ទាន់ហេតុការណ៍
ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ... ==> អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»..
0

ឯកឧត្តមគង់សោភ័ណ្ឌអញ្ចើញជាអធិបតីភាពពិធីប្រកាសបង្កើតនិងដាក់ឲ្យដំណើរការនូវរដ្ឋបាលក្រុងអរិយក្សត្រនិងប្រកាសចូលកាន់មុខតំណែង គណ:អភិបាលនៃគណ:អភិបាលក្រុងអរិយក្សត្រនៃខេត្តកណ្ដាល

ឯកឧត្តមគង់សោភ័ណ្ឌអញ្ចើញជាអធិបតីភាពពិធីប្រកាសបង្កើតនិងដាក់ឲ្យដំណើរការនូវរដ្ឋបាលក្រុងអរិយក្សត្រនិងប្រកាសចូលកាន់មុខតំណែង គណ:អភិបាលនៃគណ:អភិបាលក្រុងអរិយក្សត្រនៃខេត្តកណ្ដាល

 

(ខេត្តកណ្តាល)
នារសៀលថ្ងៃពុធ ១៤កើតខែពិសាខ ឆ្នាំថោះ ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសបង្កើត និងដាក់ឲ្យដំណើរការនូវរដ្ឋបាលក្រុងអរិយក្សត្រ និងប្រកាសតែងតាំងចូលកាន់មុខតំណែង គណ:អភិបាល នៃគណ: អភិបាលក្រុងអរិយក្សត្រ នៃខេត្តកណ្ដាល។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថាគណ:អភិបាលក្រុងអរិយក្សត្រ ដែលទើបតែងតាំងថ្មី ត្រូវមានគណនេយ្យភាព ជាមួយរាជរដ្ឋាភិបាល គណ:អភិបាលខេត្ត ក្រុមប្រឹក្សា និងធ្វើជាគំរូ ដោយត្រូវភាពស្មោះត្រង់ មានការទទួលខុសត្រូវ ខិតខំបម្រើ ការពារ មន្រ្តីក្រោមឱវាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តមអភិបាល បានបន្តថា បន្ថែមលើសពីនេះ លោក លោកស្រី ត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវសិក្សារៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង និងការកាត់បន្ថយភាពក្រីក្រ ប្រកបដោយភាតរភាព ទន់ភ្លន់ ម៉ឺងម៉ាត់។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ក្រុមប្រឹក្សា គណៈ អភិបាលក្រុង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងក្រុង ត្រូវរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកំណែទម្រង់នានា ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ ហើយត្រូវជំរុញការអភិវឌ្ឍក្រុងថ្មី ឲ្យសម្រេចបានសមិទ្ធផល និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងសម័យតេជោសុខសន្តិភាព និងការអភិវឌ្ឍ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com