ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ! ==> ទន្ទឹមនឹងការជួយតម្រែតម្រង់ទិសក្នុងការអភិវឌ្ឍន៍មូលដ្ឋានដោយផ្តោតលើទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ក៍ដូចជាការកសាងខឿនសេដ្ឋកិច្ចជារួម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ==> លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងភរិយា បានរៀបចំពិធីសូត្រមន្តប្រោះព្រំ សិរីសួស្ដី វិបុលសុខ ក្នុងឱកាស អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក ឈុន ជឺឈួន .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក យី វណ្ណដា .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ .... ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន ចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំជួបសម្ដែងការគួរសម និងពិភាក្សា.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង... ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ ឯកឧត្តម អភិបាល..
0

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ទទួលជំនួបសវនាការជាមួយសហភាពប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក(ABU)

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ទទួលជួបធ្វើសវនាការ ជាមួយ សហភាពប្រព័ន្ធផ្សព្វផ្សាយ អាស៊ី-ប៉ាស៊ីហ្វិក ASIA-PACIFIC BROAD CASTING UNION ហៅកាត់ថា A B U ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងកិច្ចការផ្សេងៗទៀត តាម រយៈប្រព័ន្ធ វីដេអូអនឡាញ នៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ។

ក្នុងជំនួបសវនាការនេះ តំណាង ABU បានធ្វើការ ណែនាំអំពីសវតា នៃ ស្ថាប័ន ABU ព្រមទាំងកិច្ចការមួយចំនួន ទាក់ទងការពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ជាមួយ ក្រសួងព័ត៌មាន កម្ពុជា ឱ្យ កាន់តែល្អប្រសើរបន្ថែមទៀត ។

ABU បង្កើតឡើងតាំងពីឆ្នាំ១៩៤៦ មកម្ល៉េះ ក្នុងនាមជា សមាគមវិជ្ជាជីវៈ មិនរកប្រាក់ចំណេញ និងមិនមែនរដ្ឋាភិបាល ដោយមិនប្រកាន់និន្នាការនយោ បាយ និងមានអាណត្តិ ដើម្បីជួយដល់ការអភិវឌ្ឍន៍ ការផ្សព្វផ្សាយនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ ABU ក៏បានធ្វើបទបង្ហាញអំពីកម្មវិធីមួយចំនួន អំពីការផ្លាស់ប្តូរ ព័ត៌មាន ការចែករំលែកបទពិសោធន៍ក្នុងការផលិតកម្មវិធីផ្សេងៗទាក់ទងនិងវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សាព្វផ្សាយ ឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ អនុវត្តក្នុងកម្មវិធីផ្សេងៗរបស់ ABU ។

តាមការបញ្ជាក់របស់ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជា អ្នកនាំពាក្យក្រសួងព័ត៌មាន បានអោយដឹងពីគម្រោងរបស់ ABU Academic ក្នុង ការគាំទ្រដល់ប្រទេសជាសមាជិក ដើម្បីទទួលបាននូវការបណ្តុះបណ្តាលផ្សេងៗ និងគម្រោងនៃការផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៏ក្នុងការផលិតកម្ម វិធី ផ្សេងៗទាក់ទងកម្មវិធី ទូរទស្សន៏ វិទ្យុ ក៏ដូចប្រពន្ធ័ផ្សព្វផ្សាយបែប ឌីជីថល និង ផ្នែកកីឡា ។

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានវាយតម្លៃខ្ពស់ចំពោះ គម្រោងរបស់ ABU ហើយបន្តកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ ប្រព័ន្ធផ្សព្វ ផ្សាយនៅកម្ពុជា ។ ចំពោះការផ្តួចផ្តើមគំនិតបង្កើតក្រុមការងារមួយរូមគ្នា គឺជាចំណុចល្អ ហើយភាគីកម្ពុជា នឹងរៀបចំក្រុមការងារហើយបញ្ជូនទៅខាង ABU ព្រមទាំង បន្តពិភាក្សាលើផែនការយុទ្ធសាស្ត្រសំខាន់ៗ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com