ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

ឆក់កាបូបបានសម្រេច គេចខ្លួនបាន១០ថ្ងៃ ចុងក្រោយ ក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់បានដដែល!

 

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១០និង៥៧នាទី មានករណីចោរឆក់កាបូបមួយកើតឡើង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ធ្លាក់ពីលើ កង់បី (Pass App) ដែលកំពុងធ្វើដំណើរ បោកទៅនឹងថ្នល់គួរឲ្យរន្ធត់ និងតក់ស្លុត រហូតភ្ញាក់ផ្អើលពេញបណ្តាញសង្គម Facebook។ តាមរយៈវីដេអូរថយន្ត ដែលថតជាប់សកម្មភាពឆក់នេះ គេអាចសន្និដ្ឋានបានថា ជនសង្ស័យប្រហែលមានគ្នា០៦នាក់ ជិះម៉ូតូ ០៤គ្រឿងអមគ្នាធ្វើសកម្មភាព។

អំពើអកុសល ពិតជាមិនអាចគេចផុតពីច្បាប់កម្មផលមែន បើទោះបីជាក្រុមជនសង្ស័យ ធ្វើសកម្មភាពឆក់បានសម្រេច និងគេចខ្លួនរហូតដល់ទៅ១០ថ្ងៃហើយក៏ដោយ ហើយបើទោះបីជាជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងឬផ្តល់ព័ត៌មានដល់សមត្ថកិច្ចអាវុធហត្ថក៏ដោយ តែអាវុធហត្ថរាជធានីភ្នំពេញ បានប្រទះឃើញការផ្សព្វផ្សាយក្នុងបណ្តាញហ្វេសប៊ុក ក៏ចាត់វិធានការណ៍ស្រាវជ្រាវតាមរកមុខសញ្ញាក្រុមចោរឆក់ទាំងនោះ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌសែនសុខ បានកំណត់មុខសញ្ញា រហូតឈានដល់ ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ មានឈ្មោះ ហូយ សុភ័ក្រ អាយុ១៩ឆ្នាំ មុខរបរសិស្ស និង ឈ្មោះ ធឿន ចាន់រដ្ឋា ហៅវុត្ថា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ។ ក្នុងនោះជនសង្ស័យឈ្មោះ ហូយ សុភ័ក្រ បានសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាពឆក់កាបូប និងទ្រព្យសម្បត្តិមានតម្លៃ ពីប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវជាច្រើនលើកមកហើយតាំងពីឆ្នាំ២០១៩មក និងក៏ធ្លាប់ជាប់ពន្ធនាគារ ចំនួន៣លើកផងដែរ ដោយលើកទី១ ក្នុងឆ្នាំ២០១៩ ជាប់ពាក់ព័ន្ធករណីហិង្សា(កាប់ទៅលើជនរងគ្រោះជាសិស្សសាលាដូចគ្នា), លើកទី២ ក្នុងឆ្នាំ២០២០ ជាប់ពាក់ព័ន្ធករណីប្លន់, លើកទី៣ ក្នុងឆ្នាំ២០២១ ជាប់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ និងលើកទី៤នេះ ខ្លួនចេញធ្វើសកម្មភាព ឆក់កាបូបសារជាថ្មី បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ ធ្លាក់ពីលើកង់បី តែក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ស្រាវជ្រាវចាប់ខ្លួនបានទៀត។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com