ទាន់ហេតុការណ៍
ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ... ==> អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល..
0

ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល បានបើកកិច្ចប្រជុំត្រួតពិនិត្យ លើការរៀបចំ បញ្ជីសារពើភណ្ឌទ្រព្យសម្បិត្តិរដ្ឋ

 

(ខេត្តកណ្តាល)៖ ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ លើការងាររៀបចំធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល បានលើកឡើងថា កិច្ចប្រជុំនេះ មានគោលបំណង ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ទៅលើការរៀបចំការចុះបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរ ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវតាមច្បាប់កំណត់។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ចាប វន្នី បានតំរូវឱ្យការិយាល័យទាំង៥ របស់មន្ទីរ រួមមាន ការិយាល័យរដ្ឋបាល គណនេយ្យ ការិយាល័យទូរទស្សន៍ ការិយាល័យវិទ្យុ ការិយាល័យ AKP និងការិយាល័យសោទស្សន៍ ត្រូវធ្វើបញ្ជីទ្រព្យសម្បត្តិរដ្ឋដែលខ្លួនគ្រប់គ្រង ដូចជាសម្ភារបរិក្ខារ គ្រឿងសង្ហារឹម និងសម្ភារប្រើប្រាស់ ផ្សេងៗ ទៀត បញ្ជូនមកឱ្យមន្ទីរតាមកាលកំណត់ ដើម្បីធ្វើការចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បិត្តិរដ្ឋឱ្យបានត្រឹមត្រូវតាមច្បាប់ជៀសវាងការក្លែងបន្លំដោយ ចេតនា ណាមួយ និងជៀសវាងពីការរំលោភលើការកាន់កាប់ដោយខុសច្បាប់ ឬការបាត់បង់ដោយប្រការណាមួយ ដោយសារការមិនបានចុះក្នុងបញ្ជីបានត្រឹមត្រូវ។

ឯកឧត្តម ចាប វន្នី បានបន្ថែមថា ការរៀបចំ បញ្ជីសារពើភណ្ឌទ្រព្យសម្បិត្តិរដ្ឋនេះ ក៏មានគោលបំណងសំខាន់មួយទៀតដែរ គឺដើម្បីជម្រះបញ្ជីសារពើភណ្ឌ ដែលចាស់ទ្រុឌទ្រោម សម្ភារដែលប្រើប្រាស់ លែង កើតចេញពីបញ្ជីឱ្យអស់ ជៀសវាង កុំឱ្យមានតែតួលេខក្នុងបញ្ជី តែធាតុពិតពុំមានសម្ភារ ទាំងអស់នោះ ឡើយ។

ជាមួយគ្នានោះដែរ ឯកឧត្តមប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល ក៏បានជំរុញដល់ការិយាល័យទាំង៥ និងមន្ត្រីទាំងអស់ ត្រូវគោរពវិន័យ និងមានឆន្ទៈម្ចាស់ការខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន ត្រូវពង្រឹងសមត្ថភាពបន្ថែមឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីឆ្លើយតបបានទៅនឹងទំហំការងារក្នុងពេលបច្ចុប្បន្ននេះ ជាពិសេសរាល់ការផ្សព្វផ្សាយព័ត៌មានត្រូវធ្វើឱ្យបានរហ័ស មានគុណភាព អាចទុកចិត្តបាន និងមានការទទួលខុសត្រូវផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com