ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើសអើងសាសនា និងជាសង្គមដែលជាពហុវប្បធម៌.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង!
0

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ដឹកនាំកម្លាំងក្រសោបបានជនបរទេស ០៣នាក់ គាស់ទូ ATM អេស៊ីលីដា..

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ដឹកនាំកម្លាំងក្រសោបបានជនបរទេស ០៣នាក់ គាស់ទូ ATM អេស៊ីលីដា..

 

(ខេត្តកណ្តាល)៖ អនុវត្តតាមបទបញ្ជាដ៌ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកនាំដោយលោកឧត្តមសរនីយ៍ត្រី ឡាក់ ម៉េងធី នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានធ្វើការបង្ក្រាបករណីគាស់ទូ ATM អេស៊ីលីដា ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នាវេលាម៉ោង ២២:៥០នាទី នៅចំណុចមុខរោងចក្រសាន់បេស ភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះម្នាក់ ទទួលបណ្ដឹង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ឈ្មោះ យ៉ង់ សុីនាង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ បុគ្គលិកធនាគារ មានទីលំនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ ០៣នាក់៖
១.ឈ្មោះ NIKOLAEV IVELIN DIMITROV ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិប៊ុលហ្គារី កាន់ប៉ាសស្ព័រលេខ 388641350 ចុះថ្ងៃទី04-08-2022 ស្នាក់នៅសណ្ឋាគារ La Belle Resident Hotel សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទប់លេខ២០២ ជាន់ទី២ (ឃាត់ខ្លួនអ្នកធ្វេីសកម្មភាព) មិនទាន់សួរបំភ្លឺបានគ្មានអ្នកបកប្រែភាសា។
២.ឈ្មោះ TZVETANOV NIKOLAY ANDREEV ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិប៊ុលហ្គារី កាន់ប៉ាសស្ព័រលេខ 387637795 ចុះថ្ងៃទី01-07-2021​ ស្នាក់នៅសណ្ឋាគារ La Belle Resident Hotel សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទប់លេខ២០២ ជាន់ទី២ (ឃាត់ខ្លួនអ្នកធ្វេីសកម្មភាព) មិនទាន់សួរបំភ្លឺបានគ្មានអ្នបកប្រែភាសា។
៣.ឈ្មោះ TSVETKOV ALEKSANDAR GEORGIVE ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិប៊ុលហ្គារី កាន់ប៉ាសស្ព័រលេខ 388075343 ចុះថ្ងៃទី17-04-2022​ ស្នាក់នៅសណ្ឋាគារ La Belle Resident Hotel សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទប់លេខ២០២ ជាន់ទី២ (ឃាត់ខ្លួនសួរបំភ្លឺបាន)។


វត្ថុតាងចាប់យក៖
១.រថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BN-6061 ។
២.LAPTOP ០១គ្រឿង ម៉ាក ACER ពណ៌ទឹកប្រាក់។
៣.ទូរស័ព្ទចំនួន ០៣គ្រឿង ម៉ាក IPhone 13 ពណ៌ក្រហម ម៉ាក OPPO ពណ៌ខៀវ និងម៉ាក SAMSUNG ពណ៌ខ្មៅ។
៤.លិខិតឆ្លងដែន ចំនួន ០៣ក្បាល ឈ្មោះ TSVETKOV ALEKSANDAR GEORGIVE,ឈ្មោះ TZVETANOV NIKOLAY ANDREEV និងឈ្មោះ NIKOLAEV IVELIN DIMITROV។
៥.អត្តសញ្ញាណប័ណ្ណចំនួន០៤ ឈ្មោះ TSVETKOV ALEKSANDAR GEORGIVE ចំនួន ០២សន្លឹង,ឈ្មោះ TZVETANOV NIKOLAY ANDREEV ០១សន្លឹក,ឈ្មោះ NIKOLAEV IVELIN DIMITROV ០១សន្លឹក។
៦.កាតចំនួន ០៦សន្លឹក។
៧.កាបូបដាក់ប្រាក់ចំនួន០៣។
៨.បណ្ណសម្គាល់យានជំនិះ ថតចម្លង ០១សន្លឹក។
៩.រូបថត ៤x៦ ចំនួន១០សន្លឹក។
១០.ដែកតាន់រាងអក្សរ L មុខសំប៉ែតសម្រាប់ឆ្កឹះសោ ០១, ដែកសំប៉ែតរាងអក្សរ Z ០១, ដែកលួស ០១សរសៃប្រវែង១០ស.ម កូនកាំបិតរ៉ូត ពណ៌ក្រហម ០១ និងផ្លែកាំ.បិ.តមួយប្រអប់ ស្រោមម៉ាលេត ០១។
១១.កូនសោរចំនួន ០៥កូន។
១២.មួកឆាងចំនួន ០៦ មួក ស្រោមដៃ ០១គូ ម៉ាស ពណ៌លឿង ០១។
សម្ភារបាត់បង់(គ្មាន)។

តាមសមត្ថកិច្ចឱ្យដឹងថានៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៣:១០នាទី ជនរងគ្រោះបានទទួលដំណឹងតាមរយៈទូរសព្ទដៃ ពីបុគ្គលិក ដែលបំរើការងារក្នុងធនាគារ អេសុីលីដា សាខាឃុំបែកចានថា មានកាមេរ៉ាសុវត្ថិភាពផ្នែកខាងក្នុងនៅកន្លែងទូ ATM ទីតាំងមុខរោងចក្រសាន់បេស ឃុំពើក មានសភាពស្រអាប់មើលមិនច្បាស់។ ភ្លាមនោះជនរងគ្រោះបានបញ្ជាឱ្យបុគ្គលិក ឈ្មោះ ជ័យ ចន្ទរស្មី ចុះទៅពិនិត្យមើលឃេីញថាកាមេរ៉ាសុវត្ថិភាព ផ្នែកខាងក្នុងមានគេយកប្រាយពណ៌ស មកបាញ់បណ្តាលឱ្យស្រអាប់មើលមិនឃើញ និងមានស្នាមគាស់លើទូ ATM ផ្នែកខាងក្រោយ (មិនបានសម្រេច) បន្ទាប់មកក៏ចាប់ផ្តើមឆែកវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព។

យោងតាមការឆែកវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព ឃេីញថានៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២២:៥០នាទី​ ស្រាប់តែឃើញជនសង្ស័យជាជនបរទេសចំនួន ០២នាក់ ភេទប្រុស បានដើរចូលទៅក្នុងកន្លែងទូ ATM ហើយធ្វើសកម្មភាពយកប្រាយបាញ់លើកាមេរ៉ាខាងក្នុង​ មួយសន្ទុះធំ ក៏ដើរចេញទៅវិញបាត់ទៅ។ ក្រោយពីឆែកកាមេរ៉ារួច​ ជនរងគ្រោះបានរាយការណ៍ទៅផ្នែកជំនាញស្រុក និងកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ពើក ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលជុំវិញកន្លែងកើតហេតុ និងទទួលពាក្យបណ្ដឹងពីជនរងគ្រោះ។ លុះដល់វេលាម៉ោង ២២:២០នាទី​ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ពើក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចេញល្បាតក្នុងភូមិសាស្ត្រ ស្រាប់តែឃើញជនសង្ស័យទាំង ០៣នាក់ ជិះរថយន្តម៉ាកព្រូស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BN-6061 បើកបរដោយជនបរទេសម្នាក់ មកចតនៅចិញ្ចើមផ្លូវជាតិលេខ៤ ខាងលិចផ្សារអង្គស្នួលបន្តិច រួចជនសង្ស័យជាជនបរទេស ០២នាក់ បានចុះដើរសំដៅទៅកន្លែងទូ ATM ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបាន ធ្វើការនាំខ្លួនជនសង្ស័យទាំង០៣នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល និងពិនិត្យផ្ទៀងផ្ទាត់ភិនភាគជាមួយកាមេរ៉ាសុវត្ថិភាព​ គឺជាជនសង្ស័យដែលបានធ្វេីសកម្មភាពយកប្រាយបាញ់កាមេរ៉ានិងគាស់ទូ ATM។

តាមចម្លើយសារភាពជនសង្ស័យឈ្មោះ TSVETKOV ALEKSANDAR GEORGIVE បានសារភាពថានៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ខ្លួនបានជិះរថយន្ដជាមួយ បក្ខពួកជាមួយឈ្មោះ NIKOLAEV IVELIN DIMITROV និងឈ្មោះ TZVETANOV NIKOLAY ANDREEV។
-ដោយបក្ខពួកខ្លួនឈ្មោះ TZVETANOV NIKOLAY ANDREEV បានប្រាប់ខ្លួនថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងមិនចាំ ឈ្មោះ TZVETANOV NIKOLAY ANDREEV ឈ្មោះ NIKOLAEV IVELIN DIMITROV បានចូលទៅក្នុងទូ ATM មួយកន្លែងហើយបានបាញ់ស៊ូប្រាយដាក់កាមេរ៉ាសុវត្ថិភាព និងគាស់ទូ ATM នោះមែន ដោយសារពួកគាត់ស្រវឹងស្រា។

បញ្ជាក់៖ ចំពោះទូ ATM នោះមានទីតាំងនៅកន្លែងដែលសមត្ថកិច្ចឃាត់ខ្លួនពួកខ្លួននោះ។ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០៥ នាទី ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្តាល​ និងមានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែន និងកម្លាំងផ្នែកជំនាញស្រុកអង្គស្នួល បានសហការជាមួយកម្លាំងសង្កាត់បឹងទំពុនទី១ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមេភូមិ ចំរើនផលទី១ បានចូលឆែកឆេរទីតាំងជនសង្ស័យស្នាក់នៅក្នុងសណ្ឋាគារ La Belle Resident Hotel ជាន់ទី២ បន្ទប់លេខ២០២។

ដកហូតសម្ភារៈមួយចំនួនដូចខាងក្រោម
១.ទូរស័ព្ទ ០១គ្រឿង ម៉ាក IPhone 7plus ពណ៌ផ្កាឈូក។
២.ស្រា Gin កន្លះដប។
៣.ខ្សែសាក Laptop ០១ខ្សែ។
៤.អត្តសញ្ញាណប័ណ្ណ ០១សន្លឹក។
៥.ស្រោមដៃផ្លាស់ស្ទិច ០១ថង់។
៦.សំលៀកបំពាក់១វ៉ាលី និងកាបូបស្ពាយខាងក្រោយ១។

ចំពោះករណីនេះកម្លាំងផ្នែកជំនាញស្រុក​អង្គស្នួល កំពុងកសាងសំណុំរឿងបន្តនីតិវិធី។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com