ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

អបអរសាទរ ឃុំដំណាក់អំពិល នៃស្រុកអង្គស្នួល និងភូមិតាក្តុល សង្កាត់តាក្តុល នៃក្រុងតាខ្មៅ ទទួលបានជ័យលាភីលេខ១

អបអរសាទរ ឃុំដំណាក់អំពិល នៃស្រុកអង្គស្នួល និងភូមិតាក្តុល សង្កាត់តាក្តុល នៃក្រុងតាខ្មៅ ទទួលបានជ័យលាភីលេខ១

 

(ខេត្តកណ្ដាល)៖ ក្នុងពិធីប្រកាសជ័យលាភី និងប្រគល់ពានរង្វាន់ សម្រាប់ការប្រឡងប្រណាំង ផ្ទៃក្នុងខេត្ត “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថាន ខេត្តកណ្តាល ឆ្នាំ២០២២ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្ដាល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអបអរសាទរ ឃុំដំណាក់អំពិល នៃស្រុកអង្គស្នួល និងភូមិតាក្តុល នៃក្រុងតាខ្មៅ ទទួលបានជ័យលាភីលេខ១ សម្រាប់ការប្រឡងប្រណាំង ផ្ទៃក្នុងខេត្តក្នុងវិស័យបរិស្ថាន។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានឱ្យដឹងថា កម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្តស្តីពី «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន គឺឈរលើមូលដ្ឋានវាយតម្លៃ និងដាក់ពិន្ទុផ្នែកលើលក្ខណៈវិនិច្ឆ័យ ចំនួន ០៣ សូចនាករ ចំនួន១០ មធ្យោបាយផ្ទៀងផ្ទាត់ចំនួន ៩១ចំណុច ព្រមទាំងមាននីតិវិធី និងដំណើរការនៃការជ្រើសរើសជ័យលាភី ចំនួន ០៥ជំហាន។

ឯកឧត្ដមអភិបាលខេត្ត បន្តថា ក្រសួងបរិស្ថានបានរៀបចំការប្រឡងប្រណាំង ស្ដីពី “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថាន ដោយផ្អែកលើលក្ខណៈសម្បត្តិទី៦ គឺ មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ ដែលកម្មវិធីនេះបានរៀបចំឡើងក្នុងគោលបំណង ដើម្បីគាំទ្រ និងអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្ដល់តម្លៃ និងលើកទឹកចិត្តដល់ភូមិ-ឃុំ-សង្កាត់ ដែលអនុវត្តបានល្អនូវលក្ខណៈសម្បត្តិទី៦ នៃគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”តាមគោលការណ៍ណែនាំស្តីពីការ ប្រឡងប្រណាំង ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងវិស័យបរិស្ថាន ឆ្នាំ២០២២។

ឯកឧត្ដមអភិបាលខេត្ត បានជំរុញដល់ភូមិ ឃុំ-សង្កាត់ ដែល ទទួលបានជ័យលាភីទាំងអស់ត្រូវយកចិត្តទុកដាក់ សហការជាមួយរដ្ឋបាលក្រុង ស្រុកនីមួយៗ ដើម្បីត្រៀមលក្ខណៈបានពេញលេញ ក្នុងការចូលរួមកម្មវិធីប្រឡង ប្រណាំងថ្នាក់ជាតិ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថានឆ្នាំ២០២៣ ដែលរៀបចំដោយក្រសួងបរិស្ថាន នាពេលខាងមុខ ។

លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល បានឱ្យដឹងថា ភូមិ-ឃុំ-សង្កាត់ ដែលឈ្នះការប្រកួតប្រជែងក្នុងកម្មវិធីប្រឡងប្រណាំងថ្នាក់ខេត្ត ស្ដីពី «ភូមិ-ឃុំ- សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន បានលើ៖ ឃុំដំណាក់អំពិល នៃស្រុកអង្គស្នួល ទទួលបានជ័យលាភីលេខ១ ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់ ៥លានរៀល។ ឃុំភូមិធំ នៃស្រុកកៀនស្វាយ ទទួលបានជ័យលាភីលេខ២ ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់ ៣លានរៀល។ ឃុំបាក់ដាវ នៃស្រុកខ្សាច់កណ្តាល ទទួលបានជ័យលាភីលេខ៣ ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់ ២លានរៀល។ ភូមិតាក្តុល នៃសង្កាត់តាក្តុល ក្រុងតាខ្មៅ ទទួលបានជ័យលាភីលេខ១ ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់ ៣លានរៀល។ ភូមិមេបាន់ នៃឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ទទួលបានជ័យលាភីលេខ២ ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់ ២លានរៀល។ ភូមិក្បាលស្ពាន នៃឃុំភ្នំបាត ស្រុកពញាឭ ទទួលបានជ័យលាភីលេខ៣ ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់ ១លានរៀល។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com