ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ជាតំណាងចូលរួមកិច្ចប្រជុំប្រចាំខែតុលា របស់.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន​ និងនិវត្តជនខេត្តកណ្តាល.. ==> សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដែលមានប្រជាជនច្រើនជាង ២០០លាននាក់ ជាប្រទេសនៅទ្វីបអាមេរិកខាងត្បូងដំបូងគេ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី សេង សុទ្ធ ស្នងការរងជាតំណាងរួមជាមួយនឹងលោកស្នងការរងចំនួន០៦រូប ដើម្បីចូលរួមក្នុងកិច្ចប្រជុំ.. ==> ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ​ដល់យុទ្ធជន ដែលបានពលីក្នុងសម័យសង្គ្រាមលោកលើកទី១ នៅស្ថានទូតបារាំង នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥.. ==> ក្នុងនាមជា យុវជន ក្មួយៗសិស្សានុសិស្សទាំងអស់ មិនចាំបាច់កាន់អាវុធនៅសមរភូមិនោះទេ ប៉ុន្តែក្មួយៗត្រូវ “មិនស្ងៀម” ក្នុងការខិតខំរៀនសូត្រ “មិនស្ងៀម” ក្នុងការអភិវឌ្ឍខ្លួនឯង “មិនស្ងៀម” ក្នុងការចូលរួម អភិវឌ្ឍសង្គមជាតិឱ្យបានរឹងមាំ នោះហើយគឺជាការគាំទ្របុព្វហេតុការពារជាតិដ៏ពិតប្រាកដបំផុត.. ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចូលរួម ធ្វើបាឋកថា ជូនដល់មន្ត្រីរាជការ សិស្សមន្ត្រី និងកម្មសិក្សាការី ឆ្នាំ ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល លើប្រធានបទស្តីពី “ភាព ជាអ្នកដឹកនាំ និងនវានុវត្តន៍”.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង ជាតំណាងចូលរួមក្នុងកិច្ចប្រជុំ .. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពជូនពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំនូវវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់...
0

សម្ដេចតេជោ ហ៊ុន សែន មានមោទនភាពចំពោះសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុមានតម្លៃជាង ៣០០លានដុល្លារអាម៉េរិក ដែលកើតចេញពីការវិនិយោគផ្ទាល់របស់កម្ពុជា

ខេត្តព្រះសីហនុ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ សម្ដែងនូវមោទកភាពចំពោះសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុមានតម្លៃជាង ៣០០លានដុល្លារអាម៉េរិក ដែលកើតចេញពីការវិនិយោគផ្ទាល់របស់កម្ពុជាខ្លួនឯង។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន២កន្លែង នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យើងពិតជាមានមោទនភាព ដែលយើងបានកសាងនូវសមិទ្ធផលនេះឡើង ហើយជាលើកដំបូងដែលយើងប្រើការវិនិយោគផ្ទាល់រហូតដល់ជាង៣០០លារដុល្លារសហរដ្ឋអាមេរិកនៅក្នុងទីក្រុងមួយនេះ។

សម្តេចតេជោថ្លែងថា ក្នុងចក្ខុវិស័យកសាងផ្លូវនេះ មិនត្រឹមតែសម្រាប់ធ្វើដំណើរប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងផ្លូវជាលំហរសាធារណៈប្រកបដោយមេត្រីភាព សុវត្ថិភាព និងសមធម៌ ផ្លូវនៃការជំរុញកំណើនសេដ្ឋកិច្ច ផ្លូវនៃការលើកកម្ពស់គុណភាពនគរូបនីយកម្ម និងភាពធន់មាំទាក់ទងអាកាសធាតុ និងបរិស្ថាន សក្តិសមជាទីក្រុងទំនើបមានផាសុកភាពសម្រាប់ការរស់នៅទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច។

សម្ដេចតេជោគូសបញ្ជាក់ថា ដូច្នេះប្រសិនបើយើងមិនយកការសម្រេចចិត្តដាក់ទុនមួយ ហើយធានាឱ្យបានរយៈពេល ២០ ឬ៣០ឆ្នាំ ក្រោយនោះ គឺយើងធ្វើមិនចប់នោះទេ។ ដូច្នេះហើយបានជាយើងមានតម្រូវការដាក់ទុនធំ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុរបស់យើងនេះ ដែលយើងចង់កសាងខេត្តមួយនេះទៅជាខេត្តពហុបំណង ដែលវានឹងទៅជាខេត្តនាំមុខដោយការកើនឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើងថា ថ្ងៃនេះខេត្តព្រះសីហនុ បានប្រែប្រួលមុខមាត់យ៉ាងធំ ដែលមាអគារកម្ពស់រាប់សិបជាន់បានកើតយ៉ាងច្រើននៅក្នុងទីក្រុមួយនេះ វាសក្ដិសមជាមួយនឹងការដែលយើងត្រូវធ្វើហេដ្ឋារចនាសម្ព័ន្ធឱ្យបានរឹងមាំ។

សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា «នេះគឺជាការវិនិយោគខ្នាតធំមួយ ហើយយើងក៏មានគម្រោងវិនិយោគទីកន្លែងដទៃទៀត ដែលឥឡូវយើងកំពុងតែដាក់ទុនវិនិយោគនៅក្នុងខេត្តសៀមរាប»។ «ប៉ុន្តែដូចដែលខ្ញុំបាននិយាយកាលពីពេលមុន គម្រោងវិនិយោគរបស់យើងត្រូវបានអាក់ខាន ដោយការរំខានរបស់កូវីដ-១៩ ដែលមកដល់ពេលនេះយើងបានចំណាយប្រាក់សន្សំរបស់យើង ប្រមាណជា ២ ៥០០ លានដុល្លារអាម៉េរិក ដើម្បីយកទៅសង្គ្រោះប្រជាពលរដ្ឋនៅក្នុងដំណាក់កាលកូវីដ។ ប្រសិនបើមិនមានកូវីដ-១៩ទេ យើងមានសមត្ថភាព មកដល់ពេលនេះ ខ្ញុំប៉ាន់ស្មានថា ប្រាក់សន្សំរបស់យើងមិនតិចជាង ៥ ០០០ លានដុល្លារទេ ប៉ុន្តែកូវីដមិនត្រឹមតែកាត់បន្ថយប្រាក់សន្សំរបស់យើងកើនឡើងទេ តែធ្វើឱ្យប្រាក់សន្សំរបស់យើងមានការធ្លាក់ចុះទៅវិញ។ តែយើងសង្ឃឹមថា បន្ទាប់ពីការបើកប្រទេសឡើងវិញនេះ ចំណូលជាតិឃើញថាមានការកើនឡើងយ៉ាងច្បាស់»។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងតំបន់ឆ្នេរបានឱ្យដឹងថា ការកសាងផ្លូវចំនួន ៣៧ ខ្សែ ក្នុងខេត្តព្រះសីហនុ គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ដើម្បីកែលម្អខ្សែផ្លូវមេយុទ្ធសាស្ត្រនៃប្រព័ន្ធនគរូបនីយកម្មគមនាគមន៍ ដឹកជញ្ជូន សេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍ នៃខេត្តព្រះសីហនុ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលើកម្ពស់សោភ័ណភាពរបស់ខេត្ត។

ការស្ថាបនាផ្លូវនេះ បានរួមចំណែកដ៏ធំធេងនៅក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានកំណត់នៅក្នុងផែនការរៀបចំនៃខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ សំដៅអភិវឌ្ឍខេត្តព្រះសីហនុ ដែលជាប៉ូលអភិវឌ្ឍជាតិប្រកបទៅដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ និងមជ្ឈមណ្ឌលភស្តុភាកម្មជាតិ តាមរយៈការអភិវឌ្ឍទីក្រុងឆ្លាត និងការធ្វើសមាហរណកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា។ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្នុងខេត្តព្រះសីហនុ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ និងបានបញ្ចប់ការដ្ឋានកាលពីថ្ងៃទី០ ១ ខែមេសា ឆ្នាំ២០២១ មានប្រវែងសរុប ៨៤គីឡូម៉ែត្រ សាងសង់ដោយអង្គភាព និងក្រុមហ៊ុនចំនួន ៨ និងបែងចែកចេញជាបីប្រភេទ រួមមាន មហាវិថីចំនួន៣ខ្សែ ប្រវែង២០,៨គីឡូម៉ែត្រ វិថីចំនួន ១៥ខ្សែប្រវែង ៥០,៣ គីឡូម៉ែត្រ និងអនុវិថី១៩ ខ្សែប្រវែង ១២,៨ គីឡូម៉ែត្រ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com