ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ! ==> ទន្ទឹមនឹងការជួយតម្រែតម្រង់ទិសក្នុងការអភិវឌ្ឍន៍មូលដ្ឋានដោយផ្តោតលើទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ក៍ដូចជាការកសាងខឿនសេដ្ឋកិច្ចជារួម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ==> លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងភរិយា បានរៀបចំពិធីសូត្រមន្តប្រោះព្រំ សិរីសួស្ដី វិបុលសុខ ក្នុងឱកាស អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក ឈុន ជឺឈួន .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក យី វណ្ណដា .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ .... ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន ចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំជួបសម្ដែងការគួរសម និងពិភាក្សា.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង... ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ ឯកឧត្តម អភិបាល..
0

រយៈពេល០៣ថ្ងៃនៃពិធីបុណ្យអុំទូក ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរប្រមាណជិត១២ម៉ឺននាក់

ខេត្តសៀមរាប ៖ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងរយៈពេល០៣ថ្ងៃនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២១នេះ ភ្ញៀវទេសចរបានមកដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាបមានចំនួនប្រមាណ ១១៨ ១៤៦ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ ១១៧ ០០០ នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ៧០ភាគរយទៅ៨០ភាគរយប្រមាណជា ៨០ ០០០-៩០ ០០០ នាក់)ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៧៩ ០០០ នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួនប្រមាណ ១២ ៧០០ នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ២៥ ៣០០ នាក់ ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ១ ១៤៦ នាក់ ភាគច្រើន គឺជាជនជាតិចិន។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅតាមរមណីយដ្ឋាននានា នៅក្នុងខេត្តសៀមរាបនេះ ជារួមគឺឃើញថា ភាគច្រើនបានគោរព អនុវត្តន៍វិធានការសុខាភិបាល ដោយមានការបាញ់អាកុល វាស់កម្តៅ ពាក់ម៉ាសមុន និងចូលទៅទស្សនាកម្សាន្តតាមរមណីយដ្ឋាននានា។ ចំពោះនៅក្នុងទីប្រជុំជនក្រុងវិញ បើទោះបីយើងកំពុងតែធ្វើការស្ថាបនាផ្លូវក៏ពិតមែន ប៉ុន្តែសណ្តាប់ធ្ឋាប់ រៀបចំបានយ៉ាងរលូន។

លោកបន្តថា ទោះបីជាយ៉ាងនេះក្តីយើងក៏បានជួបការលំបាកខ្លះដែរ ដូចជាពាក់ព័ន្ធអាហារដ្ឋានយើងមានការខ្វះ ដោយសារយើងមិនទាន់បានរៀបចំបើកឡើងវិញឱ្យបានគ្រប់គ្រាន់នៅឡើយ។ ដោយម្ចាស់អាហារដ្ឋាននីមួយៗមិននឹកស្មានថា មានភ្ញៀវទេសចរមកលេងច្រើនបែបនេះ។

សូមបញ្ជាក់ថា នៅរយៈពេល២ឆ្នាំចុងក្រោយនេះ ៗជាលើកទីមួយហើយដែល បានឃើញស្ថានភាពភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាបច្រើនបែបនេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com