ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំនូវវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់... ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ.. ==> ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើសអើងសាសនា និងជាសង្គមដែលជាពហុវប្បធម៌.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ..
0

កោះកុងទៀតហើយ !សកម្មភាពបូមខ្សាច់រំលោភយកដីព្រៃកោងកាង នៅតែកើតមានជាហូរហែនៅស្រុកមណ្ឌលសីមា ខណៈមន្រ្តី ជំនាញពាក់ព័ន្ធ រក្សាភាពស្ងៀមស្ងាត់..

 

ខេត្តកោះកុង៖ ប្រជានេសាទបានមានចម្ងល់ និងដាក់ការសង្ស័យថា ដីព្រៃកោងកាង ជាដីព្រៃលិចទឹក ដែលជាជម្រកត្រី ក្តាម បង្កង បង្គា ខ្យង ងាវ គ្រែង និងជាជម្រកជីវ:ចម្រុះ ជាច្រើនទៀតនៅ តាមព្រែកណាណៃឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កំពុងរងការគំរាមកំហែងពីក្រុមបូមខ្សាច់ គួរឲ្យព្រួយបារម្ភ នេះបើយោងតាម ប្រភពដែលបណ្ដាញសារព័ត៌មាន ពន្លឺ តាខ្មៅ ទទួលបាន។

ប្រជានេសាទ ដែលបើកកាណូតឆ្លងកាត់នៅចំណុចខាងលើ បានបញ្ជាក់ថាពួកគាត់នៅតែឃើញមាន ម៉ាស៊ីនបូមខ្សាច់១គ្រឿង ដែលប្រើទុយយោមានមុខកាត់១តឹក បណ្តែតលើទឹក ហើយកំពុងបូមខ្សាច់លុប ដីព្រៃលិចទឹក ដីព្រៃកោងកាង យ៉ាងគគ្រឹកគគ្រេងដោយមិនឃើញមានអាជ្ញាធរ ក៏ដូចជាមន្រ្តីជំនាញពាក់ព័ន្ធមានវិធានការទប់ស្កាត់ទាល់តែសោះ។

ទន្ទឹមនិងនោះក៏មានការលើកឡើងថា តើគេបូមខ្សាច់នៅចំណុចខាងលើនេះបម្រើឲ្យផលប្រយោជន៍បុគ្គលណា ? តើការធ្វើអាជីវកម្មបូមខ្សាច់ខុស ឬត្រូវតាមបទដ្ឋានបច្ចេកទេសឬទេ ? ខណៈគេប្រើបំពង់បូមធំៗ តើមានច្បាប់ទម្លាប់ដែរឬទេ ? តើការធ្វើអាជីវកម្មបែបនេះមានផលប៉ះពាល់ ដល់សម្បត្តិធម្មជាតិ និងបរិស្ថានដែរឬទេ ?  តើអ្នកមានលុយមានអំណាចមួយណា ដែលហ៊ានចំណាយដើមទុនយ៉ាងសម្បើមបូមខ្សាច់ចាក់ដីលប់ព្រៃកោងកាងជាសម្បត្តិរបស់រដ្ឋជាជម្រកមច្ឆាជាតិទឹកប្រៃ ដើម្បីធ្វើជាសម្បត្តិបុគ្គលបែបនេះ ?

យ៉ាងណាសកម្មភាពនេះ បានធ្វើឲ្យប្រជាពលរដ្ឋក្រីក្រ ទន់ខ្សោយ ជាពិសេសអ្នកនេសាទទ្រង់ទ្រាយតូចតាចជាលក្ខណៈគ្រួសារដែលគ្មានលុយកាក់ ដើម្បីទិញឧបករណ៍និងទូកធំៗសម្រាប់ចេញទៅនេសាទ ខាងក្រៅដូចគេ បានត្រឹមនេសាទតាមព្រែក តាមកោះ ឬ ក្នុងដៃសមុទ្រនេះ បានសម្តែងការអស់សង្ឃឹមយ៉ាងខ្លាំង ព្រោះព្រៃកោងកាង ដែលជាកន្លែងមច្ឆជាតិ ពង កូន ដ៏មានសារសំខាន់សម្រាប់ប្រជាពលរដ្ឋអាស្រ័យផល និងចាត់ទុកជាឆ្នាំងបាយ ជាដង្ហើមរស់ ជាកន្លែងផ្គត់ផ្គង់ជីវភាព និង ចិញ្ចឹមគ្រួសារប្រចាំថ្ងៃរបស់ពួកគាត់ ត្រូវបានគេបំផ្លាញអស់រលីងទៅហើយ ។

តាមប្រភពដោយឡែកមួយបង្ហើបឲ្យដឹងថា កន្លែងដាក់ម៉ាស៊ីនបណ្ដែតលើទឹកបូមខ្សាច់លុបដីព្រៃកោងកាង ដីព្រៃលិចទឹកមួយនេះ ជារបស់លោកម្នាក់ដែលមានលុយ មានឥទ្ធិពលម្នាក់ ក្នុងស្រុកមណ្ឌលសីមា ដែលគេឮល្ហិចល្ហៀងថា មិនមានច្បាប់អនុញ្ញាតពីសាលាខេត្តកោះកុង ឲ្យមកបូមលុបដីព្រៃកោងកាង និងរំលោភយកដីព្រែក ដែលគ្មានអ្នកណាហ៊ានទៅក្បែរ ឬ សួរនាំឡើយ ។

ពាក់ព័ន្ធនឹងករណីខាងលើ លោកពេជ្រ សុីយ៉ុន ប្រធានមន្ទីរ៉ែ និងថាមពលខេត្តកោះកុង បានតបមក ពេញចិត្តមេឌា តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមយ៉ាងខ្លីថា(អរគុណច្រើន ខ្ញុំនឹងចុះទៅពិនិត្យ)។

ករណីនេះដែរលោកសុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានថ្លែងថា(ខ្ញុំធ្លាប់បានឱ្យខាងឃុំ ចុះទៅហាមឃាត់និងធ្វើកិច្ចសន្យាបញ្ឈប់។ម្ដងហើយ តែបើនៅតែបន្តទៀត ខ្ញុំនឹងចុះទៅហាមឃាត់ដោយផ្ទាល់)។
ដោយឡែក បណ្ដាញសារព័ត៌មានពេញចិត្តមេឌា មិនទាន់ដឹងអត្តសញ្ញាណសុំការបកស្រាយ ពីភាគីម្ចាស់ទីតាំង ដែលកំពុងបូមខ្សាច់រំលោភយកដីព្រៃកោងកាង ខាងលើនេះបានទេ។

ពលរដ្ឋ និងមហាជន ស្នើសុំ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង សូមដាក់កម្លាំងជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យទប់ស្កាត់ ពាក់ព័ន្ធនិងករណីខាងលើនេះផង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com