កោះកុង:នាពេលរសៀលវេលាម៉ោង៣:០០នាទី ត្រូវនឹងថ្ងៃច័ន្ទទី ២៥ខែតុលាឆ្នាំ ២០២១ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោក ជំទាវមិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និង លោកអេង ចាន់ តារា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង ព្រមទាំង ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានបើកកម្មវិធី សន្និសីទកាសែត ជូនដល់អ្នកសារព័ត៌មានទាំងអស់ ឲ្យបានជ្រាប និងបងប្អូនប្រជាពលរដ្ឋដែលមានការសង្ស័យ នៅចំណាត់ការរបស់លោកស្នងការ ។
ក្រោមការខិតខំយកចិត្តទុកដាក់ប្រើប្រាស់គ្រប់វិធានការជំនាញរបស់លោក ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនៃស្នងការនគរបាលខេត្តកោះកុង បានកំណត់នូវគោលដៅនិងមុខសញ្ញាច្បាស់លាស់ក៏បានដឹកនាំនគរបាលស្រុកស្រែអំបិលកម្លាំងកងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្តនិងមានការសហការពីកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ ២៦៩ ដែលមានភារកិច្ចប្រតិបត្តិការនៅក្នុងភូមិសាស្ត្រនោះក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុងឈានទៅបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដឹកជញ្ជូនជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណីស្ថិតនៅក្នុងភូមិចំការក្រោមឃុំស្រែអំបិលស្រុកស្រែអំបិលខេត្តកោះកុងជាលទ្ធផលកម្លាំងយើងបានឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ៧នាក់ ស្រី១ម្នាក់ក្នុងនោះមានជនជាតិថៃចំនួន ២នាក់ប្រុស វត្ថុតាងដែលដកហូតបានដូចជា:
១,ម្សៅមាត់ពណ៌សហេតុអ្វីនចំនួន ១០កេះ ទម្ងន់២១២,៤០kg
២,រថយន្តម៉ាកហាយឡិនឌ័រ១គ្រឿង
៣,ទូកដឹកទំនិញធុនធំមួយគ្រឿង
៤,នឹងទូរសព្ទចំនួន ៧ គ្រឿង
ហើយបើតាមប្រសាសន៍របស់លោកស្នងការ ក្រោយពីចាប់បានអ្នកជួញដូរគ្រឿងញៀនចំនួន ៧នាក់នេះហើយ លោកក៏បានប្ដេជ្ញាទៀតថានឹងខិតខំ ស្រាវជ្រាវ ដើម្បី ចាប់ខ្លួនមេខ្លោងនៅពីក្រោយ ។






