ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

បនល្បែងស៊ីសងខុសច្បាប់ដ៏ធំនិងសកម្មក្នុងខុនដូ មុីឡាន កុងគ័ន ជាន់ទី៦ ខណៈអាជ្ញាធរមិនបង្ក្រាប…

 

ភ្នំពេញ៖ ខុនដូ មុីឡាន កុងគ័ន ស្ថិតនៅតាមផ្លូវណតរ៍ប៊្រីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញជាសំបុកល្បែងសុីសងខុសច្បាប់ដ៏ធំមួយកន្លែងដែលមានបៀរអុងឌូ សុីគូថៃ និងល្បែងផ្សេងទៀតដ៏ធំកំពុងត្រូវបានក្រុមអ្នកញៀនល្បែងលេងភ្នាល់ដាក់ប្រាក់ចាញ់ឈ្នះរាប់ពាន់ដុល្លារដែលមានឈ្មោះ ប៊ូ សុខេន ហៅ ចែមុំ ជាមេខ្លោង កំពុងតែបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរមានសមត្ថកិច្ចមិនចុះបង្ក្រាបនៅឡើយនោះទេ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានទើបទទួលបាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។
ប្រភពព័ត៌មានបានបន្តថា ទីតាំងខាងលើនេះ ត្រូវបានប្រភពបញ្ជាក់ប្រាប់ថា គេលេងល្បែងបៀរអុងឌូ ក្នុង១ទឹកចាប់១០ម៉ឺនរៀលឡើងទៅ និងមានល្បែងផ្សេងទៀត មានទាំងជនជាតិចិនផងដែរ។


ប្រភពបានទៀតបញ្ជាក់ថា ទីតាំងល្បែងសុីសងក្នុងខុនដូ មុីឡាន កុងគ័ន គឺគេលេងនៅជាន់ទី៦ ដោយអនុញ្ញាតឲ្យអ្នកលេងដាក់ឡាននិងម៉ូតូ នៅកន្លែងផ្សេងគ្នា ឬជិះម៉ូតូកង់បីមកលេង ដោយបន្លំភ្នែកសមត្ថកិច្ច ធ្វើដូចជាស្ងប់ស្ងាត់ណាស់។ ប៉ុន្តែខាងក្នុងវិញគឺកំពុងលេងល្បែងយ៉ាងគគ្រឹកគ្រេង។ ចំពោះអ្នកចេញចូលត្រូវតែមានកាតឡើងជណ្តើរយន្តនិងជនប្លែកមុខ ឬមិនសូវស្គាល់ច្បាស់ គេមិនអនុញ្ញាតឲ្យយកទូរសព្ទដៃចូលនោះទេ។
ទាក់ទិនករណីលេងល្បែងស៊ីសងខាងលើនេះ រាជរដ្ឋាភិបាលកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានសម្រេចបង្កើតក្រុមការងារបង្រ្កាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ក្រុមការងារមួយនេះមានតួនាទីភារកិច្ចដូចជា រៀបចំផែនការ វិធានការ គោលការណ៍ណែនាំ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់អនុវត្តបង្រ្កាប នូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ សហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើការស្រាវជ្រាវ និងចាត់វិធានការបង្រ្កាបនូវទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ចាត់វិធានការឱ្យស៊ើបអង្កេតស្រាវជ្រាវរកអត្ថិភាពនៃបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើសផ្សេងៗទៀត ដែលបានប្រព្រឹត្តនៅក្នុងទីតាំង លេងល្បែងស៊ីសងខុសច្បាប់ទាំងនោះ ដើម្បីសហការចាត់វិធានការ បង្រ្កាបបទល្មើសទាំងនោះតាមច្បាប់ជាធរមាន។
ទាក់ទិនករណីនេះដែរ សាធារណៈជនបានអំពាវនាវដល់អាជ្ញាធរក្រុងភ្នំពេញសុំមានវិធានការផ្លូវច្បាប់ ចំពោះបនល្បែងស៊ីសងដ៏ធំខាងលើនេះផង។
ជុំវិញការចុះផ្សាយព័ត៌មានខាងលើនេះ អង្គភាពសារព័ត៌មាន យើង នឹងរងចាំការបកស្រាយគ្រប់ភាគី ពាក់ព័ន្ធនិងម្ចាស់ទីតាំងល្បែងស៊ីសងខាងលើនេះ រៀងរាល់ម៉ោងធ្វើការ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com