ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជាអធិបតីក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ឆ្នាំ២០២៣

 

(ខេត្តកណ្តាល)៖ ថ្លែងក្នុងពិធី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ទិវាមនុស្សចាស់ ជាទិវាមួយសម្រាប់រំលឹកគុណដល់លោកតា លោកយាយ អ៊ំ មា មីង ជាមនុស្សវ័យចាស់ និងបុព្វការីជនដែលជាអ្នកបានចូលរួមកសាង អភិវឌ្ឍន៍សង្គមជាតិ ជាអ្នកផ្តល់ និងរក្សាទំនៀមទំលាប់ ប្រពៃណីដ៏ល្អ កេរ្តិ៍មរតក សម្បត្តិវប្បធម៌ដ៏សម្បូណ៍បែប អប់រំប្រៀនប្រដៅប្រកបដោយគតិបណ្ឌិត ផ្តល់នូវចំណេះដឹង ចំណេះធ្វើ ជំនាញវិជ្ជាជីវៈ និងបទពិសោធន៍យ៉ាងច្រើន សម្រាប់មនុស្សជំនាន់ក្រោយ។

ឯកឧត្តមបានបញ្ជាក់ដូច្នេះ នៅក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា លើកទី២៥ ឆ្នាំ២០២៣ ដែលបានរៀបចំឡើងនៅសាលាខេត្តកណ្តាល នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ មានការចូលរួមពី អភិបាលក្រុង-ស្រុក មន្ទីរជុំវិញខេត្ត និងជនវ័យចាស់ប្រមាណ ៣០០នាក់។

បន្ទាប់ពីអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា រួចមក។ ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមនុស្សវ័យចាស់ ដោយបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ កម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាងនិងការការពារមាតុភូមិ ឆ្នាំ ២០២៣-២០២៨ លិខិតបទដ្ឋានគតិយុត្ត និងបានបង្កើតយន្តការជាច្រើនទៀត ដើម្បីបង្កើន ប្រសិទ្ធភាព នៃការផ្តល់សេវាសង្គមកិច្ចចំពោះជនចាស់ជរា។

ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា តាមក្រឹតក្រមធម្មជាតិជនគ្រប់រូបពេលដល់វ័យចំណាស់ទៅបញ្ញាស្មារតី និងសុខភាព ចុះខ្សោយទ្រុឌទ្រោមជាបណ្តើរៗ ដែលចាំបាច់ត្រូវមានការគាំពារ ក៏ដូចជាការគាំទ្រផ្នែកសុខភាព ផ្ដល់ការលើកទឹកចិត្ត និងការយកចិត្តទុកដាក់ពីកូនចៅ និងរាជរដ្ឋាភិបាលផងដែរ ដើម្បីឱ្យមានភាពរឹងមាំ និងអាយុយឺនយូរ។ ឯកឧត្តមក៌បាន អំពាវនាវដល់ មន្ទីរ អង្គភាព សប្បុរសជន អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសប្រជាពលរដ្ឋ សូមបន្តចូលរួមជួយឧបត្ថម្ភគាំទ្រ និងពង្រឹងសមាគមមនុស្សចាស់ក្នុងមូលដ្ឋានរបស់ខ្លួនដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើង ដើម្បីរួមចំណែកលើកស្ទួយជីវភាព និង សុខុមាលភាពមនុស្សវ័យចាស់ ជាពិសេសជនចាស់ជរាដែលកំពុងជួបការលំបាកខ្លាំង និងគ្មានទីពឹង ។ អភិបាលក្រុង-ស្រុក និងលោក លោកស្រី ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ដែលបានបង្កើត សមាគម មនុស្សចាស់រួចហើយ សូមបន្តយកចិត្តទុកដាក់គាំទ្រ និងពង្រឹងសមាគមមនុស្សចាស់ឱ្យមានដំណើរ ការកាន់តែល្អប្រសើរពី១ឆ្នាំ ទៅ១ឆ្នាំ។

តាមរបាយការណ៍ លោក លី សុខធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ខេត្តកណ្តាល បានបង្កើតសមាគមមនុស្សចាស់ ចំនួន ១៣៣សមាគម លើ១២៧ឃុំ-សង្កាត់ មានសមាជិក សរុបចំនួន ៩២,៩០៥ នាក់ មានប្រាក់តំកល់ ៩៥០,០៣០,៦០០រៀល(៩៥០ លាន ៣០ពាន់ ៦០០ រៀល)។ ក្នុងនោះ សមាគមមានដំណើរការល្អសល់ប្រាក់មានចំនួន ១២០ សមាគម និងសមាគមដំណើរការ មធ្យមមានចំនួន១៣សមាគម។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com