ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ! ==> ទន្ទឹមនឹងការជួយតម្រែតម្រង់ទិសក្នុងការអភិវឌ្ឍន៍មូលដ្ឋានដោយផ្តោតលើទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ក៍ដូចជាការកសាងខឿនសេដ្ឋកិច្ចជារួម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ==> លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងភរិយា បានរៀបចំពិធីសូត្រមន្តប្រោះព្រំ សិរីសួស្ដី វិបុលសុខ ក្នុងឱកាស អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក ឈុន ជឺឈួន .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក យី វណ្ណដា .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ .... ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន ចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំជួបសម្ដែងការគួរសម និងពិភាក្សា.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង... ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ ឯកឧត្តម អភិបាល..
0

លោក អៀច សុវណ្ណវាសនា នាយករងរដ្ឋបាលសាលាខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃនៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង ទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ១៩៥៣-២០២១

ខេត្តកណ្ដាល ៖ លោក អៀច សុវណ្ណវាសនា នាយករងរដ្ឋបាលសាលាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ នាព្រឹកថ្ងៃច័ន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីត្រៀមរៀបចំ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃនៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និង ទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ១៩៥៣-២០២១ ដែលប្រព្រឹត្តទៅនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ នៅក្នុងបរិវេណសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត ។

លោកប្រធានអង្គប្រជុំបានបញ្ជាក់ថា ការរៀបចំពិធីនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងគោលបំណងសម្តែងនូវទឹកចិត្តសោមនស្សរីករាយ និងអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះទិវាជាប្រវត្តិសាស្ត្រ ដែលមហាកម្លាំង មហាសាមគ្គីជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញនូវ ឯករាជ្យជាតិមួយដ៏ពេញបរិបូណ៍ ពីអាណានិគមនិយមបារាំង នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៃព្រះរាជាណាចក្រកម្ពុជា ។

ថ្លែងក្នុងកិច្ចប្រជុំ លោក នាយករងរដ្ឋបាលសាលាខេត្ត បានស្នើកងកម្លាំង ព្រមទាំងមន្ទីរ-អង្គភាព និងក្រុមការងារពាក់ព័ន្ធត្រូវយកចិត្តទុកដាក់អនុវត្តផែនការណែនាំរបស់រដ្ឋបាលខេត្ត និងកម្មវិធីដែលបានគ្រោងទុក ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីអង្គពិធីប្រព្រឹត្តទៅដោយរលូន ។ ជាមួយគ្នានេះ ស្នើកងកម្លាំងនគរបាល សហការជាមួយរដ្ឋបាលក្រុងតាខ្មៅ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនអង្គពិធីនៅមុនពេល ក្នុងពេល និងក្រោយបញ្ចប់អង្គពិធី ។ ទន្ទឹមនោះ រៀបចំឱ្យមានក្រុមគ្រូពេទ្យត្រៀមបាញ់អាកុល វាស់កម្តៅសមាជិកមុនចូលអង្គពិធី ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងត្រៀមឡានពេទ្យសង្គ្រោះបន្ទាន់ និងថ្នាំសង្កូវ ដើម្បីជួយសង្គ្រោះ ក្នុងគ្រាដែលមានបញ្ហាអ្វីមួយកើតឡើងជាយថាហេតុ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com