ទាន់ហេតុការណ៍
ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយ លោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះសំណេះសំណាល សួរសុខទុក្ខនិងនាំយកអំណោយរួម... ==> សម្ដេចបវរធិបតី  នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត  បានអញ្ជើញសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ចំនួន ៣នាក់ដែលរងរបួសដោយសា.. ==> ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល និងអភិបាលរង នៃគណៈអភិបាលខណ្ឌ នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនានា នៃរាជធានីភ្នំពេញ.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី សេង សុទ្ធ ស្នងការរង រួមជាមួយ លោកឧត្តមសេនីយ៍ត្រី ត្រី ជា សំអាត ស្នងការរងជាតំណាង ចូលរួម.. ==> លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាប៖. ==> (សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា)ខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ជាតំណាងចូលរួមកិច្ចប្រជុំប្រចាំខែតុលា របស់.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន​ និងនិវត្តជនខេត្តកណ្តាល.. ==> សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដែលមានប្រជាជនច្រើនជាង ២០០លាននាក់ ជាប្រទេសនៅទ្វីបអាមេរិកខាងត្បូងដំបូងគេ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី សេង សុទ្ធ ស្នងការរងជាតំណាងរួមជាមួយនឹងលោកស្នងការរងចំនួន០៦រូប ដើម្បីចូលរួមក្នុងកិច្ចប្រជុំ..
0

រាជធានី​ភ្នំពេញ​បើកការដ្ឋានជួសជុលកំណាត់ផ្លូវប្រវែងជាង៦គីឡូម៉ែត្រឆ្លងកាត់ខណ្ឌចំនួន៣នៅជាយក្រុង ជាចំណងដៃរបស់សម្តេច​ តេជោ​ ហ៊ុន​ សែន​

រាជធានី​ភ្នំពេញ ៖ កំណាត់ ផ្លូវប្រវែងជាង៦គីឡូម៉ែត្រទទឹង១២ម៉ែត្រឆ្លងកាត់ខណ្ឌចំនួន៣ក្នុងរាជធានីភ្នំពេញ ដែលជាចំណងដៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនប្រជាពលរដ្ឋនៅជាយក្រុង ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបើកការដ្ឋានជួសជុលឡើងវិញ ក្រោយពីកំណាត់ផ្លូវនេះបានទទួលរងការខូចខាតដោយជំនន់ទឹក ភ្លៀងនាពេលកន្លងមក។

ពិធីបើកការដ្ឋាននេះត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី ១២ ខែ វិច្ឆិកាឆ្នាំ២០២១នេះ ក្រោមអធិបតីភាព ឯកឧត្តម​ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅភូមិស្រែរាជ្ជៈសង្កាត់សំរោង ក្រោមខណ្ឌពោធិ៍សែនជ័យ។

ឯកឧត្តម​ ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្រោយផ្ទុះព្រឹត្តិការណ៍ជំងឺកូវីដ -១៩ ការដ្ឋានមួយចំនួនត្រូវបានផ្អាក ប៉ុន្តែក្រោយពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានសម្រេចបើកប្រទេសជាប្រក្រតីឡើងវិញនោះ ថ្ងៃនេះគឺជាការដ្ឋានទី១ហើយដែលរដ្ឋ បាលរាជធានីភ្នំពេញ បានបើកដំណើរការស្ថាបនាផ្លូវមួយខ្សែប្រវែងជាង៦ គីឡូ ម៉ែត្រនេះឡើងវិញ។

ឯកឧត្តម​ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានបន្តទៀតថា កំណាត់ផ្លូវ១ខ្សែនេះ គឺជាចំណងដៃរបស់សម្ដេចតេជោហ៊ុនសែនជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ពិសេស បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់និងខណ្ឌចំនួន៣ ដែលមានដូច ជាខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌព្រែកព្នៅ។​ ឯកឧត្តម​បន្តទៀតថា សម្តេចតេជោមិនត្រឹមតែរំដោះប្រទេ សជាតិពីចំណុចសូន្យនិងធ្វើ ការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿងប៉ុណ្ណោះទេ តែសម្ដេចនៅបានគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ថែមទៀត។ ជាក់ស្តែងនៅដំណាក់កាលនៃការរីករាលដាលជំងឺកូវី-១៩ នេះ សម្ដេចបានខិតខំស្វះ ស្វែងគ្រប់មធ្យោបាយដើម្បីរកវ៉ាក់សាំងការពារកូវីដ-១៩ មកចាក់ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នានៅទូទាំងព្រះរា ជាណាចក្រកម្ពុជា។

ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះផងដែរ ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងទាំងដូសទី១ ដូស ទី២ និងដូសជំរុញ ហៅដូស

ទី៣សូមទៅទទួលការចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខ ភាពនានានៅក្នុងខណ្ឌរបស់ខ្លួន ហើយអាជ្ញាធរខណ្ឌទាំង ១៤ ក៏ត្រូវតែជួយសម្រួលទៅ ដល់បងប្អូនប្រជាពលរដ្ឋដើម្បីបានទទួលការចាក់វ៉ាក់សាំងនេះឲ្យបានគ្រប់ៗគ្នា។

លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាស ន៍លើកឡើងថា កំណាត់ផ្លូវ១ ខ្សែដែលបានបើកការដ្ឋានជួសជុលខាងលើនេះ មានប្រវែង៦,៤៩០ម៉ត្រនៅក្នុងភូមិសាស្ត្រអន្តរខណ្ឌគឺ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល និង សង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ ដោយគិតចាប់ពីមហាវិថី ឈ្នះឈ្នះ ភូមិស្រែរាជ្ជៈ សង្កាត់សំរោង ក្រោម ខណ្ឌពោធិ៍សែនជ័យ ដល់ផ្លូវលេខ៤២ ភូមិន្នំ សង្កាត់ពន្សំាងខណ្ឌព្រែកព្នៅ ជាផ្លូវដី (កាលពីមុនស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ)។ លោកអភិបាលខណ្ឌបន្តថា នៅក្នុងឆ្នាំ ២០១៩ និងឆ្នាំ២០២០ ដោយបញ្ហាជំនន់ទឹកភ្លៀងបានធ្វើឲ្យកំណាត់ផ្លូវនេះទទួលរងការខូចខាតធ្ងន់។ ដោយមើលឃើញពីទុកលំ

បាករបស់បងប្អូនប្រជាពលរដ្ឋឯកឧត្តមឃួង ស្រេង អភិ បាលរាជធានីភ្នំពេញ ក៏បានលើកផែនការជួសជុលផ្លូវនេះក្នុងគម្រោងអភិវឌ្ឍន៍រាជធានីភ្នំពេញ សម្រាប់ឆ្នាំ ២០២០ ប៉ុន្តែដោយសារការរីករាល ដាលនៃជំងឺកូវីដ-១៩ គម្រោងភាគច្រើនត្រូវបានផ្អាក ដោយបង្វែរថវិកាទៅប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩វិញ។

​ សម្រាប់ឆ្នាំ២០២១នេះ​ ឯកឧត្តម​ឃួង ស្រេង ក៏បានសម្រេចជាគោលការណ៍ បើកការដ្ឋាន ជួសជុលផ្លូវខាងលើនេះឡើងវីញជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសាច់ផ្លូវទំហំ១២ ម៉ែត្រ និងដាក់ប្រព័ន្ធលូសងខាងផ្លូវផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com