លេមេគង្គសម្បត្តិរួមរបស់ប្រជាជាតិខ្មែរនេះ ក៏ទំនងទៅមានការបិទភ្នែកបត់ដុំដៃ ពីអាជ្ញាធរស្រុកស្រីសន្ធររួចហើយដែរ មិនមែនលោក អ៊ាង ចេះតែនឹកឃើញធ្វើម្នាក់ឯងនោះឡើយ។ ដូច្នេះបើអនុវត្តច្បាប់គេជឿថាមានជនចូលរួមចំណែកច្រើនក្នុងរឿងនេះប៉ុន្តែទំនងជាអាជ្ញាធរខេត្តកំពង់ចាម “ខ្ជិល” ពន្លាតខ្សែវែងនាំតែពាក់ព័ន្ធដល់គ្នីគ្នាឯង៕ប្រភព ព័ត៌មានគេហទំព័រ SD

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com