ខេត្តត្បូងឃ្មុំ៖ សកម្មភាពបនល្បែស៊ីសងល្មើសច្បាប់នៅកាស៊ីណូ”ចក្រវាលជាយដែន” បច្ចុប្បន្នត្រូវគេឃើញថា ការបើកបនល្បែងស៊ីសងនេះ គឺមិនមែនសម្រាបបម្រើការឱ្យភ្ញៀវជនជាតិបរទេសចូលទៅលេងនោះទេ គឺសម្រាបបើកឱ្យប្រជាជនខ្មែរ នាំគ្នាចូលទៅលេងល្បែងស៊ីសងនៅកាស៊ីណូមួយនេះយ៉ាងគំហុក។
ល្បែងមាន់ជល់បៀអាប៉ោងគ្រប់ប្រភេទទ្រង់ទ្រាយធំបែបនេះ ដែលត្រូវគេឃើញមានការគៀងគរឲ្យពលរដ្ឋខ្មែរ ចូលលេងយ៉ាងអនាធិតេយ្យបែបនេះក្រុមប្រជាពលរដ្ឋនៅក្នុងសស្រុកពញាក្រែក បានរិះគន់ចំៗ ទៅលើអាជ្ញាធរចាប់ពីមូលដ្ឋានរហូតដល់ថ្នាក់ស្រុកថា! ដោយគ្មានការយកចិត្តទុកដាក់ទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងទ្រង់ទ្រាយធំ ដែលកំពុងបើកភ្លើងខៀវអោយប្រជាជនខ្មែរ ចូលទៅលេងយ៉ាងច្បាស់ក្រឡែតទាំងកណ្តាលថ្ងៃត្រង់ គឺចាប់តាំងពីម៉ោង១១ ,៣០នាទី រហូតដល់ម៉ោង៥,០០នាទីល្ងាច ទង្វើអសកម្មនៅក្នុងភូមិ-ឃុំ បែបនេះអាជ្ញាធរនិងសមត្ថកិច្ចក្នុងស្រុកបែជាសម្ងំស្ងៀម រងចាំទទួលយកតែផលប្រយោជន៍តែប៉ុណ្ណោះ។
ជាក់ស្តែង នៅរសៀលថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ ត្រូវបានគេឃើញមានប្រជាពលរដ្ឋខ្មែរ ជាច្រើនបើករថយន្តសេរីទំនើបប្រមាណជាង៦០គ្រឿង សម្រុកចូលទៅទីតាំងបនល្បែងកាស៊ី ចក្រវាលអន្លង់ជ្រៃនេះ ដោយគេឃើញយកមាន់ជល់ចេញពីគូថរថយន្តសេរីទំនើបចេញមកខាងក្រៅ ដើម្បីយកមកក្រុងផ្គូផ្គង់ដើម្បីចាប់គូបញ្ជល់តាមកំរិតគីឡូមាន់ជល់ ហើយនានាំគ្នាហ៊ោកញ្ជ្រៀវអើងកង ចាក់លុយរាប់ម៉ឺនដុល្លាអាមេរិក។
ក្រុមប្រជាពលរដ្ឋបាននិយាយថា វង់ល្បែងស៊ីសងកាស៊ីណូ ចក្រវាលជាយដែន ដែលមានទីតាំងនៅចំណុច
ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំនេះ ត្រូវគេដឹងថាជាវង់ល្បែងមួយកន្លែង ដែលមានខ្នងបង្អែកគ្រាស់ នៅពីខាងក្រោយ ដែលពួកគេសុំច្បាប់បើក”កាស៊ីណូ ល្បែងស៊ីសងដែលមានទីតាំងយ៉ីយោស្របច្បាប់សម្រាបសម្រួលឲ្យផ្ញៀវបរទេសចូលលេងកំសាន្ត” តែផ្ទុយទៅវិញវង់ល្បែងចំណុចភូមិអន្លង់ជ្រៃសស្រុកពញាក្រែកខេត្តត្បូងឃ្មុំនេះ គឺពួកគាត់គៀងគរឲ្យតែប្រជាជនខ្មែរ ចូលលេងតែប៉ុណ្ណោះគ្មានភ្ញៀវបររទេសចូលមកលេងឡើយ។
ក្រុមអ្នកភូមិអន្ទង់ជ្រៃនិយាយថា វង់ល្បែងស៊ីសង ចក្រវាល ជាយដែន ខាងលើ ការបើកបនល្បែងនេះ ពួកគាត់ពុំដែលឃើញមានជនជាតិបររទេសចូលទៅលេងល្បែងនៅទីនេះ នោះទេ ពួកគាត់ឃើញតែពលរដ្ឋខ្មែរ ចូលលេងជារៀងរាល់ថ្ងៃ ហើយក្រុមប្រជាពលរដ្ឋខ្មែរ មួយចំនួននៅក្នុងភូមិអន្ទង់ជ្រៃនេះភាគច្រើនបានឈ្លួសប្រកែកគ្នាពីរឿងប្តីយកលុយទៅលេងល្បែងស៊ីសងនៅកាស៊ីណូ”ចក្រវាលជាយដែន”នេះ។

ហេតុដូចហើយ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារតែវង់ល្បែង ចក្រវាល ជាយដែន ទាំងនោះបាននិយាយទាំងលាក់មុខ ដោយការភ័យខ្លាចដៃជើងម្ចាស់កាស៊ីណូតាមរករឿង ពួកគាត់ និងលួចធ្វើបាបប្រជាជននៅក្នុងភូមិក្នុងស្រុកនោះ ពូកគាត់មានតែលួចរាយការណ៍ជូន អ្នកសាព៍ត៌មាន ដើម្បីជួយធ្វើការផ្សព្វផ្សាយជូនជាដំណឹងជូនថ្នាក់ដឹកនាំ ដើម្បីទប់ស្កាត់និងចុះបង្ក្រាបឲ្យទាន់ពេលវេលា បើពុំដូច្នេះទេ ប្រជាជននៅក្នុងភូមិអន្ទង់ជ្រៃ និងក្នុងសស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងរងភាពភ័យខ្លាច រងផលប៉ះពាល់ ពាក់ព័ន្ធករណីភូមិ ឃុំ សុវត្ថភាព ដូចជា៖ ចោរលួច ឆក់ ប្លន់ រួមទាំងការប្រើប្រាស់គ្រឿងញៀន ជាដើម។
ចំណែកឯកឧត្តម ម៉ុន មាគ៌ា ស្នងការរដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៦ មេសាម្សិលមិញនេះ អង្គភាពសារព័ត៌មានយើង បានទាក់ទង់សុំការបំភ្លឺពី ឯកឧត្តម ទាក់ទិនករណីវង់ល្បែងស៊ីសងខុសច្បាប់កាស៊ីណូ ចក្រវាល ជាយដែន នៅចំណុចភូមិអន្ទង់ជ្រៃ កក្នុងស្រុកពញាក្រែកនេះ លោកបានទទួលស្គាល់តាមTelegram ថាពិតជាមានប្រជាជនខ្មែរ ចូលទៅលេងល្បែងស៊ីសងដោយខុសច្បាស់ នៅកាស៊ីណូ ចក្រវាល ជាយដែន នេះពិតប្រាកដមែន ដោយលោកអោយសញ្ញាមេដៃ និងពាក្យថាល្អ។
បើទោះជាដូចច្នេះក៍ដោយ ប្រជាពលរដ្ឋនៅភូមិអន្ទង់ជ្រៃស្រុកពញាក្រែក ក៍ស្នើសុំដល់ឯកឧត្តម ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ សូមឯកឧត្តម ជួយទប់ស្កាត និងចុះបង្ក្រាប វង់ល្បែងស៊ីសង កាស៊ីណូ ចក្រវាល ជាយដែន នេះផង ដោយបើក ឲ្យប្រជាជនខ្មែរ ចូលលេងល្បែងស៊ីសងនៅចំណុចភូមិ-ឃុំ ខាងលើនេះដោយបង្កជំលុះក្នុងគ្រួសារ និងប៉ះពាល់សុវត្ថភាពភូមិឃុំសុវត្ថភាពយ៉ាងធ្ងន់ធ្ងូ៕






