ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

ក្រុមការងារ​ព័ត៌មាន និងប្រតិកម្ម​រហ័ស ​នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស​សូមបំភ្លឺឆ្លេីយតបទៅនឹង​គណនីហ្វេសប៊ុកឈ្មោះ ពិសិទ្ធ កៅអីដេគ័រ ដែល

ក្រុមការងារ​ព័ត៌មាន និងប្រតិកម្ម​រហ័ស ​នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស​សូមបំភ្លឺឆ្លេីយតបទៅនឹង​គណនីហ្វេសប៊ុកឈ្មោះ ពិសិទ្ធ កៅអីដេគ័រ ដែល

 

ក្រុមការងារ​ព័ត៌មាន និងប្រតិកម្ម​រហ័ស ​នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស​សូមបំភ្លឺឆ្លេីយតបទៅនឹង​គណនីហ្វេសប៊ុកឈ្មោះ ពិសិទ្ធ កៅអីដេគ័រ ដែល​បានបង្ហោះមានខ្លឹមសារថាៈ​​ ធ្លាប់តែលឺគេថានិងឃើញតាមហ្វេសប៊ុកឥឡូវជួបផ្ទាល់ហើយនេះប្រហែលជាថ្ងៃស៊យរបស់ខ្ញុំហើយដែលបើកឡានមកដល់ទួលអង្គាំខាងក្រោមអនុវិទ្យាល័យកំពង់កុងប្រហែល៣០០ម៉ែត្រត្រូវក្មេងទំនើងគប់ពីក្រោយបែកខ្ទេចនៅម៉ោង ១១ និង ៣០នាទី យប់ថ្ងៃទី០៨-០៥-២០២៣ សូមបងប៉ូលិសឃុំកំពង់កុងជួយពង្រឹងសុវត្ថិភាពជូនប្រជាជនផង។

​ក្រោយពីទទួលបានព័ត៌មានខាងលេីរួច​ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកវរសេនីយ៍ឯក​ ស៊ីម​ ឃាង​ អធិការនគរ​បាលស្រុក​កោះធំ ចំណាត់ការស្រាវជ្រាវករណីខាងលើជាបន្ទាន់។

+ជាលទ្ធផល​៖
លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំ ចុះស្រាវជ្រាវករណីខាងលើដោយផ្ទាល់ទទួលទ្ធផលដូចខាងក្រោម៖

-ចំណុចទី១៖ តាមការចុះពិនិត្យស្រាវជ្រាវ ទៅលើផេកហ្វេសប៊ុក ឈ្មោះ ពិសិទ្ធ កៅអីដេគ័រ ដែលបានបង្ហោះខ្លឹមសារខាងលើ កម្លាំងជំនាញស្រុកកោះធំ រួមជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់កុង បានចុះស្រាវជ្រាវ និងសួរនាំសាក្សីដែលរស់នៅចំណុចកើតហេតុ ក្នុងភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល គឺពុំមានករណី គប់កញ្ចក់រថយន្ដនោះទេ។

-ចំណុចទី២៖ តាមការចុះពិនិត្យនៅចំណុចកើតហេតុ លើកំណាត់ផ្លូវជាតិលេខ ១១០ ស្ថិតនៅ ភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ផ្លូវមានសភាពរលក ហើយមានកម្ទេចកញ្ចក់ជ្រុះរាយតាមដងផ្លូវប្រមាណ ២០០ម៉ែត្រ។

-ចំណុចទី៣៖ តាមការពិនិត្យលើរថយន្ដ ០១គ្រឿង ម៉ាក ស្ទារិច ពណ៌ទឹកមាស ស៊េរីឆ្នាំ១៩៩៧ ពាក់ផ្លាក់លេខ កណ្ដាល 2A-6280 ដែលជារបស់ឈ្មោះ ឆែម ធារី ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ តុបតែងរោងការ រស់នៅ ភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ជាម្ចាស់គណនី ពិសិទ្ធ កៅអីដេគ័រ) នៅចំណុចផ្ទះជួសជុលរថយន្ដ ចម្ងាយពីផ្ទះជនរងគ្រោះ ប្រហែល ២០០ម៉ែត្រ រថយន្ដ ពិតជាបែកកញ្ចក់ផ្នែកខាងក្រោយ ០១ផ្ទាំង និងមានស្លាកស្នាមកកិតបុកជាច្រើនទៅនឹងដែកតុបតែងរោងការ ដោយមានការបញ្ជាក់ពីកូនម្ចាស់រថយន្ដបានឱ្យដឹងថា មុនពេលកើតហេតុឪពុកឈ្មោះ ឆែម ធារី បានដឹងសម្ភារៈសម្រាប់តុបតែងរោងការ រួមមាន ផ្កា ,កៅអី ,ដែកស័ង្កសី ចំនួន ០៣ផ្ទាំង មានទទឹងប្រហែល ០.៥០ម៉ែត្រ បណ្ដោយប្រហែល ២.៥០ម៉ែត្រ និងសម្ភារៈមួយចំនួនទៀត។

**សន្និដ្ឋាន៖
ករណីខាងលើ ពុំមែនជាករណី គប់កញ្ចក់រថយន្ដឡើយ កញ្ចក់រថយន្ដបែកបណ្ដាលមកពីការកកិតបុកនឹងដែកស័ង្កសីក្នុងរថយន្ដ ដោយស្ថានភាពផ្លូវរលក។

-ចំពោះម្ចាស់រថយន្ដឈ្មោះ ឆែម ធារី កម្លាំងសមត្ថកិច្ចពុំទាន់បានសួរនាំនិងធ្វើកំណត់ហេតុទេ ដោយរូបគាត់កំពុងមានធុរៈផ្ទាល់ខ្លួននៅឯខេត្តតាកែវ។

​អាស្រ័យហេតុនេះសូមសាធារណជនជ្រាប និងកុំមានការភាន់ច្រឡំ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com