ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំនូវវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់... ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ.. ==> ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើសអើងសាសនា និងជាសង្គមដែលជាពហុវប្បធម៌.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ..
0

ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកណ្តាល

 

(ខេត្តកណ្ដាល)៖ ឯកឧត្តម សាន សំបូរី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកណ្តាល ជាង៥០នាក់ដើម្បីពិនិត្យមើលពីសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លងមក ស្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយឆ្លើយតប ក្នុងគោលដៅ ជួយជំរុញឱ្យមន្ទីរព័ត៌មានខេត្តកាន់តែរីកចំរើនប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម សាន សំបូរី បានថ្លែងនូវការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះផលសម្រេចបាន និងការងារដឹកនាំរបស់មន្ទីព័ត៌មានខេត្តកណ្ដាល ដែលមានការច្នៃប្រឌិតខ្ពស់ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងល្អជាមួយស្ថាប័ននានា និងមន្ទីរជុំវិញខេត្ត ដែលធ្វើឱ្យបំពេញការងារទទួលបានលទ្ធផលល្អប្រសើរ ជានិច្ចជូនក្រសួង និងរដ្ឋបាលខេត្ត។ នាឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានធ្វើការលើកទឹកចិត្តនិងជំរុញដល់មតិទាំងអស់ត្រូវបន្តការខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសសត្រូវអភិវឌ្ឍសមត្ថភាពខ្លួនជានិច្ចស្របទៅតាមការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន ត្រូវធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប សំដៅធ្វើយ៉ាងណាឱ្យផ្សព្វផ្សាយការតែមានគុណភាព និងការពិតទៅកាន់មហាជនទូទៅបានដឹង។

លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល បានមានប្រសាសន៍ថា មន្ទីរព័ត៌មានខេត្ត ជាសេនាធិការឱ្យរដ្ឋបាលខេត្ត ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល ហើយជាស្ពានមួយដែលមានតួនាទីយ៉ាងសំខាន់ក្នុងការពាំនាំគោលនយោបាយ របស់រាជរដ្ឋាភិបាល និងធ្វើការផ្សព្វផ្សាយសកម្មភាពថ្នាក់ដឹកនាំខេត្ត ការអភិវឌ្ឍខេត្ត និងសមិទ្ធផលនានារបស់ខេត្ត ឆ្លើយតបចំពោះព័ត៌មានមិនពិត ឱ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋ។

លោកបន្ថែមថា មន្ទីរព័ត៌មានខេត្តកណ្ដាល ក៏បានយកចិត្តទុកដាក់ប្រតិបត្តិការប្រកបដោយគុណភាព ប្រសិទ្ធភាព និងឈរលើវិជ្ជាជីវៈសារព័ត៌មានយ៉ាងខ្ជាប់ខ្ជួន ដោយមន្ទីរតែងតែផ្ដល់ការពិភាក្សា និងវគ្គបំប៉ននានាដល់មន្ត្រីជំនាញ ដើម្បីបំពេញការងារឈានឆ្ពោះទៅរកគោលដៅ ប្រកបដោយនិរន្តរភាព មាននវានុវត្តន៍បានល្អប្រសើរ និងផ្ដល់បទពិសោធន៏ការងារជាច្រើនផ្សេងៗទៀត សម្រាប់មន្ដ្រីក្រោមឱវាទ ពិសេសមន្ត្រីវ័យក្មេងដែរ ទើបចូលបំរើការងារ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com