ទាន់ហេតុការណ៍
បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន..
0

សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល

 

សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង (ថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣)៖

១. សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ខាងមុខនេះ គឺដើម្បីបង្ហាញនូវស្មារតីមោះមុត, បរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ និងឥទ្ធិពលដ៏ខ្លាំងក្លារបស់ទ័ពជំរំទេវតា ក្នុងធ្លុងមហាសាមគ្គីជាតិ ដើម្បីបុព្វហេតុជាតិ និងប្រជាជន ។

២. ក្នុងនាមជាសកម្មជនយុវជនបក្ស, យើងម្នាក់ៗមានភារកិច្ចចូលរួមចំណែកធានានិរន្តភាពយូរអង្វែងរបស់គណបក្ស ដែលសព្វថ្ងៃជាគណបក្សធំ មានសមាជិកគ្រួសារច្រើន និងកំពុងកាន់អំណាច ដោយមានការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនារបស់ជាតិមាតុភូមិ ។ បម្រើឱ្យគោលដៅនេះ, ក្រុមការងារយុវជនគណបក្សគ្រប់ថ្នាក់ បានរៀបចំពង្រឹងរចនាសម្ព័ន្ធ-អង្គការចាត់តាំងកាន់តែរឹងមាំ ព្រមជាមួយនឹងការបែងចែកភារកិច្ច និងការទទួលខុសត្រូវច្បាស់លាស់ ដោយរក្សាបាននូវសាមគ្គីភាពឯកភាពផ្ទៃក្នុងល្អ ហើយក៏តែងធ្វើសកម្មភាព ដោយឈរលើគោលការណ៍សំខាន់ ៣ គឺ៖ ទី១. ការទទួលខុសត្រូវ ដោយទទួលខុសច្រើនជាងត្រូវ; ទី២. ការអនុវត្តសិទ្ធិអំណាចដើម្បីសម្រេចការទទួលខុសត្រូវ និង ទី៣. ការទទួលបានគុណសម្បត្តិស្មើគ្នា ប្រសិនបើការងារសម្រេចលទ្ធផលល្អ ហើយក្នុងករណីមានលទ្ធផលអវិជ្ជមាន គឺអ្នកដឹកនាំជាអ្នកត្រូវទទួលខុសត្រូវ ។ មួយវិញទៀត ក្នុងនាមជាអ្នកដឹកនាំសកម្មជនយុវជនបក្ស យើងក៏ត្រូវផ្តល់ការធានាគាំទ្រទាំងផ្នែកស្មារតី និងសម្ភារ ព្រមទាំងការលើកទឹកចិត្តដល់សកម្មជនយុវជនបក្ស សំដៅជំរុញប្រសិទ្ធភាពនៃការបំពេញតួនាទីក្នុងនាមជាជំនួយការរបស់គណបក្ស ក្នុងការបំផុសចលនាយុវជនឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស ។

៣. គណបក្សប្រជាជនកម្ពុជា រក្សាបាននូវប្រៀបឈ្នះជាប់ជាប្រចាំ ដោយសារការចិញ្ចឹមចលនារស់រវើក, ការបម្រើប្រជាជនប្រកបដោយទឹកចិត្តស្មោះសរ និងការតម្កល់ផលប្រយោជន៍ប្រជាជនជាធំក្នុងគ្រប់កាលៈទេសៈ រាប់ចាប់តាំងពីពេលដែលបក្សត្រូវបានបង្កើតឡើងមកម្ល៉េះ ។ ក្នុងន័យនេះ សកម្មជនយុវជនបក្សត្រូវបន្តនូវស្មារតី និងសកម្មភាពរបស់យុវជនរៀមច្បង តាមរយៈភារកិច្ចសំខាន់ចំនួន ៣ រួមមាន៖ ទី១. ថែរក្សាសមិទ្ធផលវិជ្ជមានដែលយុវជនរៀមច្បងបានកសាងឡើង, ទី២. ខិតខំប្រឹងប្រែងកសាងសមិទ្ធផលវិជ្ជមានបន្ថែមទៀត និង ទី៣. រៀបចំមូលដ្ឋានឱ្យបានកាន់តែរឹងមាំដើម្បីផ្ទេរបន្តទៅឱ្យយុវជនជំនាន់ក្រោយ ។

#ហ៊ុនម៉ាណែត #Hunmanet
#កម្ពុជា #Cambodia

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com