




ព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះរាជាគណ:ថ្នាក់កិត្តិយស ព្រះធម្មធរគណខេត្ត ព្រះអនុគណក្រុងសៀមរាប និងជាព្រះចៅអធិការ វត្តទេពពោធិវង្ស និងព្រះរាជាគណ:ជាព្រះចៅអធិការវត្តមួយចំនួនក្នុងក្រុងសៀមរាប នាំយកគ្រឿងឧបភោគបរិភោគទៅប្រគេនដល់ ព្រះចៅអធិការវត្តពោធិ៍លង្កា ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ សម្រាប់ប្រើប្រាស់ក្នុងវត្ត ដែលកំពុងហ៊ុព័ទ្ឋបិទការចេញចូលជាបណ្តោះអាសន្ន និងទុកផ្គត់ផ្គង់ទៅដល់ព្រះសង្ឃ ដែលជាប់ធ្វើចត្តាឡីស័ក ដោយសារប៉ះពាល់ផ្ទាល់អ្នកឆ្លងមេរោគកូវីដ-១៩ ។





