ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព...
0

ឯកឧត្តម ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅអនុវត្តបន្ត..

 

(ខេត្តកណ្ដាល)នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ មន្ទីរព័ត៌មានខេត្តកណ្ដាល បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ដើម្បីដកពិសោធន៍ កែលម្អ ការផ្លាស់ប្ដូរមតិយោបល និងពិនិត្យ ដោះស្រាយបញ្ហាប្រឈមនានា។ កិច្ចប្រជុំនេះ ធ្វើឡើងនៅមន្ទីរព័ត៌មានខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដម ចាប វន្នី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្ដកណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រី ក្រោមឱវាទជាច្រើនរូបផងដែរ។

ឯកឧត្ដម ចាប វន្នី បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីបង្ហាញលទ្ធផលការងារដែលសម្រេចបានក្នុងខែសីហា។ ឯកឧត្តមប្រធានមន្ទីរ បានវាយតម្លៃខ្ពស់ចំពោះ មន្ត្រី និង បុគ្គលិក របស់មន្ទីរព័ត៌មានខេត្តកណ្ដាល ទាំងអស់ ដែលបានខិតខំបំពេញតួនាទី បានយ៉ាងល្អប្រសើរ ព្រមទាំង ទទួលបានលទ្ធផលផ្លែផ្កា មានប្រសិទ្ធភាព និងគុណភាព។ ជាពិសេសការងារចុះយកព័ត៌មាន ផលិតព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តម ចាប វន្នី បន្ថែមថា មន្ទីរព័ត៌មានខេត្តកណ្ដាល ក៏បានយកចិត្តទុកដាក់ប្រតិបត្តិការប្រកបដោយគុណភាព ប្រសិទ្ធភាព និងឈរលើវិជ្ជាជីវៈសារព័ត៌មានយ៉ាងខ្ជាប់ខ្ជួន ដោយមន្ទីរតែងតែផ្ដល់ការពិភាក្សា និងវគ្គបំប៉ននានាដល់មន្ត្រីជំនាញ ដើម្បីបំពេញការងារឈានឆ្ពោះទៅរកគោលដៅ ប្រកបដោយនិរន្តរភាព មាននវានុវត្តន៍បានល្អប្រសើរ និងផ្ដល់បទពិសោធន៏ការងារជាច្រើនផ្សេងៗទៀត សម្រាប់មន្ដ្រីក្រោមឱវាទ ពិសេសមន្ត្រីវ័យក្មេងដែរ ទើបចូលបំរើការងារ។

បន្ថែមពីលើនេះ ឯកឧត្តម ក៏បានសំណូមពរ អោយមន្ត្រីទាំងអស់ពង្រឹងសមត្ថភាព និងបំពេញតួនាទីរបស់ខ្លួនអោយបានល្អ និងអោយខាងរដ្ឋបាល រៀបចំបញ្ជីវត្តមានអោយមន្រ្តីគ្រប់ការិយាល័យទាំងអស់ត្រូវចុះវត្តមានតាមបទបញ្ជាផ្ទៃក្នុងអោយបានត្រឹមត្រូវ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com