ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព...
0

ឯកឧត្តម ខៀវ កាញារីទ្ធ ចាកចេញពីក្រសួងព័ត៌មាន ក្រោយបំពេញការងារអស់រយៈពេល ៣០ឆ្នាំ ធ្វើឱ្យមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានបង្ហាញក្តីស្រឡាញ់ និងអាឡោះអាល័យយ៉ាងខ្លាំង,,,

 

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែសីហានេះ បានចាកចេញពីក្រសួងព័ត៌មាន ដែលឯកឧត្តម បានបំពេញការងារអស់រយៈពេល ៣០ឆ្នាំ គិតចាប់ពីឆ្នាំ១៩៩៣ ជារដ្ឋលេខាធិការ រហូតដល់ឡើងជារដ្ឋមន្ត្រី នៅឆ្នាំ២០០៤។ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានបង្ហាញក្តីស្រឡាញ់ និងអាឡោះអាល័យយ៉ាងខ្លាំង ចំពោះការចាកចេញរបស់ឯកឧត្តម ខៀវ កាញារីទ្ធ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ។

ឯកឧត្តម ខៀវ កាញារីទ្ធ កើតនៅថៃ្ងទី១៣ ខែកញ្ញា ឆ្នាំ១៩៥១ កាលពីកុមារភាព បានរៀននៅសាលាបឋមសិក្សាមជ្ឈឹម ក្នុងខេត្តបាត់ដំបង។ បន្ទាប់មកឯកឧត្តម ខៀវ កាញារីទ្ធ បានបន្តការសិក្សា នៅសាលាបឋមសិក្សា ពៅអ៊ុំ ក្នុងក្រុងភ្នំពេញ។ប្រវត្តិរូបសង្ខេប ដែលបានផ្សព្វផ្សាយក្នុងគេហទំព័ររបស់ក្រសួងព័ត៌មាន បង្ហាញថា ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ហើយក៏ជាសិស្សមន្រ្តីជាន់ខ្ពស់ ខាងការទូតនៃសាលាជាតិរដ្ឋបាល ជំនាន់ទីពីរ។

ចំណែកការងារក្នុងនីតិប្រតិបត្តិ ក៏បានបង្ហាញថា ឯកឧត្តម ខៀវ កាញារីទ្ធ ជានិពន្ធនាយកកាសែតកម្ពុជា ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩០។ លោក ក៏ជាទីប្រឹក្សានាយករដ្ឋមន្រ្តី ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣។ លោក ខៀវ កាញារីទ្ធ ជាប្រធានក្រុមលេខាធិការរបស់រដ្ឋកម្ពុជា នៅក្នុងឧត្តមក្រុមប្រឹក្សាជាតិ ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣។នៅក្នុងការងារនីតិប្បញ្ញត្តិ ឯកឧត្តម ខៀវ កាញារីទ្ធ ជាតំណាងរាស្រ្ត ប្រចាំខេត្តកណ្តាល ជាតំណាងរាស្រ្ត ប្រចាំរាជធានីភ្នំពេញ និងជាតំណាងរាស្រ្ត ប្រចាំខេត្តកំពង់ចាម។

នៅពេលប្រទេសកម្ពុជាយើង រៀបចំការបោះឆ្នោត ដោយអ៊ុនតាក់ នៅឆ្នាំ១៩៩៣ ឯកឧត្តម ខៀវ កាញារីទ្ធ បានកាន់តំណែងជារដ្ឋលេខាធិការក្រសួងព័ត៌មានចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០០៤ ដោយឃើញថានៅក្នុងឆ្នាំ២០០៤ មកដល់បច្ចុប្បន្ន ឯកឧត្តម ខៀវ កាញារីទ្ធ ជារដ្ឋមន្រ្តីក្រសួងព័ត៌មាន។

អ្នកកាសែតជើងចាស់ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានសរសេរសៀវភៅ និងបានចេញផ្សាយជាច្រើនរួចមកហើយ រួមមានដូចជា៖ ញញឹមចុងក្រោយ ឆ្ងាយហួសពីជើងមេឃ (បកប្រែ) អប្សរានៃអង្គរ (បកប្រែ) អ្នកដែលឃ្លាតឆ្ងាយ ការហិនហោចព្រៃឈើ (បកប្រែ) និងសៀវភៅ អគ្គមហាសេនា (បកប្រែ)។

បន្ទាប់ពីចាកចេញពីតំណែងរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងនីតិកាលទី៧ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលមានវ័យ ៧២ឆ្នាំ នឹងទៅធ្វើការនៅរដ្ឋសភា ក្នុងនាមជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម របស់គណបក្សប្រជាជនកម្ពជា។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com