ទាន់ហេតុការណ៍
បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន..
0

ឯកឧត្តម លី វ៉ាន់ហុង អំពាវដល់ប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វជាប្រជាពលរដ្ឋល្អ

 

កំពុងចាម៖ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះពង្រឹងឃុំមហាខ្ញូង ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម បានអំពាវនាដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះត្រូវនាំគ្នាអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតិកាលទី៧ ឲ្យបានគ្រប់ៗគ្នា នាពេលខាងមុខនេះ។

ការអំពាវនាវឲ្យប្រជាពលរដ្ឋ នាំគ្នាអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឲ្យបានគ្រប់ៗគ្នានេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមដឹកនាំក្រុមការងារចុះពង្រឹងឃុំមហាខ្ញូងទាំងមូល និងដោយឡែកក្រុមការចុះពង្រឹងមូលដ្ឋានភូមិអង្គជ័យលើ មានឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹមអេសជេ ជាប្រធានក្រុមការងារចុះជួយភូមិអង្គជ័យលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ចុះផ្ទាល់តែម្តង។

ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹមអឹសជេ ជាប្រធានក្រុមការងារចុះមូលដ្ឋានភូមិអង្គរជយ័លេី ឃុំមហាខ្ញូង  បានឲ្យដឹងថា ដោយឈ្លាតពេលដ៏មមាញឹកពីកិច្ចការងារប្រចាំថ្ងៃលោកបានដឹកនាំបងប្អូនអ្នកសារព័ត៌មាន មានចាងហ្វាង អគ្គនាយក និពន្ធនាយក និងសមាជិក សមាជិកា នៃសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹមអេសជេ ជាច្រើនរូប បានអបដំណើរជាមួយឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះពង្រឹងឃុំមហាខ្ញូង ចុះជួបសាកសួរសុខទុក្ខប្រជាពលរដ្ឋ តាមខ្នងផ្ទះ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានសិទ្ធបោះនាំគ្នាអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញសិទ្ធជាពលរដ្ឋល្អ ជាពិសេសជ្រើសមេដឹកនាំប្រទេសជាតិ ដែលមានសមត្ថភាព រក្សាបាននូវស្ថេរភាពនយោបាយ សន្តិភាព និងការអភិវឌ្ឍន៍ប្រកបបដោយការទទួលខុសត្រូវខ្ពស់។

ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ បានបន្តទៀតថា ការចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិអង្គជ័យលើ ឃុំមហាខ្ញូង ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម នាពេលនេះ មានចំនួន ១៤៩ ខ្នងផ្ទះ ហើយប្រជាពលរដ្ឋ ដែលមានសិទ្ធបោះឆ្នោត ចំនូន ៥១១នាក់។

នាឱកាសនោះ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះពង្រឹងឃុំមហាខ្ញូង ស្រុក​កោះសូទិន បានធ្វើការអំពាវនាចដល់ប្រជាពលរដ្ឋគ្រប់រូប ដែលមានសិទ្ធបោះឆ្នោតនាំគ្នាអញ្ជើញទៅបោះកុំខកខាន នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០៣ ខាងមុខនេះ ដើម្បីបំពេញកាតព្វកិច្ច និងសិទ្ធសេរីភាព ជាប្រពលរដ្ឋល្អ ក្នុងការជ្រើសរើសមេដឹកនាំប្រទេសជាតិប្រកបដោយគុណធម៌ ជាពិសេសរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនទៅមុខជាលំដាប់។

សូមជម្រាបថា ការអំពាវនាវខាងលើនេះ បន្ទាប់មានក្រុមជ្រុលនិយមនៅក្រៅស្រុកមួយក្តាប់តូច បានធ្វើយុទ្ធនាការ WiFi មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឬគូសសន្លឹកឆ្នោតចោល ក្នុងកគោលបំណងបំបែកបំបាក់ផ្ទៃក្នុង ញុះញង់បង្កឱ្យមានចនាប្រឆាំងរដ្ឋាភិបាល ដើម្បីបំពេញមហិចតា និងគោលដៅរបស់ពួកគេ។

សូមបញ្ជាក់ថា ប្រធានក្រុមការងារប្រធានក្រុមការងារចុះមូលដ្ឋានភូមិអង្គរជយ័លេី ក៏បានបន្តទៀត ការងារបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ សូមឱ្យសមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវបន្តខិតខំបំពេញការងារឱ្យកាន់តែសកម្មឡើង ដើម្បីទទួលបានការគាំទ្រ និងយកជ័យជម្នះជូនគណបក្សប្រជាជនឱ្យកាន់តែច្រើន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com