ទាន់ហេតុការណ៍
ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ... ==> អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»..
0

បែកធ្លាយ៖លោកនាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តតាកែវម្នាក់កំពុងបែកចែកតួនាទីនិងគោលដៅផ្លូវជាតិលេខ ៣ និងផ្លូវជាតិលេខ២អោយបក្សពួករបស់ខ្លួន រៃអង្គាស ២គោលដៅ ទុកបិទអ្នកសារព័ត៌មាន កុំឲ្យផ្សព្វផ្សាយ….

 

ខេត្តតាកែវ៖អង្គភាពយើង ទទួលប្រភពបានតាមរយៈតេលេក្រាមមានឈ្មោះ {ស្អប់ភាពអាចយុត្តិធម៌ ស្អប់ភាពល្អយុត្តិធម៌}បានសំណូមពរឲ្យបណ្តាលព័ត៌មាន សូមបងជួយផ្សាយឲ្យ ជ្រាបដល់លោកស្នងការខេត្តតាកែវ និងឯកឧត្តម អគ្គស្នងការនគរបាលជាតិ ក៍ដូចជា ឯកឧត្តម អភិ សន្តិ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមលោកជួយ ស្រាវជ្រាវ កំណែទំរង់ច្បាប់ និងដោះស្រាយ ជូនមន្ត្រីចរាចរណ៍ក្នងខេត្តតាកែវផង។

សូមបញ្ជាក់៖អង្គភាពយើងទទួលបានសារតាមរយៈតេលេក្រាមមានឈ្មោះ {ស្អប់ភាពអាចយុត្តិធម៌ ស្អប់ភាពល្អយុត្តិធម៌}ដោយបានសរសេរៀបរាប់មានខ្លឹមសារទាំងស្រុងដូចខាងក្រោម។

????ជំរាបសួរបង យេីងខ្ញុំជាមន្រី្តនគរបាលចរាចរណ៍ ក្នុងការិយាល័យ ចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្តតាកែវទាំងអស់ សូមពឹងពាក់បង ជួយផ្សាយ ពត៌មានមួយ ល្បីគោលដៅផ្លូវជាតិលេខ ៣ និងផ្លូវជាតិលេខ២ លោកនាយការិយាល័យចរាចរណ៍ មឿង សារុន រៃអង្គាស ពីគោលដៅ ទុកបិទអ្នកសារព័ត៌មាន កុំឲ្យផ្សព្វផ្សាយ អំពីគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដែលពួកខ្ញុំសម្រួលក្រៅប្រព័ន្ធច្បាប់នៃ អនុក្រឹត្យ៣៩ ក្នុង១ថ្ងៃ ១៥០០០០៛(ដប់ប្រាំមុឺនរៀល) ក្នុង១គោលដៅ និងរបបលុយ លោកនាយការិយាល័យមឿង សារុន ១ថ្ងៃ១០០០០០៛(ដប់ម៉ឺនរៀល) និងបង់ ១ថ្ងៃ ៦៥០០០០៛(ហុកសិបប្រាំមុឺនរៀល)សារុប ក្នុង១គោលដៅ បង់៩០០០០០៛ (កៅសឹបមុឺនរៀល) លោកមឿង សា រុនថា សម្រាប់បង់ឲ្យថ្នាក់លេី និងដោះស្រាយទិញបង្កងនិងពងទាជូនទៅនាយកដ្ឋាន ជំនាញ កុំឲ្យខាងថ្នាក់លើរករឿង មិនបានដាក់គោលដៅចរាចរណ៍ ទាំងក្នុងខេត្ត ហេីយ លោកមឿង សារុន ចេញលិខិត បេសកកម្ម ឲ្យ នាយផ្នែក ធ្វើជាប្រធានគោលដៅ ២គោលដៅ គោលដៅស្រុកគិរីវង់ និងគោលដៅ ផ្លូវជាតិលេខ២ គឺលោក វរះសេនីយ៍ ត្រី សាន់ ម៉ន ដែលរត់ការតាម លោក ឆាយ សាវុធ អតីត ស្នងការង សណ្តាប់ធ្នាប់ចរាចរណ៍ ខេត្តតាកែវ អស់២៥០០$ និងលោក វរះសេនីយ៍ ត្រី កឹម សុធារ៉ា ទេីបឡេីងនាយផ្នែក ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែល លោកម៉ឿងសារុន ជាអ្នករត់ការឲ្យឡេីង អស់១៧០០$ និងពងទារកូន៣០០គ្រាប់ ចំណែក នាយរងការិយាល័យ មានជាង២០នាក់ ធ្វេីជា អនុប្រធានគោលដៅសម្រាប់ រចនាសម្ព័ន្ធ គឺ នាយផ្នែក តូចជាង នាយរងការិយាល័យ ឋានន្តរស័ក្តិ នាយរងការិយាល័យ គឺបួនកន្លះ ចំណែកនាយផ្នែកគឺ តែសក្តិ៤ទេ នាយរងការិយាល័យចរាចរណ៍ផ្លូវគោកក្នុងខេត្តតាកែវ ទាំងអស់ តូចចិត្ត គ្រប់ៗគ្នា ព្រោះថាខ្លួន តួនាទី និងសក្តិធំជាង នាយផ្នែក តែបែជាមកស្តាប់បញ្ជា របស់់ នាយផ្នែកទៅវិញ ពួកគាត់ មិនហ៊ាននិយាយទេ ខ្លាចគេដកមកបញ្ឈរជេីង មិនបានចុះគោលដៅ ព្រោះថា ពួកគាត់ពឹងលើគោលដៅ ហេីយ ព្រោះថា ចុះ១ថ្ងៃ បានចាយរាង យូរដែរ អាច សន្សំទិញឡានថ្មីៗជិះនិងគេដែរ សូមបងជួយផ្សាយឲ្យ លោកស្នងការខេត្តតាកែវ និងឯកឧត្តម អគ្គស្នងការនគរបាលជាតិ ក៍ដូចជា ឯកឧត្តម អភិ សន្តិ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមលោកជួយ ស្រាវជ្រាវ កំណែទំរង់ច្បាប់ និងដោះស្រាយ ជូនមន្ត្រីចរាចរណ៍ និងប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តតាកែវ និងប្រជាពលរដ្ឋ ផ្សេងៗទៀត សូមអរគុណ។

ក្រោយពីសារព័ត៌មានយើងទទួលបានព័ត៌មាននេះភ្លាមក៏បានទំនាក់ទំនងតាមរយៈលេខទូរសព្ទទៅលោកវរសេនីយ៍ឯក មឿង សារុន នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តតាកែវលោកនាយការិយាល័យ បានថ្លែងប្រាប់អង្គភាពយើងអោយដឹងថាលោកផ្តល់ព័ត៌មាននៅការិយាល័យមាសសុទ្ធអត់ខ្លាចភ្លើងទេ លោកបន្តថា៖លោកកាងាពូលិសមិនបានយកមុខរបរប៉ូលីសមកធ្វើអាជីពទេព្រោះតែលោកថ្ងៃនេះជាប់រវល់ប្រជុំស្អែកនេះសូមឱ្យអ្នកសារព័ត៌មានទៅធ្វើបទសម្ភាសន៍ជាមួយលោកនៅទីលានការិយាល័យចរាចរណ៍បាន។

ចំណែកឯលោក វរះសេនីយ៍ ត្រី សាន់ ម៉ន និងលោក វរះសេនីយ៍ ត្រី កឹម សុធារ៉ា ទេីបឡេីងនាយផ្នែក ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អង្គភាពយើងមិនអាចសុំការបំភ្លឺបានទេព្រោះមិនមានលេខទូរសព្ទទំនាក់ទំនង។

ជុំវិញការពាក់ព័ន្ធចុះផ្សាយហ្នឹងបែកធ្លាយនាយការិយាល័យម្នាក់ដែលបានដាក់បក្សពួករបស់ខ្លួនចុះគោលដៅទាំងពីរសង្ឃឹមថាលោកឧត្ដមសេនីយ៍ទោ ឈៀង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់មន្ត្រីជំនាញស្រាវជ្រាវក្នុងអង្គភាពរបស់ខ្លួនបានចាក់ជាមិនខាន។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com