ទាន់ហេតុការណ៍
ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប.. ==> អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន..
0

ក្រុមហ៊ុនកូកា-កូឡា និងក្រសួងទេសចរណ៍ បង្កើតវគ្គបណ្តុះបណ្តាល ដើម្បីត្រៀមរៀបចំទទួលទេសចរណ៍វ៉ាក់សាំង និងបដិសណ្ឋារកិច្ចភ្ញៀវដល់អាជីវករ នៅក្នុងខេត្តព្រះសីហនុ

ក្រុមហ៊ុនកូកា-កូឡាកម្ពុជា សហការរៀបចំ និងបានឧបត្ថម្ភដល់វគ្គបណ្តុះបណ្តាល ដើម្បីត្រៀមរៀបចំទទួលទេសចរណ៍វ៉ាក់សាំង អនាម័យ និងបដិសណ្ឋារកិច្ចភ្ញៀវដល់អាជីវករ នៅក្នុងខេត្តព្រះសីហនុ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំផ្តួចផ្តើមដោយក្រសួងទេសចរណ៍ ដោយមានការចូលរួមពី លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និង កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុនកូកា-កូឡាកម្ពុជា និងមន្រ្តីសាលាខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងសាលប្រជុំសាលាខេត្តព្រះសីហនុ។

កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុនកូកា-កូឡាកម្ពុជាបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលដៅរួមចំណែកបង្កឱ្យមានភាពកាន់ប្រសើរឡើង ក្នុងសេវាម្ហូបអាហារ និងបដិសណ្ឋារកិច្ចត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសក្នុងបរិបទដែលចាំបាច់នៅតែបន្តការការពារនូវការរីករាលដាលជំងឺកូវីដ-១៩។ កញ្ញាបន្ដថា វគ្គបណ្តុះបណ្តាលនេះ មានខ្លឹមសារសម្រាប់ការត្រៀមរៀបចំទទួលទេសចរណ៍វ៉ាក់សាំងនិងការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ច ការទទួលភ្ញៀវ អនាម័យចំណីអាហារ ការរៀបចំកន្លែងលក់ ការរៀបចំខ្លួនក្នុងនាមជាអ្នកលក់ និងការគ្រប់គ្រងបែងចែកសំណល់។

កញ្ញាបានលើកឡើងថា “ខេត្តព្រះសីហនុពិតជាមានសក្តានុពលខ្លាំងក្នុងវិស័យទេសចរណ៍ ហើយវគ្គបណ្តុះបណ្តាលនេះដែរគឺពិតជាមានអត្ថប្រយោជន៍ណាស់សម្រាប់បងប្អូនអាជីវករ ព្រោះថានៅពេលដែលពួកគាត់បានយល់ដឹងច្បាស់លាស់អំពីការអនុវត្តវិធានសុវត្ថិភាពអនាម័យម្ហូបអាហារក្នុងវិស័យទេសចរណ៍ ការរៀបចំទីកន្លែងលក់ឱ្យមានអនាម័យ និងការធ្វើបដិសណ្ឋារកិច្ច នឹងរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ ដែលចាំបាច់មានការសហការពីបងប្អូនអាជីវករ”។

គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ គឺជាវគ្គបណ្តុះបណ្តាលលើកទី៥ ដែលក្រុមហ៊ុនកូកា-កូឡាកម្ពុជាបានសហការរៀបចំជាមួយក្រសួងទេសចរណ៍ ដោយវគ្គបណ្តុះបណ្តាលចំនួន៤មុន ដែលបានប្រារព្ធនៅខេត្តបាត់ដំបង កំពង់ធំ កោះកុង និង ខេត្ដកែបរួចមកហើយ។ វគ្គបណ្តុះបណ្តាលនេះ គឺជាគំនិតផ្តួចផ្តើមមួយដើម្បីលើកកម្ពស់ស្ត្រី ដែលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង៥ គឺ ១. ពិភពលោកគ្មានសំរាម ២.ទឹក ៣.ការលើកកម្ពស់ស្ត្រី ៤.អាកាសធាតុ ៥. សុខុមាលភាពសហគមន៍ ដោយឈរលើគោលបំណងបង្កើតភាពស្រស់ស្រាយដល់ពិភពលោក និងបង្កើតភាពខុសគ្នាជាវិជ្ជមាន៕

rathanak test
Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com