ខេត្តព្រះវិហារ៖ ប្រភពបានរាយការណ៍មកថា សព្វថ្ងៃនេះគេនៅតែសង្កេតឃើញ ឈ្មួញឈេីដ៍ល្បី ឈ្មោះ ចែស្រី និងប្តី ធ្វើការដឹកជញ្ជួនឈេី បានរលួនដោយពុំមានការរំខានពីសម្ថកិច្ចជំនាញរដ្ឋបាលព្រៃឈេីផ្នែករដ្ឋបាលព្រៃឈើរវៀងនោះទេ។ ទោះបីជាមានអង្គភាពសារព័ត៌មានក្នុងស្រុកជាច្រើនបានចេញផ្សាយអំពីសកម្មភាព របស់ឈ្មួញឈ្មោះ ចែស្រីពីរនាក់ប្ដីប្រពន្ធនេះ ដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យយ៉ាងណាក៏ដោយ ក៍ឈ្មួញឈឺពីរនាក់ប្តី ប្រពន្ធប្រចាំខេត្តព្រះវិហារនិងកំពង់ធំ មានសេរីភាពក្នុងប្រការប្រកបមុខរបជំនួញឈើនេះបានធម្មតា។
ក្នុងករណីរឿងរ៉ាវខាងលើនេះគេបានដាក់ការសង្ស័យថា ប្រសិនបើគ្មានការបើកភ្លើងខៀវនិងមើលការខុសត្រូវសម្របសម្រួលតាមដងផ្លូវពីសំណាក់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តព្រះវិហារនិង លោកស៊ុ ស៊ីវុត្ថា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងនោះទេ គឺរថយន្តដឹកឈើរបស់ចែស្រី មិនអាចឆ្លងកាត់នៅមុខស្នាក់ការផ្នែករដ្ឋបាលរបស់ លោក តាវ៉ែនតា បានទេ ប្រកត់ជាត្រូវជាប់អន្ទាក់ជាក់ជាពុំខាន។
សូមសំណូមពរ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ មេត្តាមានចំណាត់ការទប់ស្កាត់បទល្មើសព្រៃឈើដែលកើតឡើងក្នុងទឹកដីខេត្តព្រះវិហារជនផងទាន! ជាពិសេសពិនិត្យទៅលើ ឈ្មួញឈ្មោះ ចែស្រី និងប្តី ដឹកឈេីចេញពីព្រះវិហារ ឆ្ពោះទៅខេត្តកំពង់ធំ ។ មហាជនសុំសំណូមពរ ចំពោះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកឧត្តម សាយ សំអាល់ រដ្ឌុមន្ត្រីក្រសួងបរិស្ថាន មេត្តាពិនិត្យទៅលើសកម្មភាពដឹកជញ្ជួនឈេី ឈ្មោះ ចែស្រីនិងប្តី រួមទាំងឈ្មួញដ៍ទៃទៀត។ គួរបញ្ជាក់ ស្នាក់ការមេព្រៃ និង ស្នាក់ការបរិស្ថាន នៅតាមដងផ្លូវជាតិលេខ៦២ ដាក់បណ្តាក់គ្នាដូចសត្វខ្យងតែពុំដែលឃើញបង្ក្រាប ឈេីដែលឈ្មួញដឹកជញ្ជួនចេញពីខេត្តព្រះ វិហារ គឺចេញពីតំបន់ព្រៃឡង់ ព្រៃអភិរក្សព្រៃព្រះរកា និងអភិរក្សព្រៃគូលែនព្រហ្មទេព ។ល។






