រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអាទិត្យ ០៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពទឹកតាមសណ្ដស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីត្រៀមខ្លួនពេលមានទឹកជំនន់ទឹកស្ទឹងព្រែកត្នោតមកដល់ ដោយប៉ុន្មានថ្ងៃកន្លងមកនេះកំពស់ទឹកស្ទឹងព្រែកត្នោតកើនឡើងគួរឱ្យកត់សម្គាល់។






