ទាន់ហេតុការណ៍
ទន្ទឹមនឹងការជួយតម្រែតម្រង់ទិសក្នុងការអភិវឌ្ឍន៍មូលដ្ឋានដោយផ្តោតលើទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ក៍ដូចជាការកសាងខឿនសេដ្ឋកិច្ចជារួម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ==> លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងភរិយា បានរៀបចំពិធីសូត្រមន្តប្រោះព្រំ សិរីសួស្ដី វិបុលសុខ ក្នុងឱកាស អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក ឈុន ជឺឈួន .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក យី វណ្ណដា .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ .... ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន ចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំជួបសម្ដែងការគួរសម និងពិភាក្សា.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង... ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ ឯកឧត្តម អភិបាល.. ==> ថ្នាក់ដឹកនាំកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់នៃ ស.ស.យ.ក. រាជធានីភ្នំពេញបានជួបជុំគ្នា​ ពិភាក្សា​ពង្រឹងបន្ថែមក្នុងការអនុវត្តកិច្ចការងារ..
0

ប្រតិបត្តិករជានីតិបុគ្គល និងរូបវន្តបុគ្គលឆ្នើមសរុបចំនួន២៣០ ទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាន ពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន

រាជធានីភ្នំពេញ ៖ ប្រតិបត្តិករជានីតិបុគ្គលនិងរូបវន្តបុគ្គលឆ្នើមសរុបចំនួន២៣០ ទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាន ពីក្រសួង បរិស្ថាន ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ថ្លែងក្នុងពិធីប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថាន ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានមានប្រសាសន៍លើកឡើងនូវចំណុចគន្លឹះថា ក្រសួងបរិស្ថានមានបេសកកម្មជាច្រើនក្នុងវិស័យបរិស្ថាន ក្នុងនោះ ការលើកកម្ពស់ប្រតិបត្តិមេត្រីភាពបរិស្ថាន គឺជាកិច្ចការមួយដ៏សំខាន់ ធ្វើយ៉ាងណាឱ្យកម្ពុជាមានបរិស្ថានស្អាត មានភាពបៃតង និងមានភាពស៊ីវិល័យ។ ការងារនេះ អាចសម្រេចបាន ដរាបណាមានការចូលរួម ពីគ្រប់តួអង្គពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប។ ជាប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ប្រជាពលរដ្ឋចាប់ផ្តើមស្គាល់អំពីសក្ដានុពល និងសម្រស់ ប្រទេសកម្ពុជា ដែលមានតំបន់ទេសចរណ៍សម្បូរបែប ជាពិសេសទេសភាពបែបធម្មជាតិ។ ផ្តើមចេញពីកត្តានេះ បង្កើតបាននូវមនសិកា ស្រឡាញ់ទឹកដី និងធម្មជាតិក្នុងប្រទេស ដែលជាមូលដ្ឋានគ្រឹះជំរុញឱ្យកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ទទួលបានជោគជ័យ។

ឯកឧត្តមរដ្ឋមន្រ្តី សូមថ្លែងអំណរគុណចំពោះការចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានរបស់ប្រតិបត្តិករទាំងអស់ ដែលបានចូលរួមជាមួយក្រសួងបរិស្ថាន និងសូមបន្តសកម្មភាពនេះជាមួយក្រសួងបរិស្ថានបន្តទៀត ដើម្បីរួមគ្នាលើកម្ពស់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យមាននិរន្តរភាព និងការរស់នៅដោយចីរភាព នៅកម្ពុជា។

ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានថ្លែងអំណរគុណ និងសម្ដែងនូវការដឹងគុណដល់អ្នកគាំទ្រ អ្នកឧបត្ថម្ភ និងប្រតិបត្តិករមេត្រីភាពបរិស្ថានទាំងអស់ ក្នុងបុព្វហេតុលើកកម្ពស់បរិស្ថាន និងធនធានធម្មជាតិ។ កម្មវិធីនេះ ជាការផ្ដល់នូវការអបអរសាទរ ផ្សព្វផ្សាយ និងបំផុសឱ្យមានការចូលរួមកាន់តែច្រើន ដើម្បីប្រែក្លាយកម្ពុជាឲ្យពោរពេញដោយ ពលរដ្ឋល្អ និងបរិស្ថានល្អ។

គួរជម្រាបថា ដើម្បីជំរុញការចូលរួមពីប្រតិបត្តិករ ជានីតិបុគ្គល និងរូបវន្តបុគ្គលមកពីគ្រប់វិស័យ មិនថាវិស័យសាធារណៈ វិស័យឯកជន ឬគ្រឹះស្ថាននានា ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យមាននិរន្តរភាព និងការរស់នៅដោយចីរភាព ក្រសួងបរិស្ថាន ដែលមាននាយកដ្ឋានរង្វាន់និងលើកទឹកចិត្តនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថានជាសេនាធិការ បានរៀបចំ កម្មវិធីលើកទឹកចិត្តមេត្រីភាពបរិស្ថានប្រចាំឆ្នាំ ដើម្បីផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថាន ជូនដល់ប្រតិបត្តិករដែលបានចូលរួមប្រតិបត្តិ មេត្រីភាពបរិស្ថានបានល្អប្រសើរ។

នៅឆ្នាំ២០២១នេះ ប្រតិបត្តិករមេត្រីភាពបរិស្ថានឆ្នើម សរុបចំនួន២៣០ ដែលទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាន មកពីចម្រុះវិស័យ រួមមានជាអាទិ៍៖ ទី១និតិបុគ្គល ដូចជា ក្រុមហ៊ុនផលិតភេសជ្ជៈ ក្រុមហ៊ុនទូរស័ព្ទចល័ត ក្រុមហ៊ុនអចលនទ្រព្យ ធនាគារ ផលិតកម្ម រមណីយដ្ឋាន ភោជនីយដ្ឋាន ឬគ្រឹះស្ថានសាធារណៈផ្សេងៗជាដើម និង(ទី២)រូបវន្តបុគ្គល៖ ដូចជា អ្នកថតរូប សិល្បៈករ តន្រ្តីករ ផលិតករ ឬបុគ្គលសាធារណៈផ្សេងៗទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com