ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន ផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់​កីឡាការិនី អត្ត​ពលិក​កម្ពុជា ប៊ូ សំណាង

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន ផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់​កីឡាការិនី អត្ត​ពលិក​កម្ពុជា ប៊ូ សំណាង

 

ជាការ​លើកទឹកចិត្ត​ចំពោះ​ការខិតខំ​ប្រឹងប្រែង និង​ទទួលបាន​ការគាំទ្រ អាណិត​ស្រលាញ់​យ៉ាងច្រើន​ពី​សំណាក់​ទស្សនិកជន និង​ប្រជាពលរដ្ឋ ចំពោះ កីឡា​ការិនី អត្ត​ពលិក​កម្ពុជា ប៊ូ សំណាង នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ បាន​ទទួល​ជួប និង​ផ្តល់​ជូន​នូវ​ថវិកា​ចំនួន ១ លាន​រៀល ។​

​កីឡា​ការិនី ប៊ូ សំណាង អត្ត​ពលិក​កម្ពុជា ដែល​បាន​ស៊ូទ្រាំ​រត់​ក្រោម​តំណក់ភ្លៀង​រហូតដល់​គោលដៅ​ទី​ក្នុង​ចម្ងាយ ៥ ០០០ ម៉ែត្រ នៅក្នុង​ការប្រកួត​នា​ពេល​កន្លងមក​នេះ ក្នុង​ព្រឹត្តការណ៍​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ។​

​ប៊ួ សំណាង គឺជា​អត្តពលក​កម្ម​របស់​កម្ពុជា​មួយរូប ក្នុងចំណោម​អត្ត​ពលិក​ជាច្រើនទៀត បាន​ខិតខំ​កម្លាំងកាយ​ចិត្ត ដើម្បី​ចង់បាន​មេដាយ​ជូន​ជាតិ ខណៈ​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ពោល​គឺ​កម្ពុជា​រង់ចាំ​អស់ រយៈពេល​៦៤​ឆ្នាំ មក​ហើយ​ទម្រាំ​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​នេះ​។ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ទឹកចិត្ត​របស់​ក្មួយ​ស្រី ប៊ួ សំណាង ដែល​ប្រឹងប្រែង​រត់​រហូត​ដល់​ទី​ដៅ ទោះបី​ជួប​ឧបសគ្គ និង​ក្រោយ​គេ​ក៏​ដោយ តែ​ព្យាយាម​ក្នុង​ទឹកចិត្ត​ស្រលាញ់​កីឡា​។

​ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់​ថា ការផ្តល់​ថវិកា​នាឱកាស​នេះ មិនមែន​អោយ​ធ្វើ​ចាញ់​ទៀត​នោះទេ តែ​ជា​ការលើកទឹកចិត្ត​អោយ​បន្ត​ខិតខំ​ធ្វើ​ការហ្វឹកហាត់​អោយ​កាន់តែ​ខ្លាំង​បន្ថែមទៀត ដើម្បី​ការប្រកួត​ក្រោយៗ​ទៀត​ទទួលបាន​លទ្ធផល​ល្អ​ជាង​នេះ ។​

​ជា​ការឆ្លើយតប កីឡា​ការិនី ប៊ូ សំណាង បាន​គោរព​សំដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ និង​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ព័ត៌មាន រួម​ទាំង​សប្បុរសជន​នានា​ដែល​បាន​ផ្តល់ជូន​នូវ​ថវិកា​ជា​លើក​ទឹកចិត្ត​ដល់​រូបនាង​ផ្ទាល់​នាពេលនេះ ដើម្បី​ផ្តល់​ជា​កំលាំងចិត្ត​សម្រាប់​ការប្រកួត​នា​ពេល​ខាង​មុខ​បន្តទៀត ។​

​ថវិកា​ដែល​ផ្តល់ជូន​ដល់ កីឡា​ការិនី ប៊ូ សំណាង នា​ឱកាស​នេះ​រួមមាន ឯកឧត្តម ខៀវ កាញារីទ្ធ ១ លាន​រៀល ឯកឧត្តម សូ​នី វង្ស​វិសិដ្ឋ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ១ លាន​រៀល ឯកឧត្តម លី វ៉ាន់​ហុង ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ ក្រសួង​ព័ត៌មាន ១ លាន​រៀល ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ១០០ ដុល្លា និង​ជូន​សៀវភៅ​១​ក្បាល មាន​ចំណងជើង​ថា < កូនប្រុស​ច្បង​នាយករដ្ឋមន្ត្រី ដំណើរ​ឆ្ពោះ​ទៅ បន្ត​វេន ហ៊ុន ម៉ា​ណែ​ត ។​

​ជាមួយនេះ​ក៏​មាន​ការរួមចំណែក​លើ​ក​ទឹកចិត្ត ក្មួយ​ស្រី ប៊ូ សំណាង ពី ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៏ ចំនួន ២ លាន​រៀល លោក លឹម ជា​វុត្ថា​ នាយក​គ្រប់គ្រង ហ្វ្រេ​សយ៉ូវ FRESHNEWS ១ លាន​រៀល ឯកឧត្តម ហួត ពុំ អនុរដ្ឋលេខាធិការ​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ៥០ មុឺន​រៀល ឯកឧត្តម ឈន សុភាព រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ១ លាន​រៀល​, ឯកឧត្តម នេត្រ ភ​ត្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ១ លាន រៀល ឯកឧត្តម កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ ១ លាន​រៀល ឯកឧត្តម សុខ សុីផាន់ណា និង​លោកជំទាវ ខៀវ ម៉ាលី ២០០ ដុល្លា ឯកឧត្តម ជុំ ងឿ​ន និង លោកជំទាវ ១០០$ ឧកញ៉ា ជុន ស៊ី​វ៉េង និង​លោកជំទាវ ១០០$ រួម​ទាំង​សប្បុរសជន​ជាច្រើន​ទៀត​ដែល​បាន​ផ្តល់ជូន​ជា​បន្តបន្ទាប់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com