ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំនូវវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់... ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ.. ==> ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើសអើងសាសនា និងជាសង្គមដែលជាពហុវប្បធម៌.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ..
0

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ

 

នៅព្រឹក ថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ។

សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាបមកតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ និងស្ពានអាកាសនៅផ្លូវជាតិលេខ៥ឫស្សីកែវ បន្ទាប់ពីសម្ដេចបានអញ្ជើញបើកការដ្ឋានស្ពានទាំងពីរនេះ នាពេលកន្លងទៅ។សម្តេចតេជោ បានមានប្រសាសន៍រំលឹកគ្រាអតីតកាល នៃតំបន់ជ្រោយចង្វារ និងឫស្សីកែវ ដែលជាកន្លែងជ្រកពួន និងលាក់ខ្លួន របស់ខ្មែរក្រហម ដែលតែងលបលួចចូលវាយប្រហារកន្លែងស្តុកសាំង និងចូលមកកាន់រាជធានីភ្នំពេញ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍កោតសរសើរចំពោះកិច្ចខិតសំប្រឹងប្រែង និងវិធីសាស្ត្រយកស្លឹកត្នោតខ្ចប់ស្ករត្នោត ឬយករាជធានីភ្នំពេញចិញ្ចឹមរាជធានីភ្នំពេញ ដែលធ្វើឱ្យរាជធានីភ្នំពេញមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។សម្ដេចតេជោមានប្រសាសន៍ទៀតថារាជធានីភ្នំពេញកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវមួយលើការអភិវឌ្ឍក្រោមគោលនយោបាយ និងយុទ្ធសាស្រ្ដ «ស្លឹកត្នោតខ្ចប់ស្ករត្នោត» ដោយយកធនធានផ្ទាល់នៅទីនេះដើម្បីអភិវឌ្ឍន៍ឡើងវិញ និងកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រកាសពីគម្រោង និងដំណើរការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្នែកមួយ នៃការតភ្ជាប់ និងលំហូរ នៃការធ្វើដំណើរបានឆាប់រហ័ស ដែលផ្លូវនេះនឹងត្រូវបើកការដ្ឋាននៅថ្ងៃ៧ មិថុនាខាងមុខនេះផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏សូមការអធ្យាស្រ័យដល់អ្នករត់ទូកដ និងសាឡង់ទាំងឡាយដែលរាជរដ្ឋាភិបាលបានសាងសង់ស្ពានជាច្រើនឆ្លងកាត់ទន្លេ ដែលធ្វើឱ្យផ្ដាច់មុខរបរអ្នករត់ទូកដ និងសាឡាងនៅរាជធានីភ្នំពេញ ខណៈគម្រោងសាងសង់ស្ពានមួយចំនួនទៀតដូចជា ស្ពានតភ្ជាប់ពីរាជធានីភ្នំពេញទៅអរិយ្យក្សត្រ និងស្ពានតភ្ជាប់នៅតំបន់ច្បារអំពៅជាដើម ដែលនឹងត្រូវសាងសង់នៅពេលខាងមុខ។ សម្ដេចតេជោបានផ្ដាំផ្ញើអ្នកបន្តវេននាំក្រោយ កុំភ្លេចប្រើប្រាស់ ឬវិភាជថវិកាទៅលើហេដ្ឋារចនាសម្ព័ន្ធពន្លឿនសេដ្ឋកិច្ច ក្នុងពេលដឹកនាំប្រទេស ឬស្ថាប័ន ឬហៅថា «បែងចែកថវិកានៅកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌» ដោយគួរតែរៀបចំមិនត្រូវប្រើប្រាស់ថវិកាខ្ចះខ្ជាយឡើយ។

ទាក់ទងទៅនឹងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ស៊ីហ្គេម គឺជាកាតព្វកិច្ចរបស់រដ្ឋជាសមាជិកអាស៊ាន ដែលត្រូវផ្លាស់ប្តូរវេនគ្នាសម្រាប់រៀបចំព្រឹត្តិការណ៍កីឡានេះ។ហើយគិតត្រឹមថ្ងៃនេះទី៣១ ឧសភា នេះ កម្ពុជាសល់តែ៣ ថ្ងៃទៀតតែប៉ុណ្ណោះនឹងត្រូវរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ឬកីឡាសម្រាប់បងប្អូនជនពិការនៅកម្ពុជា ដែលត្រូវធ្វើជាម្ចាស់ផ្ទះជាបន្តទៀត។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមគាំទ្រ និងលើកទឹកចិត្តបន្ថែមទៀតដល់កីឡាករ-កីឡាការិនី ដែលជាកីឡាជនពិការ។សម្ដេចតេជោ បានណែនាំដល់រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងក្រុមការងាររៀបចំព្រឹត្តិការកីឡាអាស៊ានប៉ារ៉ាហ្គេម ត្រូវរៀបចំទស្សនីយភាពពិធីបើកព្រឹត្តិការណ៍នេះឱ្យបានល្អ និងបាញ់កាំជ្រួចឱ្យបានច្រើន ខណៈរដ្ឋមន្រ្ដីក្រសួងទេសចរណ៍បញ្ជាក់ថា ការបាញ់កាំជ្រួចក្នុងពេលបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម គឺមានចំនួនច្រើនជាងព្រឹត្តិការណ៍បើកស៊ីហ្គេមទៅទៀត។

ទាក់ទងទៅនឹងការការពារសន្តិសុខជាតិ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ព្រមានសារជាតិថ្មីទៅដល់អ្នកដែលមានបំណងចង់បំផ្លាញសន្តិភាពថា នរណាក៏ដោយ ឲ្យតែហ៊ានធ្វើចលនា ដែលនាំឲ្យអសន្តិសុខសាធារណៈ និងមានចេតនាចង់បំផ្លាញសុខសន្តិភាព នឹងមិនលើកលែងឲ្យនោះទេ។

ជាមួយនឹងការប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៃសមិទ្ធផលស្ពានទាំងពីរនេះ សម្ដេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងប្រកាសបើកសម្ពោធស្ពានទាំងពីរនេះ ចាប់ពីពេលនេះតទៅ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com