ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឈឹម ឃិនដារ៉េត សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំភារីមានជ័យ និង ឯកឧត្តម ស៊ឹម ស៊ូយេង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានអញ្ជើញជួបប្រជុំសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្សឃុំភារីមានជ័យ សកម្មជនយុវជនគណបក្សឃុំ និងប្រធានសាខាបក្សភូមិទាំង១៣ សរុបចំនួន៤០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមបានមានប្រសាសន៍ផ្តាំផ្ញើដល់សកម្មជនយុវជនឱ្យក្តាប់ឱ្យជាប់ និងបញ្ជ្រាបកម្មវិធីនយោបាយ គោលការណ៍គោលនយោបាយ សេចក្តីសម្រេចចិត្តនានា និងសមិទ្ធផលជោគជ័យធំៗរបស់គណបក្សជូនជាតិមាតុភូមិកម្ពុជា។
ឯកឧត្តមក៏បានអំពាវនាវជូនយុវជន ឱ្យបន្តកៀរគរ បំផុសចលនាឱ្យយុវជនចូលរួមគាំទ្រគណបក្ស ដើម្បីឆ្ពោះទៅយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងអាណត្តិបន្តបន្ទាប់ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសរក្សាសុខសន្តិភាព និងអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងយូរអង្វែងចីរកាល៕






