ខេត្តកំពត ៖ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វ៉ូ ង៉ុកលី អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ និងប្រតិភូ ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់ខេត្តកំពត នាព្រឹកថ្ងៃអង្គារ ៥ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពត៕






