ខេត្តរតនគិរី ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តរតនគិរី ដោយឯកឧត្តម ញ៉ែម សំអឿន អតីតអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី ត្រូវបានតែងតាំងជា អភិបាល នៃគណៈអភិបាលខេត្ត ជំនួសឯកឧត្តម ថង សាវុន ដែលត្រូវបានផ្ទេរទៅជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរីវិញ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។












