ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបសួរសុខទុក្ខកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀត នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខ ដល់កូនក្មួយកម្មករ កម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅម្ដងទៀតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាមនេះ បន្ទាប់ពីបានជួបកាលពីឆ្នាំ២០១៨កន្លងទៅ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា តាមរយៈជំនួបជាមួយកម្មករនិយោជិត គឺសម្ដេចបានទទួលរាល់បញ្ហារបស់បងប្អូនកម្មករនិយោជិត និងបានយកបញ្ហានោះមកធ្វើការដោះស្រាយជាបន្តបន្ទាប់។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានសហការគាំទ្រដល់វិធានការរាជរដ្ឋាភិបាលក្នុងការទប់ស្កាល់ការឆ្លងរីករាលជំងឺកូវីដ-១៩កន្លងទៅនេះ តាមរយៈការចាក់វ៉ាក់សាំងគ្រប់គ្នា ដែលធ្វើឱ្យកម្ពុជាទទួលបានភាពស៊ាំ ឈានទៅបើកប្រទេស និងសេដ្ឋកិច្ចជាប្រក្រតីឡើងវិញរហូតដល់បច្ចុប្បន្ននេះ។​ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា គោលនយោបាយ ពង្រាយរោងចក្រទៅតាមបណ្ដាខេត្តរបស់រាជរដ្ឋាភិបាល គឺដើម្បីចៀសវាងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ និងផ្ដល់ការងារធ្វើនៅនឹងកន្លែងដល់ប្រជាពលរដ្ឋតែម្ដង ជាក់ស្តែងដូចជានៅខេត្តកំពង់ចាមនៅឆ្នាំ២០២៣នេះ មានរោងចក្រ សហគ្រាស ចំនួន៥១០ មានកម្មករនិយោជិតប្រមាណជាង៣ម៉ឺន៦ពាន់នាក់កំពុងតែបម្រើការងារនៅវិស័យនេះ។ការដែលសម្តេចចុះសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅតាមបណ្តារោងចក្រនានាដោយផ្ទាល់នាពេលបន្តបន្ទាប់នេះ គឺគ្មានអ្វីក្រៅពីពិនិត្យវឌ្ឍនភាពនៅតាមរោងចក្រ សួរសុខទុក្ខ និងរកដំណោះស្រាយជូនដល់បងប្អូនកម្មករ កម្មការិនីឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។​ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រោយការបោះឆ្នោត សម្ដេចនឹងបន្តចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅតាមបណ្ដារោចក្រជាបន្តទៀត ខណៈក្នុងដំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោតសម្ដេចនឹងផ្អាកសកម្មភាពនានាមួយរយៈសិន កុំឲ្យគេរិះគន់ និងផាកពិន័យ ដែលខុសនឹងគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាខ្យល់ ដូចគណបក្សនយោបាយមួយចំនួននោះទេ។ គណបក្សប្រជាជនកម្ពុជាដឹកនាំរាជរដ្ឋាភិបាលមានគោលដៅជាក់លាក់ឆ្ពោះទៅមុខ ទោះបីជាជំហានគីង្គក់តែទៅមុខជានិច្ច។ គណបក្សប្រជាជនកម្ពុជា ធ្វើសន្សឹមៗទៅតាមអ្វីដែលអាចធ្វើទៅរួច ប៉ុន្ដែបើងាកទៅក្រោយវិញកម្ពុជាមានការផ្លាស់ប្ដូរច្រើនណាស់ ក្រោយទទួលបានសុខសន្តិភាពរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា ថ្ងៃក្រោយកម្ពុជាអាចនឹងក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ពីព្រោះកម្ពុជាអំណោយផលក្នុងការដាំដុះស្វាយចន្ទី ហើយស្វាយចន្ទីគឺមានតម្រូវការខ្ពស់នៅលើទីផ្សារអន្តរជាតិ ខណៈកាលពីឆ្នាំ២០២២ កម្ពុជាប្រមូលផលស្វាយចន្ទីបានជាង១លានតោន។សម្តេចតេជោបានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្មទៅថ្នាក់មូលដ្ឋានអាចមានសិទ្ធិធ្វើការវិយោគ ក្នុងដើមទុនរហូតទៅដល់៥លានដុល្លារ ដែលកត្តានេះ ជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគលើវិស័យកសិកម្មរបស់កម្ពុជាទៅដល់ប្រជាពលរដ្ឋដោយផ្ទាល់នៅថ្នាក់មូលដ្ឋាន។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់កម្មករនិយោជិតទាំងអស់ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការឈប់សម្រាករយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយទទួលបានប្រាក់ខែដដែល។

នៅថ្ងៃនេះ ទាក់ទងទៅនឹងរឿងនយោបាយ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា សេចក្ដីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត បានបញ្ជូនទៅដល់រដ្ឋសភាតាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣រួចហើយ។សម្ដេចតេជោបានបញ្ជាក់ថា បេក្ខភាពនាយករដ្ឋមន្រ្ដីរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត បើទោះបីជាមិនមែនជាកូនរបស់សម្ដេច ក៏ត្រូវបានជ្រើសរើសដោយគណបក្សប្រជាជនកម្ពុជាដែរ ពីព្រោះការជ្រើសរើសនេះ គឺត្រូវពឹងផ្អែកទៅលើសមត្ថភាពផ្ទាល់ និងការជ្រើសរើសពីគណបក្សប្រជាជនកម្ពុជា។ សម្តចតេជោបានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរខេត្តរបស់កម្ពុជាជាប់ព្រំដែនប្រទេសវៀតណាម ប្រឹងប្រែង និងរឹតបន្តឹងចលនាជ្រៀតចូលកម្ពុជា នៃ​ក្រុមឧទ្ទាម​វាយប្រហារក្នុងប្រទេសវៀតណាម សម្លាប់មនុស្ស និងមានបំណងចូលមកជ្រកកោណនៅកម្ពុជា។សម្តេចបន្តថា កម្ពុជាមិនអនុញ្ញាតឱ្យនរណាម្នាក់ ឬក្រុមណាមួយយកទឹកដីកម្ពុជា បង្កើតចលនា ឬកម្លាំងប្រដាប់អាវុធ ដើម្បីវាយប្រហារលើប្រទេសណាមួយឡើយ។សម្តេចតេជោបានប្រកាសថា មេដឹកនាំចលនាបង្កើតកងកម្លាំងឧទ្ទាមវាយប្រហារឃុំចំនួន២ និងសម្លាប់មនុស្សជាច្រើននៅប្រទេសវៀតណាម រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អាចមានមេដឹកនាំចលនាកំពុងនៅកម្ពុជាដែលមិនខុសពីករណីជនជាតិម៉ុងតាញ៉ា ឬករណីបង្កើតឱ្យមានជនភៀសខ្លួននៅខេត្តរតនគីរី កាលពីពេលកន្លងទៅនោះទេ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកា
សម្រាប់ស្ត្រីមានផ្ទៃពោះចំនួន៧៧៣នាក់ក្នុងម្នាក់ៗ ២០០ដុល្លារ ,​កម្មការិនីកូនភ្លោះ២ ទទួលបានម្នាក់ ៤០០ដុល្លារ និងកូនភ្លោះ៣ ទទួលបាន៦០០ដុល្លារ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com