ទាន់ហេតុការណ៍
ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក ឈុន ជឺឈួន .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក យី វណ្ណដា .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ .... ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន ចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំជួបសម្ដែងការគួរសម និងពិភាក្សា.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង... ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ ឯកឧត្តម អភិបាល.. ==> ថ្នាក់ដឹកនាំកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់នៃ ស.ស.យ.ក. រាជធានីភ្នំពេញបានជួបជុំគ្នា​ ពិភាក្សា​ពង្រឹងបន្ថែមក្នុងការអនុវត្តកិច្ចការងារ.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​...
0

ទីតាំងបនល្បែងស៊ីសងខុសច្បាប់ដុះស្លែដល់ធំ តាមអនឡាញ ខាងលើនេះ កំពុងតែបង្វក់ដល់ពលរដ្ឋខ្មែរឲ្យចូលមកលេង ល្បែងភ្នាល់ ដាក់លុយ យ៉ាងគគ្រឹកគគ្រេង

រាជធានីភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ ភ្នាល់បៀ ភ្នាល់បាល់ ប្រភេទអនឡាញ ស្ថិតនៅផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងតែបើកដំណើរការបានយ៉ាងរលូន ដោយគ្មានអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានណាម្នាក់ហ៊ានចេញមុខមកបង្ក្រាបឡើយ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា៖ ទីតាំងបនល្បែងស៊ីសងខុសច្បាប់ដុះស្លែដល់ធំ តាមអនឡាញ ខាងលើនេះ កំពុងតែបង្វក់ដល់ពលរដ្ឋខ្មែរឲ្យចូលមកលេងល្បែងភ្នាល់ ដាក់លុយ យ៉ាងគគ្រឹកគគ្រេង ដោយគ្មានខ្លាចញញើតនឹងសមត្ថកិច្ចបន្តិចសោះឡើយ។

មហាជនជាច្រើន បានសម្តែងការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានទីតាំងបនល្បែងខុសច្បាប់ខាងលើ ដែលបើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋានមកពពាក់ពពូនគ្នា លេងល្បែងភ្នាល់ដាក់លុយយ៉ាងអនាធិបតេយ្យ ដោយគ្មានការបង្ក្រាបពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន។

មហាជន បានលើកឡើងថា ល្បែងស៊ីសងខុសច្បាប់ខាងលើនេះ គឺជាដើមចមនៃការបង្កបង្កើត នៃបទល្មើស ជាពិសេស បទល្មើសហិង្សា បទល្មើសលួច បទល្មើសឆក់ បទល្មើសប្លន់ ហើយនឹងព្រាត់ប្រាសប្រពន្ធកូន គឺកើតចេញពីល្បែងនេះឯង។

ប្រជាពលរដ្ឋ ជាច្រើនសង្ឃឹមថា៖ លោក យិន សាន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន នឹងចាត់វិធានការបង្ក្រាបបទល្មើសខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ប្រជាពលរដ្ឋស្នើសុំដល់លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន ជួយដាស់តឿនដល់មន្ត្រីក្រោមឱវាទចុះបង្ក្រាបល្បែងស៊ីសងដុះស្លែខាងលើនេះផងទាន។

ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com