ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព...
0

ពិធីបើកជំរំយុវជនអបអរសាទរខួបលើកទី២៤ ទិវាអន្ដរជាតិសម្រាប់យុវជន ១២ សីហា ២០២៣ ក្រោមប្រធានបទ “យុវជន និងការចូលរួមអភិវឌ្ឍន៍សន្តិភាព”

ខេត្តកណ្ដាល៖ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដា្ឋនយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនៅក្នុងពិធីបើកជំរំយុវជនអបអរសាទរខួបលើកទី២៤ ទិវាអន្ដរជាតិសម្រាប់យុវជន ១២ សីហា ២០២៣ ក្រោមប្រធានបទ “យុវជន និងការចូលរួមអភិវឌ្ឍន៍សន្តិភាព” នាល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ថា៖ ការអភិវឌ្ឍជាតិមាតុភូមិ និងរក្សាបាននូវនិរន្តរភាព នៃការរីកចម្រើនក្នុងសង្គមជាតិ ពិតជាមិនអាចកាត់ផ្តាច់បានពីការចូលរួមពីកម្លាំងមហាជន និងប្រជាជន ពិសេសកម្លាំងយុវជន ដែលជាកម្លាំង ចលករដែលមិនអាចខ្វះបាន និងជាកម្លាំងបន្តវេន ហើយជាកម្លាំងមូលដ្ឋានគ្រឹះ នៃការប្រែប្រួលការរីកចម្រើន សេដ្ឋកិច្ច និងសង្គមជាតិ។

លោកជំទាវ បន្តថា៖ ដើម្បីរួមចំណែកកសាងកម្លាំងបន្តវេនឱ្យទទួលបានធនធានយុវជនប្រកបដោយសក្ដានុពល ជាការពិតណាស់ “ការបោះជំរុំ” គឺជាថ្នាលសិក្សា (សាលារៀនចល័ត) និងធាតុចូលយ៉ាងសំខាន់ សម្រាប់ប្រមូលផ្ដុំ យុវជន ដើម្បីធ្វើសកម្មភាពបណ្ដុះបណ្ដាលរួមគ្នា និងអភិវឌ្ឍសមត្ថភាព តាមរយៈកម្មវិធីអប់រំដោយអនុវត្តជាក់ស្តែង (Learning by Doing) និងកម្មវិធីយុវជន (Youth Program) ដែលជាវិធីសាស្ត្រអប់រំ និងបណ្ដុះបណ្ដាល យុវជនឱ្យក្លាយជាធនធានដ៏មានតម្លៃនៅក្នុងសង្គមយ៉ាងមានប្រសិទ្ធភាព យោងតាមប្រធានបទ យុវជន និងការចូលរួមអភិវឌ្ឍន៍សន្តិភាព។

លោកជំទាវ អភិបាលរងខេត្ត បន្ថែមថា៖ សន្តិភាពគឺជាគ្រឹះនៃការអភិវឌ្ឍន៍ មានន័យថា ទាល់តែមានសន្តិភាពទើបរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋមានពេលវេលាក្នុងការគិតគូរ អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ។  ទាល់តែមានសន្តិភាពទើបអាចនិយាយបានអំពីការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យអប់រំ ការអភិវឌ្ឍន៍វិស័យសុខាភិបាល និងការកម្សាន្តសប្បាយនានា។ ទាល់តែមានសន្តិភាពទើបអាចនិយាយពីសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ក៏ដូចជាសិទ្ធិសេរីភាពផ្សេងៗទៀតបាន។

លោកជំទាវ ក៏បានអោយដឹងទៀតផងដែរថា៖ ការបោះជំរំគឺជាសកម្មភាពជំរុញ និងលើកទឹកចិត្តយុវជនឱ្យទទួលបាននូវការអប់រំ និងការបណ្ដុះបណ្តាល អភិវឌ្ឍបុគ្គលិកលក្ខណៈរបស់យុវជនឱ្យមានភាពពេញលេញ លើផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ តម្លៃ និងបំណិន ដើម្បីឱ្យយុវជនក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ។

លោកជំទាវ មានជំនឿយ៉ាងមុតមាំថា៖ ជំរំយុវជនអបអរសាទរខួបលើកទី២៤ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា  ២០២៣ នាពេលនេះ គឺជាថ្នាលបណ្តុះបណ្តាលយ៉ាងពិតប្រាកដ និងបានផ្ដល់ឱកាសសម្រាប់ក្មួយៗ យកអស់សមត្ថភាព បទពិសោធន៍របស់ខ្លួនមកធ្វើការផ្លាស់ប្ដូរ ចែករំលែកគ្នាទៅវិញទៅមក រួមចំណែកអភិវឌ្ឍ បំណិនជីវិត និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនកាន់តែរីកចម្រើនឡើង ខិតខំធ្វើឱ្យខ្លួនមានសេចក្តីព្យាយាម និងសេចក្តីសង្ឃឹមជឿជាក់ចំពោះខ្លួនឯង។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com