ខេត្តកំពង់ធំ ៖ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានចុះបិទទ្វារទឹកនៅអាងទឹក៣០កញ្ញា ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលក្នុងសកម្មភាពនេះផងដែរ មានការចូលរួមពិនិត្យមើលដោយ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញចុះខេត្តកំពង់ធំ។
គោលបំណងនៃសកម្មភាពខាងលើនេះគឺ ដោយសារស្ថានភាពទឹកស្ទឹងស្ទោងនៅពេលនេះ មានការស្រកចុះច្រើនហើយ ហើយម្យ៉ាងទៀតត្រូវរួសរាន់បិទខ្ចប់ទឹករក្សាទឹកទុកក្នុងអាងឲ្យបានច្រើន សម្រាប់អន្តរាគមន៍ដាក់ស្រូវនៅចុងរដូវ និងសម្រាប់ស្រោចស្រពស្រូវប្រាំងនៅពេលខាងមុខ ដែលរាល់ឆ្នាំស្រូវប្រាំងមានប្រមាណប្រហែល ៧០០០ហិកតា ត្រូវបានជួយអន្តរាគមន៍ពីអាងទឹក៣០កញ្ញានេះ៕






