ទាន់ហេតុការណ៍
ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប.. ==> អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន..
0

រដ្ឋលេខាធិការក្រសួងសាធារណការ ជំរុញលើកទឹកចិត្តឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍២៨រូប ដែលត្រៀមចេញទៅសិក្សា នៅសហព័ន្ធរុស្ស៊ី ខិតខំប្រឹងប្រែងរៀនសូត្រ

រាជធានីភ្នំពេញ ៖ លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បាន ជំរុញលើកទឹកចិត្តឱ្យបេក្ខជនជ័យលាភី អាហារូបករណ៍២៨រូប ដែលត្រៀមចេញទៅសិក្សានៅសហព័ន្ធរុស្ស៊ី ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះជំនាញទាំងអស់ មកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន ។

ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ទាំងនេះមានចំនួន២៨រូប ជាមន្ត្រីរាជការស្ថាប័នរដ្ឋ និងបុគ្គលិកមកពីវិស័យឯកជន បានប្រឡងជាប់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សារយៈពេលពីរឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២១ និងឆ្នាំ២០២២ ដែលនឹងត្រូវចេញដំណើរទៅសហព័ន្ធរុស្ស៊ី ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបន្តការសិក្សាលើមុខជំនាញអាកាសចរណ៍ស៊ីវិល (វិស្វកម្មយន្តហោះ) ជំនាញផ្នែកវេជ្ជសាស្រ្ត (ទូទៅ និងឯកទេស) និងសេដ្ឋកិច្ចឌីជីថល រួមមាន៖ ផ្នែកសេដ្ឋកិច្ច គ្រប់គ្រង និងជំនាញផ្នែកដឹកជញ្ជូនផងដែរ។

ជំនួបសម្ដែងការគួរសមនេះ ធ្វើឡើងដើម្បីទទួលបាននូវអនុសាសន៍ ចំណេះដឹង និងបទពិសោធន៍ល្អៗទាក់ទងនឹងវិស័យផ្សេងៗ ជាពិសេសវិស័យសាធារណការ និងដឹកជញ្ជូន ដែលជាទុនក៏ដូចជាទស្សនទានដ៏មានតម្លៃសម្រាប់ការសិក្សានៅសហព័ន្ធរុស្ស៊ី។

លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងផងដែរអំពីសមិទ្ធផលសម្រេចបានសំខាន់ៗ ក្រោមនយោបាយឈ្នះឈ្នះ និងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដែលបាននាំប្រទេសជាតិយើងឆ្លងកាត់មហាវិនាសកម្មដោយសារសង្គ្រាម និងអភិវឌ្ឍឈានឡើងលើគ្រប់វិស័យ។

លោកជំទាវ ឥម នីថារ៉ា បានជំរុញលើកទឹកចិត្តឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍ទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីមុខមាត់ គ្រួសារ ក៏ដូចជាមុខមាត់ប្រទេសជាតិ ។ បន្ថែមពីនោះទៀត នេះជាភ័ព្វសំណាងហើយដែលប្អូនៗបានរស់នៅក្រោមរបបដឹកនាំមួយ ដែលមានការគិតគូរគ្រប់ជ្រុងជ្រោយលើជោគវាសនា និងអនាគតរបស់ប្អូនៗទាំងអស់គ្នា។

លោកជំទាវរដ្ឋលេខាធិការ បានពាំនាំប្រសាសន៍សាកសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី ដល់ក្រុមនិស្សិត ជ័យលាភីទាំងអស់ ដែលបានប្រឡងជាប់អាហារូបករណ៍នេះ និងបានស្នើឱ្យពួកគេរក្សាអាកប្បកិរិយាវិជ្ជមាន នៅពេលទៅសិក្សានៅ ប្រទេសគេ។

លោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវពាក្យស្លោកជាភាសាអង់គ្លេសរបស់ឯកឧត្តមទេសរដ្ឋមន្ត្រីថា៖ “I must study harder” ដែលមានន័យថា៖ “ខ្ញុំត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រឱ្យកាន់តែខ្លាំងក្លាថែមទៀត” ជូនដល់និស្សិតទាំងអស់ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com