ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព...
0

ទោះបីជាមានសារព័ត៌មានបានចុះផ្សាយហើយក៏ដោយ ក៏អធិរាជសមុទ្រផ្កាយ៣ ទូច ពលៈ ប្រធាននាយកដ្ឋាននគរបានលព្រំដែនទឹក នៅតែបន្ដបង្ករព្យុះភ្លៀង លើផ្ទៃសមុទ្រ បើកដៃឱ្យជនជាតិវៀតណាមប្រព្រឹត្ដិបទល្មើនេសាទយ៉ាងអណាធិបតេយ្យ

ទោះបីជាមានសារព័ត៌មានបានចុះផ្សាយហើយក៏ដោយ ក៏អធិរាជសមុទ្រផ្កាយ៣ ទូច ពលៈ ប្រធាននាយកដ្ឋាននគរបានលព្រំដែនទឹក នៅតែបន្ដបង្ករព្យុះភ្លៀង លើផ្ទៃសមុទ្រ បើកដៃឱ្យជនជាតិវៀតណាមប្រព្រឹត្ដិបទល្មើនេសាទយ៉ាងអណាធិបតេយ្យ

តាខ្មៅ! ផ្សាយចេញពីក្រុងតាខ្មៅ (វគ្គ១)
តើលោកផ្កាយ៣ ទូច ពលៈ ជាអ្នកណា? ហ៊ានម្ល៉េះ នៅតែប្រហើនបន្ដបើកដៃឱ្យក្រុមអ្នករកស៊ីទុច្ចរិតវៀតណាម ចូលនេសាទខុសច្បាប់ដោយគឃ្លើនបែបនេះ
ប្រភពពីប្រជាពលរដ្ឋខ្មែរ ជាអ្នកនេសាទច្រើនគ្រួសាររស់នៅស្រុកគីរីសាគរ ខេត្ដកោះកុង និងប្រជាសហគមន៍នេសាទ នៅត្រពាំងរពៅ ខេត្ដកំពត ហួសចិត្ដជាពន់ពេកស្រែកយំដោយសារ លោកផ្កាយ៣ ទូច ពលៈ ជាប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹក ប្រើក្បាច់កន្ទេធំបន្លំដេក នៅតែបន្ដប្រព្រឹត្ដិអំពើពុករលួយជាប្រព័ន្ធ ដោយគ្មានខ្លាចញញើតច្បាប់អីបន្ដិចសោះ បណ្ដោយឱ្យទូកនេសាទជនជាតិវៀតណាមជាច្រើនគ្រឿងប្រើប្រាស់ឧបករណ៍ខុសច្បាស់ ចូលនេសាទក្នុងដែនសមុទ្រកម្ពុជាដោយសេរី និងគ្មានការបង្ក្រាប់អ្វីបន្ដិចសោះ។


តាមប្រភពពីពលរដ្ឋខ្មែរបានបន្ថែមទៀតថា មូលហេតុដែលលោកផ្កាយ៣ ទូច ពលៈ ព្រមបណ្ដោយបែបនេះ ព្រោះលោកទទួលបានលាភសក្ការៈជាច្រើនពីបទល្មើសនេសាទ តាមរយៈជនជាតិវៀតណាម បានបង់លុយឱ្យទៅប្រពន្ធរបស់លោក ទូច ពលៈ និងឈ្មោះ ឆាយ សុវណ្ណ ហៅស្នា ដែលជាដៃស្ដាំ ហើយចំនួនទឹកប្រាក់ដែលជនជាតិវៀតត្រូវបង់ឱ្យទៅ លោកអធិរាជសមុទ្រផ្កាយ៣នោះ ក្នុងមួយទូកយ៉ាងតិច ៤០០០ ទៅ ៥០០០ ដុល្លាអាមេរិក ជាថ្នូរនឹងការចូលនេសាទខុសច្បាប់។
តើវាសនាមច្ឆាជាតិក្នុងដែនសមុទ្រកម្ពុជាទៅជាយ៉ាងណា បើទូកនេសាទវៀតណាមប្រើប្រាស់សុទ្ធតែឧបករណ៍ដែលច្បាប់ហាមឃាត់ ដូចជា ការឆក់ អួនព័ទ្ធភ្លើង ទូកអូសគូរជាដើម។ នេះសុទ្ធសឹងតែជាការបំផ្លិចផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ ដែលបង្ករឱ្យបាត់បង់ពូជមច្ឆាសមុទ្រក្នុងកម្រិតទ្រុងទ្រាយធំ។


ប្រជាពលរដ្ឋបានលើកឡើងទៀតថា ក្រៅពីលោកផ្កាយ៣ ទូច ពលៈ ប្រព្រឹត្ដអំពើពុករលួយលើផលនេសាទហើយ លោកក៏បើកដៃឱ្យប្រពន្ធ និងក្រុមពីរនាក់ប្ដីប្រពន្ធ ឈ្មោះ វៀង ថាន់ទៀង ជាប្ដី និងឈ្មោះ ម៉ី ជាប្រពន្ធ នាំចូល និងនាំចេញនូវទំនិញគេចពន្ធ ដូចជាប្រេងឥន្ទនៈ បារី គ្រឿងសមុទ្រគ្នាគុណភាពផងដែរ ហើយពីនាក់ប្ដីប្រពន្ធជនជាតិវៀតណាមខាងលើនេះ ជាមេខ្យល់ ដែលបាននាំយក ទូកនេសាទវៀតណាម ខុសច្បាប់ចូលក្នុងព្រំដែនសមុទ្រខ្មែរបានសួ្រលៗ ដោយអាំងលោកផ្កាយ៣ ទូច ពលៈ ជាខ្នងបង្អែកធំ។ នេះជាការរៀបរៀងស៊ីជាប្រព័ន្ធ មិនលាន់លឺដល់ថ្នាក់លើ សន្ងំស្ងាត់ឈឹងគ្មានអ្នកណាហ៊ានក្អកនោះទេ។ បើកូនចៅណាហ៊ាននិយាយ នោះអធិរាជសមុទ្រនឹងមិនទុកមុខឡើយ។


ប្រជានេសាទខ្មែរម្នាក់បានរអូរទាំថា នៅពេលទូកខ្មែរចេញទៅនេសាទលើទឹកដីរបស់ខ្លួនឯងសោះ បែរជាពួកវៀតណាមហាមឃាត់ ព្រមទាំងប្ដឹងទៅលោក ទូច ពលៈ ជាប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹក ឱ្យចាប់ទូកនេសាទខ្មែរទៅវិញ នេះពិតជាអំពើគ្មានយុត្ដិធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរនោះទេ មាត់ថាស្រឡាញ់ខ្មែរ ការពារខ្មែរ ប៉ុន្ដែទង្វើរផ្ទុយពីពាក្យដែលបាននិយាយ ធ្វើឱ្យប្រជាពលអស់ទំនុកចិត្ដលើមន្ដ្រីនគរបាលព្រំដែនទឹកតទៅទៀតហើយ។ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅស្រុកគីរីសាគរខេត្ដកោះកុង និងខេត្ដកំពត ទទូចស្នើសុំយំអង្វរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំនគរបាលជាតិមេត្ដាពិនិត្យ និងជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងជួបនូវជីវភាពខ្វះខាតលើកមុខរបរនេសាទផង។
តើប្រជានេសាទខ្មែររំពឹងអ្វីទៀត បើអ្នកធំ ផ្កាយច្រើន លេងសុទ្ធតែក្បាច់កន្ទេរធំបន្លំដេក បំបាំងភ្នែកថ្នាក់លើ រាយការណ៍កហុសគ្មានអៀនខ្មាស់ និងគ្មានការពិតជូនថ្នាក់ដឹកនាំប្រទេស ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com